The Wife : Ep11 [ក៏មកពីបបូរមាត់....]
________
“ សូមលោកប្រុស ស៊ុងហ៊ុន នឹងអ្នកប្រុស ជេគគី មើលមុខអ្នកអោយចំមកបាទ ” សម្លេង Camera man ក៏បន្លឺឡើងដោយតម្រូវអោយ ស៊ុងហ៊ុន នឹង ជេគគីមើលមុខអ្នកអោយចំដើម្បីបានប្លង់ថតល្អ .
ឯ ស៊ុងហ៊ុន នឹង ជេគគី ក៏ធ្វើតាម Camera man ដោយមើលមុខគ្នាចំ ហើយក្រសែភ្នែកក៏ស្រទន់ពោរពេញដោយក្តីស្រឡាញ់ ចំណែកឯដៃរបស់ ស៊ុងហ៊ុន ក៏ក្រសោបចង្កេះមួយក្តាប់របស់ ជេគគី ជាងណែន ជេគគី វិញដៃមិនទុកអោយទំនេរក៏លើលទៅដាក់លើស្មាមាំរបស់ ស៊ុងហ៊ុន រួចក៏បញ្ចេញស្នាមញញឹមមកយ៉ាងស្រស់ .
“ សូមលោកប្រុសនឹងអ្នកប្រុសដូរ Style ចុះបាទ យក Style បែប Sweet sweet មកណា៎ ” សម្លេង Camera man ក៏បន្លឺឡើងម្តងទៀតបន្ទាប់ពីគាត់បានថតផ្តឹតយករូបភាពរបស់ ស៊ុងហ៊ុន នឹង ជេគគី ហើយ .
“ តើគួរធ្វើ Style បែបណាទៅ? ” ជេគគី ក៏ពោលសួរទៅ ស៊ុងហ៊ុន ដោយដកដៃចេញពីលើស្នាមាំ ឯនាយសង្ហារវិញ ក៏ព្រលែងចង្កេះតូចអោយមានសេរីភាពសិន .
“ បងដឹងហើយថាគួរតែធ្វើ Style បែបណា! ” ស៊ុងហ៊ុន ក៏និយាយមកទាំងលេងទឹកមុខយ៉ាងខិល .
“ ធ្វើ Style បែបណាទៅ? ” ជេគគី ក៏ធ្វើភ្នែកភ្លឹសៗមើលមុខ ស៊ុងហ៊ុន ពោពេញដោយចម្ងល់ .
“ គឺ Style បែបនេះនោះអី! ” ស៊ុងហ៊ុន និយាយចប់ហើយបន្ទាប់មកនាយក៏.....
“ វឹប! អា~អ៊ុប~~~ ” ភ្លាមៗស្រាប់តែ ស៊ុងហ៊ុន នាយចាប់ទាញ ជេគគី យកទៅថើបយ៉ាងលឿន ធ្វើអោយគេត្រៀមខ្លួនសឹងមិនទាន់ក៏ស្រែកចាចរួចក៏ស្ងាត់ទៅវិញបន្ទាប់ពីបបូរមាត់គេត្រូវាបាននាយសង្ហារគ្រប់គ្រង .
“ វ៉ាយ~~មើលចុះពួកគាត់ពិតជា Sweet ខ្លាំងណាស់! ”
“ អួយ!យើងច្រណែនពួកគាត់ដល់ហើយ! ”
“ ជាគូរដែលទេវតាប្រទានមកឬយ៉ាងម៉េចនៀកទើបសមអីក៏សមយ៉ាងនេះ! ”
“ ស្អាតសង្ហារទាំងគូរតែម្តងហើយ......”
សម្លេងជជែកគ្នាយ៉ាងប្រសាចរបស់ម្ចាស់ហាងនឹងបុគ្គលិកដែលនាំគ្នានិយាយកោតសរសើរចំពោះ ស៊ុងហ៊ុន នឹង ជេគគី ដែលសមគ្នាឥតទាស់ ហើយក៏ផ្អែមល្ហែមសន្លប់ .
YOU ARE READING
The Wife
Teen Fiction"ហេតុអ្វីក៏អូនលាក់បាំងរឿងទាំងនេះពីបង?" ស៊ុងហ៊ុន "មិនមែនអូនមិនចង់អោយបងដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់អូននោះទេ! អូនគ្រាន់តែមិនទាន់ត្រៀមខ្លួនរួចរាល់ហ្នឹងបញ្ចេញអាថ៌កំបាំងនោះអោយបងដឹង" ជេគគី ស៊ុងហ៊ុន ហ្កូដេនៀល៌ " Top " ជេគគី ក្លូរីអាណា " Btt " By: Berry