Episode 16

267 25 0
                                    

    The Wife : Ep16 [ស៊ឺត~~ចាំមើលតែ....]

________

Skip

            កាត់មកពេលដែល វ៉ុននី មកដល់ផ្ទះឯណេះវិញ នៅពេលដែរយកឡានទៅចតនៅកន្លែងដាក់ឡានរួចហើយ វ៉ុននី ក៏ដើរចូលទៅក្នុងភូមិគ្រឹះដ៏ធំល្វឹងល្វើយដែរនេះជាផ្ទះចំណងដៃដែរឪពុកម្តាយក្មេករបស់គេប្រគល់មកអោយគេនឹងស្វាមីរបស់គេរស់នៅបែកពីគ្រួសារដើម ហើយអ្នកបម្រើនៅក្នុងភូមិគ្រឹះក៏មានមិនច្រើនអីណាស់ណាដែរគឺមានអ្នកបម្រើចំនួនម្ភៃនាក់ជាងតែប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលកូនចៅនៅក្រោមបង្គាប់ប្តីគេវិញមានច្រើនសន្ធឹកណាស់ .

    “ អ្នកប្រុស ថ្ងៃនេះម៉េចក៏អ្នកប្រុសត្រឡប់មកវិញលឿនយ៉ាងនេះ? ហើយតើមុខរបស់អ្នកប្រុសទៅត្រូវហ្នឹងអីមកហ្នឹងអ្នកប្រុស? ” ម៉ែដោះ យីន ដែរជាចាស់ទុំនៅក្នុងភូមិគ្រឹះក៏ចេញមកទទួល វ៉ុននី ព្រមទាំងនោះសំណួរសួរឡើង ដោយសារតែគាត់ឃើញអ្នកប្រុសតូចរបស់គាត់ត្រឡប់មកផ្ទះវិញលឿនជាងធម្មតាហើយថែមទាំងមានស្នាមបាតដៃនៅជាប់ហ្នឹងថ្ពាល់ថែមទៀត បែបនេះមិនបារម្ភមិនបានឡើយព្រោះថាអ្នកប្រុសតូចរបស់គាត់នេះតាំងពីដើមមកគឺរស់នៅប្រៀបដូចជារាជបុត្រចឹង មិនដែរមានអ្នកណាហ៊ានវាយធ្វើបាបអ្នកប្រុសតូចរបស់គាត់ឡើយ សូម្បីតែលោកប្រុសលោកស្រីរបស់គាត់ក៏មិនដែរហ៊ានវាយអ្នកប្រុសតូចគាត់ដែរ និយាយអោយចំទៅគឺ វ៉ុននី ត្រូវបានឪពុកម្តាយរបស់គេថ្នាក់ថ្នមខ្លាំងណាស់តាំងពីតូចក្រូចឆ្មារហូតដល់ធំបែកគ្រួសារផ្សេង ហើយមូលហេតុដែលម៉ែដោះ យីន គាត់ដឹងច្រើនពី វ៉ុននី ព្រោះតែម៉ែដោះ យីន គាត់បានមើលថែ វ៉ុននី តាំងពី វ៉ុននី នៅជាកូនង៉ាមកម្លេះ .

    “ អត់មានអីទេម៉ែដោះ ខ្ញុំគ្រាន់តែមិនសូវស្រួលខ្លួនទើបឆាប់មកផ្ទះវិញដូច្នេះទៅ! ហើយមុខនេះក៏អត់មានកើតអីធ្ងន់ធ្ងរដែរ ខ្ញុំចង់ទះមូសប៉ុន្តែទះជ្រុលពេកទើបឡើងស្នាមតែម្តងទៅ! ” វ៉ុននី គេជ្រើសរើសនិយាយកុហក់ម៉ែដោះព្រោះតែគេមិនចង់អោយគាត់គិតច្រើន បារម្ភច្រើន គាត់ក៏ចាស់ណាស់ហើយគេមិនចង់អោយគាត់ត្រូវធ្លាក់ខ្លួនឈឺព្រោះតែគេនោះទេ ម៉ែដោះគាត់ប្រៀបដូចជាម្តាយទីពីររបស់គេយ៉ាងអញ្ចឹង បើគាត់យ៉ាងម៉េចៗទៅគេពិបាកទទួលយកណាស់ .

The Wife Where stories live. Discover now