យល់ព្រមប្តីសម្លាញ់!

1.1K 38 0
                                    

ភរិយាមួយរាត្រី
ភាគ៩
« zhan! Zhan!» រាងក្រាសហៅរាងតូចយ៉ាងច្រើនដងទៅកាន់រាងតូចដែលភ្លឹកមើលរូបរាងសង្ហារបស់គេ សាច់ដុំធំហ្មម មានសិុកផេក6កង់ ក្បាលដោះពណ៌ផ្កាឈូក សង្ហាណាស់
« ហាស?»
« អូនឈាមច្រមុះហើយ!»
____________
« អាយ អាឆ្កួត! មកពីឯងនិងហើយ»រាងតូចប្រញាប់យកដៃទៅប៉ះច្រមុះខ្លួន ទាំងមានអារម្មណ៍ថាខ្មាសអៀនបន្តិច អាច្រមុះឆ្កួតវាដូចអត់ពេលហូរចឹង គួរឲខ្មាសគេណាស់ ។រាងក្រាសសើចខឹកៗយកតែម្តងដែលបានឃើញរាងតូចនៅតថភាពបែបនេះ
« នេះក្រដាស» រាងក្រាសហុចក្រដាសឲរាងតូចទាំងញញឹមបិទមាត់ជិត គេពិតជាមានអារម្មណ៍ថារីករាយនិងសប្បាយចិត្តណាស់ពេលបាននៅក្បែររាងតូចម្នាក់នេះ ចិត្តហាក់ចង់កៀកាយចង់ក្បែរមិនចង់បែកសោះ
«ពាក់អាវទៅអាក្រក់មើលណាស់ ខ្ញុំមិនចូលចិត្ត» រាងទទួលក្រដាសពីគេនិយាយទាំងមិនហ៊ានរាងកាយទៀតទេ ពិតជាចំមែនចាន់ៗអើយយ
« បើអាក្រក់ហេតុអីអូនហូរឈាមហ៎??» រាងក្រាសសើចបន្ទប់មុននិងដើរទៅបន្ទប់ស្លៀកពាក់ និយាយតាមត្រង់មានប្រពន្ធមានរឿងអីដែលមិនល្អទៅ?មើលចុះបន្ទប់គឺរៀបចំបានយ៉ាងស្អាតបាតគ្មានកន្លែងទាស់ធ្វើឲបេះដូងគេរីកមាឌកាន់តែពេញចិត្តនិងរាងតូចកាន់តែខ្លាំង រាងក្រាសបើកទូរឃើញថាខោអាវពិតជាមានរបៀបណាស់ដែលវាច្បាស់ណាស់ជាស្នាដៃប្រពន្ធគេមិនខានហើយព្រោះថាគ្មាននរណាហ៊ានចូលបន្ទប់គេបានឡើយ ក្រៅពីប្រពន្ធគេ
   រាងក្រាសក៏ចេញមកជាមួយនិងឈុតគេងជាស្រេចធម្មតាៗតែពិតជាទាក់ភ្នែករាងតូចណាស់ ព្រោះតែភាពសង្ហាពីកំណើតរបស់រាងក្រាសគ្មានកន្លែងទាស់
« អាហារខ្ញុំបានទុកឲលោក ចុះទៅញុំាទៅ» រាងតូចនិយាយទាំងមិនដកភ្នែកពីកុំព្យួរទ័ររបស់ខ្លួនឡើយ
« អូនធ្វើអី? មិនចង់កំដរប្តីញុំាបាយទេឬ?» រាងក្រាសក៏សួរទៅកាន់រាងតូចទាំងចងចញ្ជើមចូលគ្នា ហាក់មិនពេញចិត្តដែលរាងក្រាសដេញគេឲញុំាបាយតែម្នាក់ឯងវាមិនសមសោះតែម្តង អន់ចិត្តណាស់
« ខ្ញុំធ្វើការរបស់ខ្ញុំយ៉ាងមិច? ចាំបាច់ត្រូវកំដរដែលឬ?» រាងតូចសម្លក់មុខប្តីខ្លួនទាំងក្រឺតខ្នាញ់ ធ្វើដូចមិនដែលនៅម្នាក់ឯងចឹង
« មែនអូនត្រូវតែកំដរប្តីញុំាបាយទោះអូនមិនញុំាក៏ដោយ ហើយការងារអូនក៏មិនបាច់ធ្វើដែលបងបានឲក្រុមហ៊ុនអូនបញ្ឍប់អូនហើយ! មកធ្វើប្រពន្ធបងលុយចាយមិនខ្វះទេ» រាងក្រាសយ៉ាងហូរហែរធ្វើឲរាងតូចបើកភ្នែកធំ នេះគេហ៊ានឲក្រុមហ៊ុនបញ្ឍប់គេពីការងារដែលជាការងារដែលគេស្រឡាញ់ចឹងឬ? ចង់ឲគេនៅតែផ្ទះមើលតែកូនដូចត្រូវប្តីចញ្ចឹមចឹងឬ?គេមិនចង់បានទេព្រោះថាវាមិនស្រួលឡើយ ជួនកាលគេខឹងគេដៀលក្បាលយើងថាមិនចេះរកសុីអី គិតតែដេកសុីគិតយើងមិចទៅមើលមិនឃើញទេ!
« លោកឆ្កួតឬ? លោកភ្លេចហើយឬថាសិទ្ធខ្ញុំធំជាលោក wang yibo »រាងតូចក៏ងើបឈរដើរទៅកាន់គេទាំងសម្លក់មុខឡើងក្រហមទៅហើយ នៅជាមួយអាបុិបនិងមិនដែលសប្បាយសោះ នាំតែរឿងឈ្លោះនៅជាមួយគ្នាបានយូរទេហក៎
« តែអូនក៏មានប្តីហើយ ទៅនៅក្រៅស្រុកមិចនិងកើត?» មែនហើយរាងតូចមានប្តីហើយ មិចនិងអាចធ្វើដូចពីមុនទៅ
« តែខ្ញុំមិនព្រម! វាជាការងារដែលខ្ញុំស្រឡាញ់! លោកហ៊ានបិទសិទ្ធខ្ញុំ? សាកមើលទៅថានិងមានរឿងកើតឡើង» រាងតូចនិយាយញេតៗយកគ្នាធ្វើឲអ្នកខ្លះរាងខ្លាចរអានិងកូនខ្លានេះដូចគ្នាមុខទន្សាយទេតែចរឹកគឺខ្លាតែម្តង!
« បងមិនហ៊ានទេ....បែបនេះល្អទេ អូនទៅធ្វើការក្រុមហ៊ុនបងក៏បានដែលណា បងឲប្រាក់ខែអូនគុណនិងពីរនៅឯងបារាំង! ព្រមទេ បងសុំទៅចោះ» រាងក្រាសនិយាយទាំងចាប់ស្មាររាងតូចភ្នែកទល់ភ្នែក គេមិនចង់ឃ្លាតពីប្រពន្ធដ៏គួរឲស្រឡាញ់ម្នាក់នេះទេ សុខចិត្តឲធ្វើការក្រុមហ៊ុនជាមួយគេចោះ គេមិនចង់ឲរាងតូចធ្វើការព្រោះរាងតូចហត់មកជាយូរហើយខំរកសុីផងមើលកូនផង នឹកឃើញអាណិតណាស់
« ហឹស! បានខ្ញុំយល់ព្រមតែប្រាក់ខែគុណនិងបី!!» រាងតូចនិយាយទាំងសម្លឹងមុខរាងក្រាសមិនដក់ភ្នែក។ គេមិនយល់ពីប្រពន្ធគេសោះ លុយកុងរបស់គេនិងទ្រព្យសម្បិត្តគឺរាងតូចអាចប្រើប្រាស់បាន ហេតុអីចង់បានប្រាក់ខែទៀត? ឬមួយគេចង់បានលុយដោយសមត្ថភាពខ្លួនឯង?
« បាទបងយល់ព្រម! »
« ហិ....ហិ....ល្អណាស់....តោះខ្ញុំជូនលោកទៅញុំាបាយណា....»រាងតូចញញឹមចេញភ្នែកទន្សាយហាក់សប្បាយចិត្តជាខ្លាំងគិតមើលទៅប្រាក់ខែគុណបីមិនធម្មតាព្រោះថាប្រាក់ខែគេនៅបារាំងតែ3000$ប៉ុណ្ណោះចោះបើគុណនិងបី ឆ្ងាញ់មិនខាន។ ដោយសារតែសប្បាយពេកភ្លេចគិតអីអស់ហើយទើបទាញដៃរាងក្រាសមកកៀកជូនទៅញុំាបាយធ្វើឲរាងក្រាសហាក់គាំង!
« គួរឲស្រឡាញ់យ៉ាងនេះហីប្រពន្ធខ្ញុំ? គ្រាន់តែនិយាយរឿងលុយ?»រាងក្រាសនិយាយតិចពេលដែលរាងតូចកៀកដៃគេជាប់ ទាំងញញឹមបែបខ្យូតៗធ្វើឲអ្នកខ្លះបេះដូងលោតចង់ឆ្កួតទៅហើយ មើលចោះគួរឲស្រឡាញ់យ៉ាងនេះ ។ មិននឹកស្មានថាប្រពន្ធគេស្រឡាញ់លុយដល់ថ្នាក់នេះសោះតែថាល្អម្យ៉ាងស្រឡាញ់ដែលរកដោយខ្លួនឯង មិនត្រេកត្រអាលនិងលុយអ្នកដទៃ
« ចាន់! អូនចង់បានលុយធ្វើអីទៀត? បើលុយបងអូនអាចចាយវាយបានតាមចិត្តនោះ?» រាងក្រាសសួរឡើងទាំងដាក់គូទអង្គុយរាងតូចចាប់ផ្តើមកម្តៅម្ហូបឲរាងក្រាសព្រោះថាយប់ហើយគ្មាននរណាមកជួយទេគេសម្រាកអស់ហើយ
« ខ្ញុំចូលចិត្តបានលុយដោយកម្លាំងញីសឈាមខ្ញុំ មិនចង់បានលុយដែលជារបស់គេ! ទោះបីលោកនិយាយថាប្រគល់លុយឲខ្ញុំកាន់ តែខ្ញុំមិនជាចង់បានវាប៉ុន្មានទេ» រាងតូចនិយាយពីចង្គ្រានធ្វើឲរាងក្រាសលួចញញឹម សប្បាយចិត្តនិងរីករាយ មានអារម្មណ៍ថាមានសុភមង្គលណាស់ ដែលមានប្រពន្ធល្អ
« ហឹស! ចូលចិត្តរកដោយកម្លាំងញីសឈាមខ្លួនឯង!?» រាងក្រាសនិយាយតិចទាំងសម្លឹងម្ហូបដែលរាងតូចដាក់លើតុឲគេទំនងៗណាស់
« ចោះបើសិនជាបងចង់ឲអូនកំដរបងមួយយប់បាន5000$តើអូនព្រមឬអត់!» នេះចូលលក្ខណះអ្វីទៅ? គេចង់គេអោបប្រពន្ធគេណាស់ជាពិសេសចង់នោះៗអីនោះណាស់ ទើបវាចាឡើងមក
« លោកគិតថាខ្ញុំ...ខ្ញុំមិនមែនប្រុសលក់ខ្លួនទេ...លោកគិតថាខ្ញុំចង់បានលុយលោកដោយវិធីនោះឬ?»
« 6000$?»
« ថាខ្ញុំមិនមែនប្រុសលក់ខ្លួនទេ ....លោកឆ្កួតឬយ៉ាងមិច...អាល្មោប!»
«10000$»
« យល់ព្រមប្តីសម្លាញ់!»
________
លក់ខ្លួនឲប្តីខ្លួនឯងតើសមានអីខុស🫦🫦
#Mujing

ភរិយាមួយរាត្រី(complete ✓)Where stories live. Discover now