ឈាមច្រមុះ

1.1K 35 0
                                    

    Hello ខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំសម្រាកមួយរយៈធំប្រហែលខែ11អីបានត្រឡប់មកវិញ ដោយសារតែមានបញ្ហាខ្លះត្រូវដោះស្រាយ 🫶🏻
ភរិយាមួយរាត្រី
ភាគ៨
« ហឹស..បងទៅធ្វើការហើយ» រាងក្រាសនិយាយហលយក័ចាកចេញទៅធ្វើការ
« នេះខ្ញុំត្រូវរស់នៅជាមួយគេតើមែនទេ...អួយយយពិតជាគួរឲស្អាតណាស់ » រាងតូចសម្លឹងមើលបន្ទប់ដែលរញ៉េរញ៉ៃនោះទាំងមុខមិនរីកសោះ
« គួរឲធុញ»
_______________
  រាងតូចសម្លឹងមើលសភាពបន្ទប់ហើយដកដង្ហើមធំ ចាប់ពេលនេះទៅមានគ្រួសារហើយមិនមានមានតែកូនមួយទៀតទេ បន្ថែមប្តីមួយទៀតហើយទោះបីជាមុនស្រឡាញ់ស្អប់មុខតែធ្វើអ្វីបានទៅ? នេះជាសេចក្តីសុខកូន គេព្រមធ្វើគ្រប់យ៉ាង តាមដែលគេអាចធ្វើបាន! រាងតូចក៏ងើបឈរចាប់ផ្តើមរៀបចំសម្អាតបន្ទប់ឲរាងក្រាសតែម្តង តាមកន្លែងវានីមួយៗរៀបចំយកចិត្តទុកដាក់តាមជំនាញរបស់ខ្លួន មិនយូរប៉ុន្មានបន្ទប់ក៏រៀបចំបានយ៉ាងស្អាត ក្រោមស្នាដៃភរិយាថ្មីថ្មោង
« ហត់គួរសម! »រាងតូចដកដង្ហើមធំសម្លឹងមើលដោយស្នាមញញឹម មុននិងចូលបន្ទប់ទឹកងូតទឹកឲបានស្អាតនិងបានចុះទៅក្រោមជួយធ្វើអាហារគេដោយសារតែរៀងល្ងាចដែលហើយ
« កូនយៀន យ៉ាងមិចហើយទេ » រាងតូចជូតសក់មុខកញ្ជាក់ដោយមានត្រឹមតែអាខ្លំរអ៊ូតិចៗបារម្ភពីកូនខ្លះៗមិនទម្លាប់ឲដើរជាមួយអ្នកផ្សេងប៉ុន្មានទេ ខ្លាចតែគេរករឿង ថាទៅគេពិតជាថ្នមកូនប្រុសណាស់ ស្រឡាញ់ណាស់ ប្រៀបបានដូចកែវភ្នែក
  រាងតូចក៏ប្រញាប់ប្រញាល់ចុះមកក្រោមជាមួយនិងអាយឺតដៃខ្លីនិងខោរលុងមើលទៅពិតជាសមសួនណាស់ ។
« អ៊ំស្រី!មានអីឲខ្ញុំជួយទេ» រាងតូចដើរមកជិតមនុស្សចំណាស់ដែលកំពុងតែរៀបចំជិតបន្លែធ្វើម្ហូបពេលល្ងាចជាមួយនិងកូនចៅស្រីៗប៉ុន្មាននាក់
« អរអ្នកប្រុសតូច! ហៅខ្ញុំថាម៉ែដោះមកណា ....កំពុងរៀបចំធ្វើម្ហូបពេលល្ងាច» ម៉ែដោះនិយាយទាំងសម្លឹងមើលមុខដ៏គួរឲស្រឡាញ់របស់រាងតូច ហាក់មានចិត្តស្រឡាញ់និងចូលចិត្តចំពោះក្មេងម្នាក់នេះណាស់
« អរបាទម៉ែដោះ! ហៅខ្ញុំzhanធម្មតាមកណាម៉ែដោះវាពិបាកស្តាប់ណាស់ហៅបែបនិង!» រាងតូចនិយាយឡើងទាំងញញឹមទៅកាន់ម៉ែដោះធ្វើក្មេងៗកៀននោះញញឹមជ្រួលជ្រើមនិងសម្រស់ប្រពន្ធអ្នកប្រុសធំ
« មិនបានទេ! នេះជាបញ្ជាររបស់អ្នកប្រុសធំ ខ្ញុំមិនហ៊ានជំទាស់ទេ» រាងតូចក៏ហួសចិត្តបន្តិចក៏ញញឹមនិងនិយាយទៅកាន់ម៉ែដោះ
« ម៉ែដោះ មោះខ្ញុំជួយធ្វើណា ម៉ែដិះទៅសម្រាកចោះ» រាងតូចចាប់ទាញកាំបិតពីម៉ែដោះ ទាំងញញឹមព្រោះថាគេជាមនុស្សមិនចូលចិត្តទំនេរចូលចិត្តចូលចង្គ្រានដូចជាមនុស្សស្រីអញ្ចឹង នរណាមិនសរសើរទៅទាំងស្អាតទាំងពូកែរការងារផ្ទះចេះសព្វប្រុសស្រីណាដែលថាមិនចង់បាន
« ខ្ញុំថាមិនបានទេដឹងអ្នកប្រុសតូច! អ្នកប្រុសទៅសម្រាកចោះ» រាងតូចមិនបានស្តាប់ឡើងគឺថារឹងចចេសតែម្តង។ ម៉ែដោះគាត់ខ្លាចថារាងតូចមុតដៃមាត់ជើងអីទៅណាដោយសារតែមើលតាមដៃជើងគឺស្រឡូនណាស់មិនសមនិងចេះធ្វើការងារចង្គ្រានចឹងឡើយ
« មិនអីទេណា! ម៉ែដោះទៅសម្រាកចោះ!  ខ្ញុំមិនសូវចូលចិត្តទំនេរទេ» រាងតូចនិយាយហើយក៏ចាប់ហាន់បន្លែយ៉ាងជំនាញតែម្តងធ្វើម៉ែដោះពេញចិត្តនិងរាងតូចទាំងស្អាតទាំងពូកែរអ្នកប្រុសធំពិតជាសំណាងមែន
« ឈ្ងុយណាស់អ្នកប្រុស អ្នកប្រុសពូកែរណាស់!» ក្មេងបម្រើនិយាយសរសើរចំពោះក្លិនអាហារដែលរាងតូចធ្វើ រាងតូចញញឹមយ៉ាងស្រស់ហាក់រីករាយជាមួយនិងការចម្អិនម្ហូប
« ហិ ហិ ធម្មតាទេណាបង! »រាងតូចនិយាយឡើងទាំងរៀបចំរួចរាល់យ៉ាងម៉ាស្អាតដាក់លើតុ នាពេលនោះដែលប៉ាម៉ាក់រាងក្រាសក៏មកដល់ហ្មមជាមួយចៅប្រុសនៅក្នុងដៃលោកតារបស់គេដោយស្នាមញញឹមរីករាយ ធ្វើឲរាងតូចញញឹមតាមកូនជាសេចក្តីរបស់គេ បើកូនមានស្នាមញញឹមគេក៏ដូចគ្នា
« អ៊ំស្រីអ៊ំប្រុស! !» រាងតូចនិយាយឡើងពេលគាត់ចូលមកដល់ក្នុងផ្ទះ
« ប៉ាតូច...ហិ ហិ...» ក្មេងតូចរត់ចុះពីលើដៃលោកតាទៅរកប៉ាតូចទាំងស្នាមញញឹម
« សប្បាយទេកូន!»ayuan ងក់ក្បាលទាំងអោបកររាងតូចជាប់
« ហីយ៉ា ....ឈប់ហៅបែបនិងទៀតទៅ! ហៅលោកប៉ាអ្នកម៉ាក់ទៅបានហើយ!» អ្នកស្រីនិយាយឡើងទាំងដើរចូលក្នុងផ្ទះ ទាំងមានអារម្មណ៍ថាក្លិនម្ហូបឆ្ងុយប្លែក
« បាទអ្នកម៉ាក់! ខ្ញុំបានរៀបចំអាហាររួចហើយអ្នកទាំងអញ្ជើញមកពិសារបាយ»រាងតូចនិយាយឡើងទាំងញញឹមគោរពទៅលើអ្នកម៉ាក់ក្មេកប៉ាក្មេក គាត់ក៏ដាក់គូទអង្គុយទៅសម្លឹងមើលម្ហូប
« ទំនងដល់ហើយស្នាដៃកូនមែនទេ?» លោកប្រុសហាក់ភ្ញាក់ផ្អើលពេលឃើញម្ហូបនៅលើទឹកសុទ្ធតែទំនងៗ ដល់ហើយ មិនគួរឲជឿរថាកូនប្រសារគាត់ពូកែរយ៉ាងនេះ
« បាទ លោកប៉ា!»
« ហិ...លោកតាៗ...ប៉ាតូចអូនធ្វើម្ហូបឆ្ងាញ់ណាស់អ្នកទាំងសាកមើលទៅហិ ហិ...» លោកតាញញឹមហាក់ខ្នាញ់និងសម្តីចៅរបស់គាត់ណាស់
« អរយាយចឹងyiboទៅណាហើយកូន!» អ្នកស្រី
« គាត់ទៅធ្វើការយប់បន្តិចបានមក  អ្នកទាំងហូបតាមសម្រួលចោះ! ខ្ញុំរៀបចំទុកឲគាត់ហើយៗ» រាងតូចញញឹមទៅអ្នកស្រី នាងបានរៀបចំទុករួចព្រោះថាយប់បានត្រឡប់មកវិញដោយសារតែគេទើបតែទៅប៉ុន្មាម៉ោងមុន ។អ្នកស្រីងក់ក្បាល និងឲអ្នកបម្រើហូបបាយ ។
« ឆ្ងាញ់ទេលោកយាយ!» ក្មេងតូចសួរទៅកាន់លោកយាយដែលកំពុងតែដាក់ចូលមាត់។ ឯងចាន់វិញមិនបានញុំាឡើយ រវល់បញ្ចុកកូនត្រេន
« អឹម...ឆ្ងាញ់ណាស់!រសជាតិប្លែកម៉ាក់ចូលចិត្ត»លោកប្រុសលឺហើយក៏ដាក់ចូលមាត់ដែល មែនឆ្ងាញ់ពិតមែនហើយ ទើបនាំញុាំយកៗជាមួយនិងស្នាមញញឹមយ៉ាងរីករាយ មិនយូរអាហារត្រូវបានបញ្ចប់ រាងតូចក៏បាននាំកូនប្រុសទៅបន្ទប់ដែលគេបានរៀបចំជាស្រេចឲayuan ងូតទឹកសម្អាតខ្លួន
« សប្បាយទេកូនដែលជាមួយលោកយាយ» រាងតូចនិយាយទាំងយកសាប៊ូដុះខ្លួនឲកូនប្រុស
« បាទសប្បាយណាស់! លោកយាយនាំអូនដើរលេងច្រើនខ្លាំងណាស់! លោកតាយាយចិត្តល្អណាស់» ayuanនិយាយទាំងលេងកូនទានៅក្នុងដៃ រាងតូចបានងូតទឹករៀបចំឲayuan គេងបានយ៉ាងស្អាតបាតក៏ឈានដល់ម៉ោង8ហ្មម ទើបចាកចេញព៏បន្ទប់កូនទៅងូតទឹក ហ៊ាននិងបានគេងព្រោះថាហត់ដែលថ្ងៃនេះ
« អាយយ! លោកមើលស្អី!» រាងតូចក៏ចេញពីបន្ទប់ជាមួយនិងកន្សែងចងពុំដូចស្រីក្រមុំមកខាងក្រៅដោយគិតថាខ្លួនឯងនៅតែម្នាក់ទើបមិនបានយកខោអាវទៅជាមួយ។ តែស្រាប់តែឃើញរាងក្រាសសម្លឹងមើលគេតែម្តងនរណាមិនផ្អើល
« មើលមិនបានមែន??» រាងក្រាសនិយាយឡើងទាំងមើលដាក់ភ្នែកនៅស្បែកសរបែកផ្កាឈូកនោះទាំងញញឹមៗ ហាក់មានគម្រោងការអ្វីមិនខាន
« មិនបាន! លោកឆាប់ងូតទឹកទៅ!» រាងតូចនិយាយស្រែកដេញរាងក្រាសឲទៅងូតទឹកខ្លួនឯងប្រញាប់ទៅកន្លែងផ្លាស់សំលាក់បំពាក់យ៉ាងលឿនព្រោះថាអៀននិងហើយ
« គួរឲស្រឡាញ់សម្បើមណាស់ប្រពន្ធអាណាទេ» រាងក្រាសនិយាយឡើងទាំងទាញកន្សែងចូលបន្ទប់ទឹកងូតទឹកបាត់ ។ មិនយូរប៉ុន្មានរាងក្រាសក៏ចេញមកវិញជាមួយនិងកន្សែងត្រឹមចង្កេះមក ធ្វើឲអ្នកខ្លះដែលកំពុងតែធ្វើការនិងកុំព្យួរទ័រងាកមកមើលទាំងថ្ពាល់ក្រហម
« zhan! Zhan!» រាងក្រាសហៅរាងតូចយ៉ាងច្រើនដងទៅកាន់រាងតូចដែលភ្លឹកមើលរូបរាងសង្ហារបស់គេ សាច់ដុំធំហ្មម មានសិុកផេក6កង់ ក្បាលដោះពណ៌ផ្កាឈូក សង្ហាណាស់
« ហាស?»
« អូនឈាមច្រមុះហើយ!»
« អាយ អាឆ្កួត! មកពីឯងនិងហើយ»
« នេះក្រណាត់»
«ពាក់អាវទៅអាក្រក់មើលណាស់ ខ្ញុំមិនចូលចិត្ត»
_______
មិនចូលចិត្ត ឈាមច្រមុះហើតចុះទម្រាំតែចូលចិត្ត;)))
See you again my reader ❤️❤️
#Mujing

ភរិយាមួយរាត្រី(complete ✓)Where stories live. Discover now