ភរិយាមួយរាត្រី
ភាគ១៤
« លេខាបងយ៉ាងមិច? នាងល្អតើ? ថែមទាំងឆុងកាេហ្វេឲបងញុំារាល់ព្រឹកទៀត» រាងក្រាសនិយាយទាំងជ្រួញចញ្ជើមទាំងលើកពេងការហ្វេដែលនាងឆុងនោះបម្រុងនិងផឹកតែក៏រាងតូចទាញទម្លាក់ចុះវិញ
« ឈប់ផឹករបស់នាង! ចាប់ពេលនេះតទៅខ្ញុំជាអ្នកឆុងឲលោក ហាមនរណាមកឆុង! ហើយកុំភ្លេចដេញនាងចេញផង! បើមិនចេញទេកុំសង្ឃឹមថាបានដេកអោបខ្ញុំឲសោះយប់នេះ»
_______________
« បងគិតថា!» រាងក្រាសហាក់គាំងភ្លាមៗនៅសម្តីរាងតូច នេះចង់ផ្តាច់របបគេចឹងហេរ មិនអាចទេ
« okay បងតាមអូនទៅចោះ! »រាងក្រាសដកដង្ហើមធំបន្តិចចំពោះចរឹកកាចឆ្នាសរបស់ភរិយារបស់គេនេះ មិនដឹងថាគួរបង្ក្រាបយ៉ាងមិចទេ គិតមិនចេញសោះបើពូកែរសឹងអីទៅហើយ
« ល្អណាស់! ខ្ញុំទៅធ្វើការហើយ » រាងតូចនិយាយទាំងចុះពីលើភ្លៅគេ
« ល្ងាចអូនទៅវិញអូនទៅជាមួយបងឬក៏?»និយាយទាន់ចប់ផងរាងតូចក៏ងាកមុខមកវិញ
« ខ្ញុំអាចជិះតាក់សុីទៅបានមិនអីទេ» និយាយហើយក៏ចេញទៅបាត់
« អ្នកនាងសូមមកជួបខ្ញុំបន្តិច»រាងក្រាសបន្ទាប់ពីរាងតូចចេញទៅបាត់ភ្លាមក៏ខលទៅលេខាភ្លាមៗតែម្តង។ លេខាមិនចាំយូរឡើយព្រោះថាចៅហ្វាយហៅទៀតហើយ នាងញញឹមបិទមាត់មិនជិត
« លោកប្រធាន...» រាងក្រាសមិនមាត់អ្វីសម្លឹងមើលមុខនាងធ្វើឲនាងរាងព្រឺបន្តិចដែល ព្រោះមិនដែលឃើញចៅហ្វាយមុខឃោឃៅដល់ថ្នាក់និងទេ ធ្លាប់តែឃើញមុខងាប់ធម្មតា
« ខ្ញុំគិតថាដល់ពេលនាងឈប់សម្រាកហើយ» រាងក្រាសនិយាយហើយធ្វើឲនាងក្រមុំបិទមាត់មិនជិតតែម្តងព្រោះគិតថារាងក្រាសឲនាងសម្រាកលំហែរខួរក្បាល
« ខ្ញុំគិតថាមិនសមទេលោកប្រធាន..ឲខ្ញុំលំហែរកាយម្នាក់ឯងបែបនេះបុគ្គលិកមើលមកមិនសម!»នាងរៀបរាប់ធ្វើឲនាយស្តាប់ហើយហួសចិត្តតែម្តង
«នេះលុយ! យកទៅហើយមិនបាច់មកធ្វើការទៀតទេ» រាងក្រាសនិយាយហើយហុចសែកលុយឲនាងភ្លាមធ្វើឲនាងគាំងខួរតែម្តង
« ល...លោក...លោកប្រធានខ្ញុំធ្វើអ្វីឲលោកមិនពេញចិត្តឬ! ប្រាប់មកចោះខ្ញុំនិងកែរតម្រូវ» នាងហាក់ជាញ័រតែម្តង
« នាងធ្វើឲភរិយាខ្ញុំមិនពេញចិត្ត! ឆាប់ចេញទៅកុំខ្ញុំឃើញមុខនាងទៀត» រាងក្រាសនិយាយទាំងទឹកមុខកំណាច។ ច្បាស់ណាស់ថានាយតូចមុននេះជាភរិយារបស់គាត់ឬ? ព្រះអើយចប់បាត់ហើយខំកសាងខ្លួនពីបុគ្គលិកធម្មតាមកជាលេខាលោកប្រធានមិនមែនងាយស្រួលឡើយតែបែរជាធ្លាក់ដល់សូន្យមួយរំពេចបន្ទាប់ពីមើលងាយមិនឲតម្លៃភរិយារបស់ចៅហ្វាយដោយមិនដឹងខ្លួន នេះជាលទ្ធផលនៃការមិនឲតម្លៃនិងមើលមនុស្សតែសំបកក្រៅគឺវានាំយើងទៅរកភាពវិនាស។នាងចាកចេញទៅដោយគ្មានប្រលឹងនៅក្នុងខ្លួន
យើងងាកក្រឡកមើលរាងតូចវិញកំពុងតែធ្វើការយកចិត្តទុកដាក់ជាមួយនិងជំនាញខ្លួន ធ្វើឲប្រុសៗជុំវិញនោះតាមសម្លឹងមើលសម្រស់ផូផង់នោះមិនចង់ដកភ្នែកសោះ។ រាងតូចក៏មិនបានខ្វល់សំខាន់ខ្លួនបំពេញភារកិច្ចខ្លួន មិនយូប៉ុន្មានសំឡេងទូរសព្ទក៏បានបន្លឺឡើង
ទ្រឺងៗ
« Hello Bebeរបស់ daddy » រាងតូចគ្រាន់តែឃើញតាំងកញ្ជាក់អេក្រង់ក៏បានដឹងថាជាកូនប្រុសក៏ប្រញាប់លើកនិងបើកកាំមេរ៉ានិយាយទៅកាន់កូនប្រុស។ ធ្វើឲអ្នកតាមមើលរាងតូចហាក់គាំង រូបរាងឲស្រឡូនមិនគួរណាមានកូនបាត់ទៅហើយស្តាយណាស់
«(Hello daddy អូននឹកប៉ាតូចខ្លាំងណាស់)
« ប៉ាក៏នឹកកូនដូចគ្នា»
(ប៉ាតូចឯងណាប៉ាធំរបស់អូនហ៎)សម្លឹងមើកធ្វើមុខភ្លឺសៗ
«ប៉ាធំកំពុងធ្វើការ កូនមកវិញទិញបានអីខ្លះ?»
(ហិ..ហិ អូនបានទិញនំមកច្រើនណាស់ហិ ហិ)ayuanបានលើកនំជាច្រើនឲរាងតូចមើលទាំងទឹកមុខដ៏គួរឲស្រឡាញ់ ធ្វលគេរឹតតែក្រឺតនិងកំពូលកូនរបស់គេ
« wow ប៉ាតូចចង់ញុំាដែលណាស់» រាងក្រាសនិយាយឡើងទាំងសើចយ៉ាងស្រស់
« នេះជាកូនរបស់ឯងមែនទេ??»meyសួរឡើងដោយភ្ញាក់ផ្អើលនេះចាន់មានកូន មានជាមួយនរណាឬក៏អាបុិបនៅក្នុងយប់នោះ! អរល្អណាស់ គេនិងចាំមិនភ្លេចឡើយនៅទង្វើដែលគេរំលោភបំពានដាក់គេ។ រាងតូចគ្រាន់តែឃើញmeyមកភ្លាមភ្ញាក់បន្តិច
« babeប៉ាតូចរវល់បន្តិចណាចាំជួបគ្នានៅផ្ទះ» រាងតូចនិយាយហើយប្រញាប់ចុចរកតែម្នាក់ម្ខាងទៀតឆ្លងមិនទាន់ ព្រោះរាងតូចមិនចង់mey បានឃើញមុខកូនប្រុសរបស់គេឡើយ ព្រោះនាងនេះពូកែរណាស់អាខាងបំបែកបំបាក់ជីវិតអ្នកដទៃ
« និងគេជាកូនរបស់ខ្ញុំ! ជាមួយនិងប្រុសដែលបំពានខ្ញុំនៅយប់នោះ! ហីយ៉ាតែក៏អរគុណដល់អ្នកដែលដាក់ថ្នាំខ្ញុំដែល ដែលធ្វើឲខ្ញុំមានថ្ងៃនេះ មានទាំងប្តីសង្ហាល្អថ្នាក់ថ្នម កូនក៏គួរឲស្រឡាញ់ទៀត ថែមទាំងមាន! ខ្ញុំពិតជាចង់ដឹងណាស់ថានរណាជាអ្នកដាក់ថ្នាក់ខ្ញុំ ដើម្បីទៅអរគុណគេដែលធ្វើឲជីវិតខ្ញុំល្អប្រសើរថែមទាំងសុភមង្គល » រាងតូចនិយាយឡើងទាំងញញឹមញញែមដាក់meyធ្វើឲនាងក្តាប់ដៃយ៉ាងណែនតែម្តង ។ រាងតូចឃើញបែបនេះក៏ញញឹមចុងមាត់ចំពោះនាងដែលខឹងស្ទើរទប់កំហឹងមិនជាប់តែម្តង សប្បាយម្យ៉ាងដែលតើ
« កុំនិយាយរឿងនេះអី! ឯងសម្ភាសន៍ជាប់ដែលឬទេ?»រាងតូចសួរហាក់ធ្វើពើតែម្តង
« ជាប់តើស! សមត្ថភាពយើងប៉ុហ្នឹងដែល» នាងក្រមុំហាក់មានអំនួតនិងខ្លួនឯងភ្លាមៗ ទាំងមិនដឹងថារាងតូចម្នាក់នេះហើយដែលបញ្ជារឲប្តីឲនាងជាប់ដោយស្វ័យប្រវិត្ត
« អឹម! ចូលរួមអបអរផងណា...ធ្វើការនេះឲបានល្អណាប្រយ័ត្នគេដណ្តើមទៀត»រាងតូចនិយាយទាំងញញឹមទៅកាន់នាងហាក់ផ្ចាញ់ផ្ចែលគ្នាតែម្តង
« និងហើយ! យើងមិនឲគេដណ្តើមទេណាលើកនេះ! ព្រោះបើមានយើងត្រូវអត់គេស្រាប់ហើយ...»នាងក្រមុំសម្លឹងមើលមុខរាងតូចមិនព្រិច
« ចឹងក៏ល្អហើយ...សង្ឃឹមថាដូចមាត់ឯងនិយាយ!»
«ប្រាកដជាអាចហើយ »
«ឲដូចសម្តីឯងទៅចោះ! កុំរំពឹងខ្ពស់ពេកអីណា ប្រយ៏ត្នធ្លាក់មកបាក់ចង្កេះ» រាងតូចនិយាយឡើងទាំងកាយវិការឡើងរហូតដល់ធ្លាក់ដល់បាត
«ហាស..ហាវានិងគ្មានរឿងនិងកើតឡើងជាដាច់ខាត! យើងទៅសិនហើយ! ស្អែកនេះជួបគ្នាណាចាន់» នាងក្រមុំនិយាយហាក់ពេបជ្រាយទៅកាន់រាងតូចជាខ្លាំងមាននាងត្រូវអត់គេ ពិតជាគួរឲអស់សំណើចណាស់
« អឹម» រាងតូចញញឹមចុងមាត់ទាំងមានល្បិចនៅក្នុងខ្លួនមិនតិចទេសម្លឹងមើលអ្នកដែលកាចរៀងនោះ! នាងនេះកាន់តែសហាវហើយតើ ចង់លេងហ្គេមមែនទេយើងកំដរនាងរហូតដល់នាងត្រដរខ្យល់
______
នាងក្រមុំប្រញាប់ប្រញាប់ឡើងឡានតាក់សុីភ្លាមតែម្តង
« អាយយយយយ...ខ្ញុំមិនសុខចិត្តទេហេតុអី» នាងក្រមុំគ្រាន់តែចេញមក្រៅភ្លាមស្រែកយកតែម្តងដោយកំហឹងឆាបឆេះពេញខ្លួនតែម្តងព្រោះតែនរណាព្រោះ Xiao zhan! នាងគិតថានាងបំផ្លាញគេហើយនាងសប្បាយចិត្តពេលឃើញគេវេទនាតែវាមិនដូចការគិតនាងឡើយ! គេបែរជាមានសេចក្តីសុខ! សុភមង្គល! មានលុយ! មានប្តីមានកូន! ប្តីថ្នាក់ថ្នម? ចោះចំណែកវិញគ្មានទេ គ្មានទាំងអស់ គ្មានសូម្បីតែបន្តិច តែជីវិតនាងត្រូវចាញ់គេរហូតមែនទេ
«អ្នកនាង! សូមមេត្តាបន្ថយសំឡេងបន្តិច» តាក់សុីនិយាយដែលមុននេះនាងស្រែកខ្លាំងពេក
« បើខ្ញុំគ្មានសេចក្តីសុខ! ឯងក៏ដូចគ្នា...»
«អ្នកនាង សូមរស់នៅជាខ្លួនឯង កុំតាមឈ្នានីសអ្នកដទៃគ្មានបានប្រយោជន៍ឡើយ ឈឺចាប់តែខ្លួនឯង» តាក់សុីនេះមាត់មិនធម្មតាទេ និយាយឲពពោចតែម្តង
« រឿងខ្ញុំជីវិតខ្ញុំ! អ៊ំគ្មានសិទ្ធចេះដឹងទេ បើកតែតាក់សុីទៅ» នាងស្រែកឡើងមួយទំហឹងទៅកាន់អ៊ំប្រុសដែលមានបំណងល្អនោះ
______
ឈ្លើយខុសរបៀប😡
#Mujing