ចង់ញុាំម្ជូរ

912 34 0
                                    


ភរិយាមួយរាត្រី
ភាគ24
«បងអរគុណអូនណាស់!» រាងក្រាសយកថ្ងាសទល់ថ្ងាសរាងតូចទាំងទឹកភ្នែករលឹងរលោង
« អេ ហេម...មើលក្បាលយើងផង»
« ពិភលោកមានតែឯងពីនាក់ឬ??»
______
ពួកគេទាំងពីនាក់លឺហើយក៏សម្លឹងមើលមុខគ្នាហើយគេសើចឡើងមកតែម្តងរាងតូចរៀងអៀនដែលភ្លេចខ្លួន ច្រឡំថានៅតែបីនាក់អញ្ចឹងហា
«ហិ ហិ សុំទោសម៉ាក់ប៉ា» រាងតូចងាកមកមើលអ្នកកទាំងលើកដៃសុំពះ ផងដែល ដើម្បីជាការសុំទោសដែលមើលចាប់អារម្មណ៍ពួកគេ
« មិនអីទេៗ»
« កូនមានឈឺត្រង់ណាដែលឬទេ»លោកវ៉ាងសួរឡើងទាំងមើលមុខរាងតូចដែលមានកូនប្រុសច្របាច់ជើងឲប្រពន្ធជាមួយនិងកូនប្រុសដែលច្របាច់ដូចគ្នាមើលទៅពិតជាគួរឲស្រឡាញ់ខ្លាំងណាស់ ចេះមើលថែរខ្វល់ខ្វាយពីភរិយា ។ រាងតូចរឹតតែសប្បាហចិត្តពេលដែលទទួលបាននៅគ្រួសារកក់ក្តៅ មានប្តីល្អមានប៉ាម៉ាក់ក្មេងយល់ចិត្តជាអ្វីដែលគ្រប់គ្នាចង់បាន
« ធូខ្លះហើយលោកប៉ា...លំបាកអ្នកម៉ាក់លោកប៉ាហើយ» រាងតូចរៀងរអៀសចិត្តបន្តិចដែលនាំគាត់ឲមកមើលខ្លួនបែបនេះ។ ហើយក៏អៀនមិនតិចដែល ដែលឲកូនប្រុសអ្នកមានមហាសាលមកច្របាច់ជើងឲខ្លួនជាមនុស្សធម្មតា
«មិនអីទេយើងជាគ្រួសារតែមួយ..ម៉ាក់គិតលាទៅវិញហើយមិនចង់រំខាន..»គាត់ងើបឈរសម្រួលឥរិយាបថ
« យៀនទៅជាមួយតាទេចៅ»
« អត់ទេៗអូននៅជាមួយប៉ាៗ» ក្មេងតូចក្រវីក្បាលទាំងអោបជើងរាងតូចខ្លាចលោកតាយកទៅផ្ទះវិញ
« មិនអីទេលោកប៉ា....លោកប៉ាទៅចោះ»
គាត់ងក់ក្បាលរួចក៏ចាកចេញទៅបាត់ទុកឲគ្រួសារតូចនៅផ្អែមផ្ហែម
« ចាន់អូនឃ្លានទេ? »រាងក្រាសសួរទាំងច្របាច់ជើងរាងតូចមិនឈប់យ៉ាងយកចិត្តទុកដាក់ឡើងធ្វើឲរាងតូចមិនបានចាប់អារម្មណ៍និងកូនត្រេន
« ឃ្លាន...»
«ប៉ាធំអត់សួរអូនទេឬ?»
« ហិ ហិ...កូនមាសកូនពេជ្រឃ្លានទេ»រាងក្រាសដោយអត់មិនបានក៏ក្តិចថ្ពាល់កូនប្រុស ធ្វើឲរាងតូចផ្ទុះសំណើចចេញមកតែម្តង គួរឲស្រឡាញ់ណាស់ឪកូនគេនេះ
« បងរៀបចំឲកូនសិន...» រាងក្រាសនិយាយហើយក៏រៀបចំអាហារដែលទិញមកនេះឲកូនញុំា តែថាគេមិនបានបញ្ចុកឡើយ! គេបញ្ចុកចាន់ជាប្រពន្ធគេទៅវិញ ទុកឲអាយៀនញុំាតែម៉ក់ៗ(មិចធើចឹង😭🔪)
« ឆ្ងាញ់ទេ?» រាងក្រាសផ្លំឲរាងតូចទាំងសួររាងតូចបានត្រឹមតែងក់ក្បាលព្រោះបបរនៅក្នុងមាត់
«បងមិនទាន់ញុំាអីទេត្រូវទេ? បងញុំាមួយមាត់សិនទៅ»រាងតូចក៏រុញស្លាបព្រាដែលខ្លួនញុំានោះទៅឲរាងក្រាសគេក៏មកប្រកែកដូចគ្នា
« ប៉ាធំបញ្ចុកអូនដែលមក~~~»
«អត់! ក្មេងគេឲរៀនញុំាខ្លួនឯងទើបរឹងមាំកូន»
«បាទប៉ា» (ចាញ់បោកឪវាបាត់)
« អុីបូ...»
«អូនមានអីឬ?»
« គ...មុីគេយ៉ាងមិច..»រាងតូចសួរឡើងទាំងមិនហ៊ានមើលមុខរាងក្រាសឡើយ
« អរ...បងបញ្ចូននាងទៅឆ្ងាយបាត់ហើយ មិនចង់ឲអូនទាស់មុខទាស់មាត់...»
«បង បញ្ជូននាងទៅណា»
« ទៅទីណាដែលនាងមិនអាចរករឿងអូនបាន».....
______________
ពេលវេលាក៏ចេះតែកន្លងទៅពីមួយសប្តាណ៍ទៅមួយសប្តាណ៍រាងតូចក៏បានធូស្បើយទៅៗដោយសារតែមានការមើលថែរពីស្វាមីដ៏ល្អ។ ចំណែកការងារវិញក៏លេងបានធ្វើដូចមុនដែលដោយសារតែកូនក្នុងផ្ទៃនេះកាន់តែរករឿងជារៀងរាល់ថ្ងៃ. កាលកំណើតអាយៀនគ្មានធ្វើទុកអីទេល្អណាស់ ឬមួយអាកូននេះបានឪវានៅជិតវាបានដៃធ្វើបាបឯង?
ព្រឹកនេះក៏មិនខុសពីព្រឹករាល់ដងឡើយគឺរាងតូចតែងតែនៅក្នុងបន្ទប់ទឹកជានិច្ច
« អ៊ួកៗ...អ៊ួក...អ៊ួម..ហឹម..ហត់ណាស់...»រាងតូចសងំនៅក្នុងបន្ទប់ទឹកក្អួតចង់កន្លះម៉ោងទៅហើយ រាងក្រាសវិញដោយសារយែលឺសំឡឹងរាងតូចក៏ប្រញាប់ងើបមកជួយមក ឃើញថាក្រាបនៅជិតឡាបូលាងមុខទៅហើយ
« ចាន់~ហឹម...អូនយ៉ាងមិចហើហ» រាងក្រាសក៏ទាញរាងតូចអោយងើបឈរទាំងក្តោបមុខដ៏ស្លេកស្លាំងរបស់រាងតូចនោះ ដែលបើកភ្នែកមិនចង់រួច
« អ៊ួក..អ៊ួកៗៗ...»រាងតូចក៏ប្រញាប់បែរមុខមកឡាបូលាងមុខវិញ ដោយសារតែចង់ក្អួតទៀតទៅហើយទាំងដែលគ្មានចេញអ្វីមកសោះ។ រាងក្រាសក៏ជួយសម្រូតខ្នងរាងតូចដោយក្តីបារម្ភព្រួយចិត្ត នៅពេលឃើញរាងតូចលំបាកបែបនេះ
« គ្មានកម្លាំងទេ...បីអូន..» រាងតូចនិយាយឡើងទាំងផ្អែកក្បាលលើទ្រូងរាងក្រាសទាំងបិទភ្នែកជិតឈឹង។អុីបូក៏បីចាន់ទៅលើគ្រែវិញ ទាំងចាប់ផ្តើមធ្វើសរសៃឲរាងតូចថ្នមៗ ដែលកំពុងតែគេងបិទនៅលើទ្រូងគេជើងទាំងសងខាងក៏នៅលើត្រគៀករបស់គេ
« បានធូរទេ..»
«ធូខ្លះហើយ..»
«អុីបូអូនឃ្លានម្ជូរ~~~»រាងតូចងើបមុខឡើងធ្វើមុខឡើងជូរដាក់រាងក្រាសធ្វើឲគេខ្នាញ់ នេះហេរសម្រស់ជិតកូនពីរទៅហើយស្អាតដដែលនរណាដែលថាមិនហួងហែង រាល់ថ្ងៃឈ្លក់វង្វេងងើបក្បាលមិនរួច
« ម្ជូរអីទាំងព្រឹកមិនល្អទេ»
« ហ៊ានជំទាស់អូនផងអីឡូវ...ឡើងចាងណាស់» រាងតូចក៏ចាប់មុខរាងក្រាសចូលគ្នាទាំងសម្លក់
« បងមិនហ៊ានទេ...តែវាមិនល្អដល់អូននិងកូន»
« ចង់យ៉ាងអីឡូវ ទៅទិញឬមិនទៅទិញ?»
«ទិញ»
___________
ខមិនឲឆើនៗមក😭😍
#mujing

ភរិយាមួយរាត្រី(complete ✓)Where stories live. Discover now