ភរិយាមួយរាត្រី
ភាគ១៥
«អ្នកនាង សូមរស់នៅជាខ្លួនឯង កុំតាមឈ្នានីសអ្នកដទៃគ្មានបានប្រយោជន៍ឡើយ ឈឺចាប់តែខ្លួនឯង» តាក់សុីនេះមាត់មិនធម្មតាទេ និយាយឲពពោចតែម្តង
« រឿងខ្ញុំជីវិតខ្ញុំ! អ៊ំគ្មានសិទ្ធចេះដឹងទេ បើកតែតាក់សុីទៅ» នាងស្រែកឡើងមួយទំហឹងទៅកាន់អ៊ំប្រុសដែលមានបំណងល្អនោះ
________
+ពេលល្ងាច
មិនយូរប៉ុន្មានពេលល្ងាចក៏បានមកដល់ មនុស្សម្នានាំគ្នាចាកចេញទៅអស់ហើយព្រោះដល់ម៉ោងឈប់សម្រាកទៅហើយ ដោយឡែករាងតូចវិញខំព្យាយាមដើម្បីបញ្ចប់ការងាររបស់ខ្លួន
« zhan!» រាងក្រាសហៅរាងតូចពីខាងក្រោយទាំងស្រង់ក្លិនក្រអូបពីកញ្ចីកររបស់ភរិយាដោយសារតែគិតហើយថាគ្មាននរណានៅក្នុងក្រុមហ៊ុនទៀតទើបបានជួបអាចមករករាងតូចបាន។ នឹកណាស់ចង់ក្បែរសឹងស្លាប់ហើយនេះ
«អុះ!» រាងតូចភ្ញាក់បន្តិចមុននិងប្រញាប់ងាកទៅមើល ធ្វើឲចុងច្រមុះប៉ះនិងថ្ពាល់របស់គេ
« ហីយ៉ា! ចាំបាច់ធ្វើបែបនិង បើចង់ថើបបងក៏ប្រាប់តាមសម្រួលមក» រាងក្រាសធ្វើដូចជាភ្ញាក់ផ្អើលណាស់ ទាំងដែលការពិតរាងតូចថើបចៃដន្យសោះ
«ឆ្គួត! នរណាថាខ្ញុំចង់ថើបលោកនោះ!» រាងតូចអៀនមួយរំពេចនៅសម្តីរាងក្រាស មុននិងងាកមកធ្វើការងារខ្លូនវិញទាំងអារម្មណ៍អៀនខ្មាស
« បានហើយ! ធ្វើការប៉ុហ្នឹងបានហើយណា បងឃ្លាន» រាងក្រាសនិយាយឡើងទាំងអង្អែលពោះខ្លួនឯង
« ខ្ញុំជិះតាក់សុីទៅខ្លួនឯងបាន»
«មិនបានទេយប់ហើយ ត្រូវទៅជាមួយបង គ្មានសុវត្ថិភាពបើអូនទៅតែម្នាក់ឯង» រាងក្រាសនិយាយទាំងមិនព្រមព្រោះមិនចង់ឲរាងតូចជួបគ្រោះថ្នាក់ សម្រស់ភរិយាគេស្អាតផង តិចអាណាទ្រាំមិនបានអូសចូលព្រៃបាត់ឲគេរកតាមណាឃើញ
«ចឹងក៏បាន»
«បានហើយអូនកុំបង្ខំខ្លួនឯងអី! បងឃ្លានស្ទើរដាច់ខ្យល់ហើយ»រាងនិយាយទាំងអង្អែលពោះរបស់ខ្លួន មិនឈប់ព្រោះថានាយមិនទាន់បានអីចូលពោះឡើយតាំងពីថ្ងៃរាងតូចក៏ភ្លេចគិតពីប្តីដែល ដោយគិតថាមានអ្នកបម្រើយកឲគេតើ
« លោកមិនទាន់បានអីញុំាតាំងពីថ្ងៃហេរ?» រាងតូចសួរឡើងទាំងងាកមើលមុខគេ រាងក្រាសងក់ក្បាលថាវាគឺពិតមែន
« ចឹងតោះ! លើកក្រោយកុំធ្វើបែបនេះទៀតប្រយ័ត្នខូចក្រពះណា! ឃ្លានក៏គួររកអីញុាំ កុំធ្វើបែបនេះតាំងដាច់ខ្យល់ស្លាប់» រាងតូចនិយាយបណ្តើររៀបចំអីវ៉ាន់បណ្តើរ ដើម្បីប្រញាប់បានទៅធ្វើអីឲគេញុាំខ្លះកុំឲឃ្លាន
ពីមួយថ្ងៃទៅមួយថ្ងៃជីវិតគូររបស់គេក៏កាន់តែមានភាពស្និតស្នាលដោយសារតែការបើកចិត្តទទួលយកគ្នាទៅវិញទៅមក និងប្រាប់នៅអ្វីដែលខ្លួនចូលចិត្តឬមិនចូលចិត្តទៅវិញទៅមក ដើម្បីកាន់តែស្វែងយល់ចិត្តគ្នាបានកាន់តែខ្លាំង ចំណែកឯងរាងក្រាសវិញពីមួយថ្ងៃទៅមួយថ្ងៃលង់ស្នេហ៍ភរិយាកាន់តែខ្លាំងហើយក៏ប្រច័ណ្ឌហួងហែងជាមួយបុគ្គលិកណានៅជិតរាងតូចជាខ្លាំងព្រោះរាងតូចកាន់តែស្អាតទៅៗបែបនេះនរណាទៅទ្រាំ គេពិតជាចង់បញ្ចេញថារាងតូចជាភរិយាមកក្រៅណាស់តែមិនអាចព្រោះតែការស្នើរសុំរបស់រាងតូច។
ដូចថ្ងៃអញ្ចឹងរាងតូចពិតជាស្រស់ស្អាតណាស់ជាមួយនិងអាវសរដៃវែងខោរលុងៗបញ្ចេញត្រគៀករីកសាយធ្វើឲសម្រស់រឹតតែទាក់ទាញតែម្តង រាងក្រាសធ្វើការឧស្សាងាកមើលភរិយាណាស់ខ្លាចគេឆក់បាត់
ក្រោក!
« កាហ្វេរបស់លោក» រាងតូចយកដើរការហ្វេមកឲគេតែម្តង មែនហើយ មានតែរាងតូចប៉ុណ្ណោះដែលរាងក្រាសអាចផឹកបាន អ្នកផ្សេងសាកឆុងឲរាងក្រាសផឹកសាកមើល អូ! អ្នកផ្សេងគ្មាននរណាក្រៅsong meyឡើយ បើរាងតូចឃើញកែវនោះច្បាស់ជាបែកជាពីរមិនខាន មាត់និយាយពីរឹងតែកាយវិការគឺប្រច័ណ្ឌគេខ្លាំងណាស់
« អរគុណបាទ» រាងក្រាសទទួលពីរាងតូចផឹកទាំងសម្លឹងមើលរាងតូច ដែលឈរហាក់គ្មានប្រឡឹងសោះ និងក្រឡេសភ្នែកទៅមើលលើកររបស់រាងតូចដែលមានស្នាមកាលពីយប់មិញ! ធ្វើឲគេញញឹមបិទមាត់មិនជិត
« អូនកើតអី» រាងក្រាសនិយាយទាំងទាញរាងតូចមកអង្គុយថ្នមៗខ្លាចឈឺនៅចំណុចពិសេសព្រោះថាគេរាងធ្ងន់ដៃបន្តិចដែល
« គ្រាន់តែឈឺក្បាលបន្តិចបន្តួចដោយសារតែតាចាស់ល្មោបឯងនិងហើយ! ក្រោក!» រាងតូចនិយាយទាំងចុចលើទ្រូងរាងក្រាសតិចៗរកតែងក់ងរមិនទាន់និងចប់ផង លឺសំឡេងទ្វាក៏ប្រញាប់ងើបឈរឡើងតែហាក់មិនទាន់ភ្នែកអ្នកបើកទ្វាសោះឃើញគ្រប់សកម្មភាព
« នរណាបង្រៀនឲនាងចូលមកដោយមិនគោះទ្វា! ដែលរៀនម៉ោងសីលធម៌ដែលទេ??» រាងក្រាសស្រែកទៅកាន់មុីតែម្តង នាងពិតជាមិនគោរពគេសោះ តាំងពីនាងចូលមកហាក់តាមរញ៉េរញ៉ៃគេណាស់ គេពិតជាចង់ដេញចេញណាស់ តែប្រពន្ធគេមិនព្រមសោះដោយលើកហេតុផលថា ចង់ធ្វើបាបក្មេងឲវាដឹងខ្ពស់ទាបម្តង។ គេពិតជាមិនពេញចិត្តសោះតែម្តង នៅអត្តចរឹកមញិមញ៉ាក់ដាក់គេបែបនេះ ហើយនាងមានសិទ្ធអីចូលមកដោយមិនគោះទ្វា នេះបើកំពុងធ្វើអីៗមួយប្រពន្ធគេមិនចប់ហើយទេ
« ខ្ញ....ខ្ញុំសុំទោសលោកប្រធាន...ខ្ញុំគ្រាន់តែចង់យកការហ្វឲលោកប្រធាន..»នាងក្រមុំដាក់លើតុទាំងញ័រហើយក៏ខ្មាសរាងតូចបន្តិចដែល នេះនាងឃើញចាន់ចូលមកដោយមិនគោះទ្វាទើបចង់សាកល្បងដែល ...នាងសម្លក់មុខចាន់ទាំងចិត្ត រាងតូចហាក់ធ្វើធម្មតាៗ
« បើអស់ការហើយចេញទៅវិញចោះ» នាងក្រមុំប្រញាប់ចាកចេញដោយមិនភ្លេចមើលមុខរាងតូចបន្តិចហេតុអីចាន់មិនត្រូវគាត់ស្តីបន្ទោស? ហេតុអ្វីចាន់អង្គុយលើភ្លៅលោកប្រធាន?ក្រែងគេមានប្តីមានកូនចឹងហេរ? មិចបានឲដៃលោកប្រធានបែបនេះ! ពិតជាអត់កេរ្តិ៍ខ្មាសណាស់ នាងចាប់ផ្តើមសង្ស័យហើយពេលនេះ ម្យ៉ាង! បើនាងតាមទាន់ចាន់បែបនេះម្តងទៀត និងមានរឿងល្អមើលមិនខានឡើយ!
« ចាន់កុំបោកទៀតអីណាបងសុំ! បងខ្ជិលជូតណាស់» រាងក្រាសនិយាយទាំងហាមប្រពន្ធដែលកំពុងតែចាប់ទាញកែវរបស់មុីនោះបម្រុងនុងបោកទៅហើយ
« ខ្ជិលជូត! ចោះហេតុលោកមិនបដិសេធ?ហើយព្រមទទួលទៀតធ្វើស្អី»
« បងគិតថាវាមិនសម គេខំឆុងឲហើយ»
« មិនសមចឹងហេរ? ចឹងក៏ជូតទៀតទៅ»
ប្រាវ!
________
ថាមែនៗ
#Mujing