ជួបគ្នាម្តងទៀត

1.7K 70 1
                                    

~ភរិយាមួយរាត្រី~
ភាគ៣
    ពេលវេលាចេះតែរំកិលទៅយ៉ាងលឿន មិនដឹងអ្វីផងក៏ចូលថ្ងៃថ្មីបាត់ទៅហើយ មនុស្សម្នានាំគ្នាចេញទៅធ្វើការអស់ហើយដោយលែកតែ នាយក្រាសនេះនៅមិនទាន់ក្រោកនៅឡើយ
  «អ្ហឹម...» នាយក្រហឹមបំពងកតិចៗព្រោះថាមិនទាន់អស់ជាតិងងុយនៅឡើងទេក៏ស្រវេស្រវារកមនុស្សដែលខ្លួនសាងស្នេហ៍នោះប៉ុន្តែរកពុំខានសោះ ទើបរាងក្រាសប្រញាប់បើកភ្នែកទាំងស្លន់ស្លោរ
  « ចាន់! នៅឯណា ...ក្នុងបន្ទប់ទឹកមែនទេ » រាងក្រាសក៏ស្ទុះស្ទារទៅក្នុងបន្ទប់ទឹកក៏មិនបានឃើញរកគ្រប់កន្លែងនៅតែមិនឃើញធ្វើឲនាយអស់សង្ឃឹមភ្លាម ( បាច់ឆ្ងល់បានyiboស្គាល់ឈ្មោះ បើzhanហៅឈ្មោះខ្លួនឯងរហូតនិង)
  « នេះយើងអស់ព្រហ្មចារីហើយ ត្រូវគេទុកចោលទៀត នេះ!! » រាងក្រោសហួសចិត្តបន្តិចហើយក៏ខកចិត្តដូចគ្នា មនុស្សដំបូងហើយជាមនុស្សដែលគេរួមមេត្រីជាមួយប៉ុន្តែពេលនេះបាត់ស្រមោលឈឹងមិនសមសោះ នាយក៏ក្រលាស់ភ្នែកក៏ឃើញឈាមនៅលើកម្រាលពូកក៏ញញឹមបន្តិច ហាក់មានចិត្តរំភើបដែលជាមនុស្សដំបូងរបស់រាងតូច។ មុននិងចាប់ខលទៅជំនឹតរបស់ខ្លួនឲតាមសើុបប្រវិត្តរាងតូចឲខ្លួន
«bii សើុបប្រវិត្តមនុស្សម្នាក់ឈ្មោះថា ចាន់ឲយើងបន្តិច!!» និយាយចប់ភ្លាមរាងក្រាសក៏បិទទូរសព្ទដើរចូលបន្ទប់ងូតទឹកជម្រះខ្លួន
  « ក្មេងកំហូច! ពេលដែលយើងរកឯងឃើញពេលណា យើងចាប់អុកឲឯងដើរលេងរួច! ប្រហែលជាយប់មិញស្រាលពេកបាកជាឯង អាចរត់បាន » រាងក្រាសម្លឹងមើលកញ្ចក់ទាំងនិយាយម្នាក់ឯង ដែលរាងកាយគេមិនល្អមើលប៉ុន្មានដែលសុទ្ធតែស្នាមជាម់ដែលរាងតូចបន្សល់ទុកពេញខ្លួនប្រាណជាពិសេសទ្រូងនាយតែម្តង
  « លួចអាវយើងទៅពាក់ទៀតហេរ??» រាងក្រាសចេញពីបន្ទប់ទឹកបម្រុងយកអាវដដែលមកបណ្តោះអាសន្នតែរកមិនឃើញ ឃើញតែអាវរាងតូចដែលរហែកអស់នោះ ។ មុននិងចុចខលទៅជំនិតឲយកសំលាក់បំពាក់ថ្មីឲខ្លួន
   _______________
6ឆ្នាំក្រោយមក~~
ពេលវេលាពិតជាដើរលឿនណាស់ មិនចាំនរណាម្នាក់ឡើយមានតែយើងម្នាក់ប៉ុណ្ណោះដែលមានតែ តាមចាប់ឪកាសនេះឲបានបើមិនចឹងគឺស្ពៃហើយ
  « ហីយ៉ា!! ខានមកប៉ុន្មានឆ្នាំសោះ រឹតតែស្រស់ស្អាតនិងជឿនលឿន!!» រាងតូចនិយាយឡើងទាំងស្ងើចសរសើរចំពោះប្រទេសស្រុកកំណើតរបស់ខ្លួនដែលកាន់តែជឿនកាន់តែខ្លាំង។ មែនហើយគេខានមកចិន6ឆ្នាំហើយតាំងពីគេរួមមេត្រីជាមួយបុរសមិនស្គាល់មុខនិងមក.
   ស្រមៃ~
   « ហឹក...ហឹកៗ...ឈឺខ្លាំងណាស់...ធ្ងន់ណាស់អីនិង!...» រាងតូចស្រែកឡើងទប់ចង្កេះតែក៏ហាក់ភ្ញាក់ផ្អើលជាខ្លាំងតែក៏មិនបង្កសំឡេងដែល រាងតូចក៏ព្យាយាមរំលឹកក៏ចងចាំរបស់ខ្លួនឡើងមក ហើយគេមិនបានបន្ទោសបុរសម្នាក់នេះដែលគួរតែបន្ទោសខ្លួនឯងទើបត្រូវ រាងតូចទាញនាយក្រាសចេញថ្នមទាំងសម្លឹងមើលផ្ទៃមុខដ៏ស្រស់សង្ហាជាលើកដំបូង
  « ពួកយើងមិនគួរជួបគ្នាទៀត..» និយាយទាំងចុះពីគ្រែទាំងលំបាក ស្ទើរទន់ជើងទៅហើយខំព្យាយាមទប់
  « អានេះ ល្មោបកាមមែនហើយ! មើលចោះអាវរហែកអស់ហើយ!!» រាងតូចក៏សម្លក់អ្នកដែលកំពុងតែដេកទាំងមួរម៉ៅក្នុងចិត្ត សាហាវណាស់ហែកអាវឡើងក្រណាត់
  « ខ្ញុំខ្ចីអាវលោកសិនចោះ!» និយាយហើយក៏ប្រញាប់ប្រញាល់ចាកចេញយ៉ាងលឿនតាមដែលអាចធ្វើបាននោះ ។ មិនត្រឹមតែប៉ុណ្ណោះទេនាយតូចហោះហើរទៅរស់នៅបារំាងយ៉ាងស្ងៀមស្ងាត់!
  -បច្ចប្បន្ន
  « ប៉ាតូច! »អូ!មែនហើយ  zhanក៏មានកូនប្រុសម្នាក់ដែល ដែលជាកូនជាមួយនិងរាងក្រាសក្នុងរាត្រីនោះ ពិតមែនហើយគេបុរសដែលអាចមានកូនបានមិនចម្លែកនោះទេ រាងតូចពិតជាសប្បាយចិត្តណាស់ ពេលដឹងថាខ្លួនអាចមានកូនបាន! ក្មេងតូចម្នាក់នេះហើយដែលធ្វើឲគេបន្តជីវិតមកដល់សព្វថ្ងៃនេះ
  «បាទ! ប្លែកភ្នែកមែនទេកូន!» រាងតូចមិនថាប៉ុន្មានឆ្នាំក្តី រូបរាង រាងកាយតូចច្រឡឹងមិនប្រែ ថែមទាំងស្រស់ស្អាតកាន់តែខ្លាំង ធ្វើឲគ្រប់គ្នាមើលមិនដាក់ភ្នែកចំពោះសម្រស់រាងតូចជាមួយនិងកូននៅក្នុងដៃ ដោយមួយចំហៀងទៀតកាន់វ៉ាលីខ្លួន
  « បាទ! អូនមានអារម្មណ៍រីករាយណាស់ប៉ាតូច»ayuan និយាយឡើងទាំងអោបកប៉ាតូច ត្បិតថាគេអាយុ6ឆ្នាំពិតប៉ុន្តែក្មេងម្នាក់ពិតជាឆ្លាតណាស់រហ័សរហួន ពូកែរខាងគណិតវិទ្យាណាស់ ទាំងដែលខ្លួនគេចាន់នេះគេភ្ញាក់ផ្អើលណាស់ មិនដឹងថាឪគេនេះជាមនុស្សយ៉ាងមិចទេ បានជាកូនឆ្លាតយ៉ាងនេះ
    « ខ្សឺត....ចាំប៉ាតូចនិងនាំកូនដើរលេងឲបានច្រើនៗណាកូនសម្លាញ់ចិត្តប៉ា...» រាងតូចមកប្រទេសចិននេះក៏ព្រោះតែការងារប៉ុណ្ណោះទើបឆ្លៀតនាំកូនប្រុសបណ្តូលចិត្តមកជាមួយដែលទៅ
   « ហឹក....ប៉ាតូចគួរឲស្រឡាញ់ជាងគេហឹក...ហឹក..»ayuanថើបប៉ាតូចអស់ពីពោះតែម្តង
   រាងតូចហើយនិងកូនប្រុសក៏បានមកដល់ខុនដូរដែលគេជួលនៅមួយរយៈនេះ  ដែលមានរៀបចំឲពីក្រុមហ៊ុនផ្ទាល់តែម្តងគ្រាន់តែទម្លាក់អីវ៉ាន់ទុកភ្លាមក៏
   « ayuanកូននៅខុនដូរម្នាក់ឯងសិនទៅណាប៉ាទៅធ្វើសិន! ចាំប៉ាមកវិញទិញម្ហូបឆ្ងាញ់ៗឲណា!» រាងតូចនិយាយទាំងទាញថ្ពាល់កូនដោយក្តីក្រឺតខ្នាញ់ កាន់តែមើលកាន់តែដូចទៅនិងប៉ាធំតែម្តង មើលស្រដៀងគ្មានខុសសោះ សែនអាតាបុិនខ្លាំងណាស់។ គេហ៊ានបណ្តោយឲកូននៅម្នាក់ឯងតាំងពីតូចមកម្លេស ដោយសារតែគេនៅបារាំងនៅតែពីនាក់ឪកូនចឹងហើយបានជាកូនគេក្លាហានហានរស់នៅម្នាក់ឯងបាន
  « បាទ...ប៉ាតូច...អូននៅចាំប៉ាតូចណា...ទិញនំឲច្រើនៗឲអូនផងណា!»  ក្មេងតូចនិយាយទាំងក្រវីដៃបាយៗទៅប៉ាៗគេរួចក៏ដើរមើលជុំវិញ ដោយសេចក្តីភ្ញាក់ផ្អើល!
    + Gp wang
   រាងតូចដើរចូលទៅក្នុងក្រហ៊ុនទាំងស្នាមញញឹម ឆក់យកបេះដូងមនុស្សគ្រប់គ្នាមិនស្ទើរទេ នៅសម្រស់ផូរផង់ ដៃស្រឡូនៗស្លៀកពាក់តាមបែកមនុស្សវ័យកណ្តាល អាវកបើកជាមួយនិងខោរលុងៗកាន់តែជះថាងសង្ហា!
  «សួរស្តីអ្នកប្រុស xizo zhan!!» biiគ្រាន់តែឃើញរាងតូចភ្លាមក៏ប្រញាប់ទៅរាក់ទាក់រាងតូច  ទាំងស្នាមញញឹមសម្លឹងមើលរូបរាងដ៏ស្រស់ស្អាតរបស់រាងតូចញញឹមបិទមាត់មិនជិតចំពោះរាងកាយល្អហួស
  «បាទ! »
«អញ្ជើញមកតាមខ្ញុំមកអ្នកប្រុស»
  «មិនចាំបាច់ហៅខ្ញុំបែបនិងទេពិបាកស្តាប់ណាស់ zhanធម្មតាៗទៅបានហើយ» រាងតូចនិយាយឡើងពេលកំពុងជិះជណ្តើរយន្ត
   « ទម្លាប់ហៅឲហើយនិងណាអ្នកប្រុស! » bii ញញឹមបិទមាត់មិនជិត ពេញឃើញអនាគតអ្នកប្រុសសង្ហាយ៉ាងនិង ចឹងតើបានចៅហ្វាយដើររកឡើងចង់ជ្រែកមេឃ
  «????» រាងតូចហាក់ឆ្ងល់ភ្លាមៗ តែក៏ធ្វើធម្មតាមកវិញមុននិងដើរតាមពីក្រោយ
  « អ្នកប្រុសចូលទៅ គាត់រងចាំនៅខាងក្នុងបាទ»
  តុក តុក ក្រោក!!
« សួរស្តី! ខ្ញុំxiao zhanជាអ្នករចនាម៉ូតផ្ទះ!!» រាងតូចនិយាយទាំងអោនបន្តិចដោយមិនដឹងថានរណាឡើយ ក្នុងចិត្តចេះតែឆ្ងល់អាមួយនិងវាយ៉ាងមិចអង្គុយកៅអីបែរក្រោយធ្វើរឹកហំសម្បើមមេស
  « បាទ អញ្ជើញអង្គុយសិនទៅ!». រាងក្រាសបង្វែកៅអីមកធ្វើរាងតូចសឹងតែថយក្រោយទៅហើយ នេះវាស្រស់ៗពេកហើយ ដែលបានឃើញនេះ ធ្វើឲគេពិតជាគួរឲភ្ញាក់ផ្អើលណាស់មនុស្សខានជួបគ្នារាប់ឆ្នាំបែរជាគ្នាម្តង
  «ល...លោ..លោក!!»
_____________
  គេថាគូរព្រេងមិនព្រាត់ តែបើខ្ញុំពង្រាត់គង់តែព្រាត់🤷‍♀️
Cmt pg na bebe 😭❤️
  #Mujing

ភរិយាមួយរាត្រី(complete ✓)Where stories live. Discover now