🩵😭
ភរិយាមួយរាត្រី
ភាគបញ្ចប់
មួយខែទៅមួយខែវាពិតជាលឿនណាស់សម្រាប់គ្រួសារមួយនេះភ្លេចបើក ក៏ដល់ថ្ងៃដែលរាងតូចសម្រាលកូនបាត់ទៅហើយ មនុស្សម្នានៅក្នុងចាប់ឆលោឡើងវល់ជាពិសេសគឺរាងក្រាសផ្ទាល់តែម្តងធ្វើអ្វីគ្មានត្រូវទេ
«អ្នកម៉ាក់~~~~ជួយប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំឈឺពោះកើតកូន» រាងក្រាសស្រែកឡើងពីលើផ្ទាល់បន្ទាប់ពីភរិយាបែកទឹកភ្លោះមក គឺថាស្លន់ធ្វើអ្វីមិនត្រូវក៏ចាប់បីចាន់ចុះក្រោម
« អួយយ...បូ...អូនឈឺពោះណាស់...ហឹក...ហឹក...»រាងតូចស្រែកឡើងទាំងក្តាប់អាវរាងក្រាសចង់រហែកទៅហើយ ចំណែកអុីបូព្យាយាមបីចាន់ចុះមកក្រោមទាំងទឹកមុខភ័យស្លន់ស្លោ
« លោកប្តី...ចាន់ឈឺពោះហើយ..» អ្នកស្រីស្រែកឡើងដែលលោកតាកំពុងតែលេងជាមួយនិងចៅ អាយផនលឺហើយក៏ប្រញាប់មកមើលដែល
« ឆាប់រៀបចំឲលឿនកូនយើងចេញមកឡូវហើយ...» រាងក្រាសប្រញាប់រត់ទៅឡានដើម្បីនាំរាងតូចទៅមន្ទីពេទ្យ ឲបានទាន់ពេលវេលាអាណិតប្រពន្ធណាស់ឈឺមិនស្ទើរតែបែមញីសឡើងជោគថ្ងាសទៅហើយនេះ.មើលចោះបើសិនជាអាចកើតជំនួសគេកើតឲហើយ
« បូអូនឈឺពោះណាស់»
«ចាំបន្តិចណា អូនទ្រាំបន្តិចទៅ» រាងក្រាសក៏ឡើងឡានមុននិងងាកមើលមុខម្តាយ
« កូនទៅមុនទៅម៉ាក់រៀបចំអីវ៉ាន់ឲសិន» អ្នកស្រីនិយាយហើយប្រញាប់រៀបចំអីវ៉ាន់សម្រាប់ចាន់ឯង អាយៀនវិញរត់អរសប្បាយចិត្តដែលជិតបានឃើញវត្តមានប្អូនទៅហើយ!
+ក្នុងឡាន
« អួយយ...ហុឹក..ឈឺណាស់...មិចក៏ឈឹខ្លាំងយ៉ាងនេះ...ហុឹក..» រាងតូចស្រែកឡើងទាំងដេកលើទ្រូងប្តីទឹកភ្នែកហូរមកមិនឈប់ នេះយ៉ាងមិចនិងកូនច្បងដូចជាកើតស្រួលណាស់គ្មានឲលំបាកយំសោកបែបនិង
« កូនស្រីប៉ា...កូនរំអុកម៉ាក់ចង់ចេញមក្រៅពេកអីណា អាណិតម៉ាក់កូន...សឺត...ទ្រាំបន្តិចអូនសម្លាញ់បងនៅក្បែរអូន...» រាងក្រាសកាន់ដៃរាងតូចយ៉ាងជាប់និងថើបថ្ងាសរាងតូចនិងដៃមួយទៀតអង្អែលពោះប្រពន្ធថ្នមៗ
« ហឹក..អូ..អូនឈឺ..កាលកូនយៀនអូនឈឺដល់ថ្នាក់និងទេហឹក..ហឹក..»
« កូនប្រហែលជារឹងក្បាលដូចជាអូនហើយ...»
«បងចង់ថាអូនរឹងក្បាលហឹក..ហឹក..អាប្តីចង្គួតហឹក..»
« បងសុំទោសជុប...ដល់ពេទ្យឡូវហើយ» រាងក្រាសថើបថ្ពាល់រាងតូចកុំឲខឹងគេ កូននេះកាចឆ្នាសមិនធម្មតាទេមើលទៅ បើម្តាយវាកាចឆ្នាសប៉ុហ្នឹងហើយបើកូនទៀតមិនស្រមៃសោះ
+មន្ទីពេទ្យ
« អ្នកគ្រូពេទ្យជួយប្រពន្ធខ្ញុំផង...» រាងក្រាសបីរាងតូចចូលមកដល់មន្ទីពេទ្យគ្រូពេទ្យក៏ប្រញាប់ប្រញាល់យកចាន់ដាក់លើគ្រែពេទ្យរុញទៅបន្ទប់វះកាត់
« ល..លោកគ្រូពេទ្យខ្ញុំចូកទៅមើលប្រពន្ធខ្ញុំផងបានទេ» រាងក្រាសសកង្ហើមមិនចង់ដល់គ្នាចង់ទៅជួយលើកទឹកចិត្តប្រពន្ធ តែក៏ត្រូវលោកគ្រូពេទ្យបដិសេធ បានត្រឹមតែនិយាយប៉ុន្មានមុននិងចូលវះកាត់
« ប្រពន្ធសម្លាញ់រឹងមាំណា ដើម្បីកូនយើង បងនៅខាងក្រៅរងចាំអូន ជុបៗ បងស្រឡាញ់អូន»រាងក្រាសនិយាយហើយក៏ទម្លាក់បបូមាត់មុននិងរាងតូចចូលវះកាត់
«អូនក៏ស្រឡាញ់បងដែលប្តីដ៏ល្អ..ហឹក..ឈឺ» រាងតូចក៏បានចូលបន្ទប់វះកាត់បាង់ទុកឲរាងក្រាសដើរមិនសុខនៅមិនខុសចំពោះរាងតូច ដើរឡើងដើរចុះហាក់មិនសុខចិត្តសប្បាយផងអរផង មិនយូរម៉ាក់ប៉ារបស់គេមក ហើយកូនប្រុសក៏មកដល់ហ្មម
« កូនយៀន...» រាងក្រាសក៏លើកពរកូនក្នុងដៃទាំងញញឹមផងសប្បាយផងរីករាយក្រៃលេងតែមម្តងបន្តិចទៀតមានប្អូនទៀតទៅហើយ
« ប៉ាម៉ាក់ តើកូនពៅនេះគួរតែដាក់ឈ្មោះអី?»រាងក្រាសអង្គុយទាំងដាក់កូនលើភ្លៅ ទាំងអង្គុយគិត
« ដាក់ឈ្មោះ ណាខ្យូតៗប៉ាៗ»
«ប៉ាគិតមើលសិន»
« វ៉ាង ស៊ាវហិញ?»លោកស្រី
« វ៉ាង ស៊ាវលិញ?»លោកវ៉ាង
« វ៉ាង ស៊ាវជូ !»
«ដាក់ឈ្មោះស្អីបែបនិង អាបូ»
« ប៉ា~មកពីប្រពន្ធខ្ញុំចូលចិត្តញុំាម្ជូពេក ចង់ដាក់ឈ្មោះឲកូនចាប់កំណើត ថាម៉ាក់វាំលំបាកយ៉ាងណាព្រឹកឡើងហូបតែរបស់ជូ ជូ»រាងក្រាសរៀបរាប់ឡើងទាំងសប្បាយអរដែលខ្លួនរកឈ្មោះឲកូនឃើញ តែក័ត្រូវម៉ាក់បដិសេឌ
« អីឡូវឈ្មោះ វ៉ាង ស៊ាវហិញឈ្មោះក្នុងបញ្ចីទៅ! ឯងជូឈ្មោះហៅធម្មតា? ល្អទេ» ម៉ាក់សួរឡើងទាំងញញឹម គ្រប់គ្នាក៏យល់ព្រមរងចាំរាងតូច ចេញពីបន្ទប់វះកាត់ ប៉ុន្មានក្រោយមករាងតូចក៏ចេញពីបន្ទប់វះកាត់
ក្រោក
« លោកគ្រូពេទ្យ ប្រពន្ធខ្ញុំយ៉ាងមិចហើយ!»
« មានសុវត្ថិភាពទេបាទ...ពួកយើងនិងបញ្ជូនភរិយារបស់លោកនិងកូនទៅបន្ទប់ធម្មតាសិន...» រាងក្រាសក៏ងក់ក្បាលយល់ព្រមទាំងញញឹម
« យេសៗ...អូនជិតបានឃើញប្អូនហើយប៉ាៗ..»
« មែនហើយ! សឺតៗ..» ពួកគេទាំងពីនាក់ក៏ដើរទៅបន្ទប់ដែលមានរាងតូចនិងកូនស្រីពៅនោះជាមួយគ្នា លោកស្រីវ៉ាងនិងលោកប្រុសក៏ទៅកន្លែងបង់ប្រាក់និងនិយាយជាមួយគ្រូពេទ្យខ្លះ
« ចាន់..»រាងក្រាសងាកមកមើលក៏ឃើញរាងតូចកំពុងតែមើលកូននៅក្នុងកញ្ជក់ ទាំងស្នាមញញឹម និងដៃទប់សេរ៉ូមជាប់ហាក់មិនទាន់ជាស្រួលខ្លូនប៉ុន្មានឡើយរបួសក៏នៅថ្មីៗ។ ពិតជាចង់យកកូនមកបីណាស់ដែលមិនហ៊ានព្រោះកម្លាំងខ្សោយ
« អូនគេងវិញទៅ....ឈឺរបួសទេ...កូនអង្គុយជិតប៉ាតូចទៅប៉ាទៅយកប្អូន» រាងក្រាសក៏ដាក់កូននៅក្នុងដៃចាន់
«ប៉ាតូចឈឺទេ?»សួរឡើងទាំងមើលមុខរាងតូច
« មិនឈឺទេៗដើម្បីកូន » ចាន់ញញឹមទាំងមើលមុខកូនប្រុសនិងថើបថ្ពាល់តិចៗ
« ចាន់! អូនមើលទៅកូនមុខដូចអូនណាស់! ប្រហែលជាលើកនេះសែនបងខ្សោយហើយ..» រាងក្រាសនិយាយទាំងដាក់អង្គុយលើពូកជាមួយនុងរាងតូចនិងកូនប្រុសសម្លឹងមើលកូនស្រីតូចដែលមានច្រមុះខ្ពស់សាច់សរខ្ចីបបូមាត់ប៉ាតូចគេទាំងសឹងតែទាំងអស់ ធំឡើងដឹងតែស្រស់ស្អាតហើយ ដូចចាន់មិនខានដឹងតែគេខ្វាងកូនវេទនាមិនខាន
« ខ្យូតណាស់ប៉ាៗ...ថ្ពាល់អូនឡើងទន់...អាជូ» យៀននិយាយឡើងទាំងសើចនិងក្មេងគួរឲស្រឡាញ់
«ហាស៎...ខ្យូតដូចម៉ាក់កូន...ពេលកូនធំឡើងការពារប្អូនណាកូនប្រយ័ត្នពួកអាប្រុសៗអស់វាខ្វាងយកបាត់..មើលថែរលឺទេ...»យៀនងក់ក្បាលរាងតូចញញឹមអង្អែលក្បាល កូន
« បងស្រឡាញ់អូន..អរគុណអូនគ្រប់យ៉ាងអរគុណអូនដែលបង្តើតកូនឲបងដល់តែពីនាក់ អរគុណគ្រប់យ៉ាង»រាងក្រាសនិយាយហើយក៏ទម្លាក់បបូរមាត់ទៅលើរាងតូចថ្នមៗ
« ចាន់ស្រឡាញ់បងជាងគេលោកប្តីជាទីស្រឡាញ់ ជាតិនេះអូនពិតជាមានសំណាងខ្លាំងណាស់សែនជួបប្តីល្អដូចជាបង»
« មើលអត់ឃើញទេមែន? »
«ហាស៎ ហា...ហា.»
ចប់ដោយបួរិបូណ៍🩵🩵
សុំទោសរាល់កំហុសខុសឆ្គងត្រង់សូមកុំប្រកាន់🩵
នេះជារឿងដែលខ្ញុំសរសេរបន្ទាប់ជួយគាំទ្រផងណា🩵🩵📸 Look at this post on Facebook https://www.facebook.com/share/cKVPQYAUi4avCUbK/?mibextid=WC7FNe
#Mujing