ធ្វើអីដឹងខ្លួនឯង

940 30 0
                                    

ភរិយាមួយរាត្រី
ភាគ១២
+ព្រឹកថ្ងៃថ្មី
ពេលវេលាចេះតែរំកិលទៅមុខមិនឈប់ពេលនេះក៏ឈានដល់ពេលព្រឹកព្រះអាទិត្យក៏ចាប់ផ្តើមរះកាន់តែខ្លាំងឡើយ ដោយតែប្តីប្រពន្ធនេះដែលទើបបញ្ចប់សង្គ្រាមយប់មិញនេះដេកមិនទាន់ងើបនៅឡើយទេ
  តុក តុក!
សំឡេងគោះទ្វាបានបន្លឺឡើងធ្វើឲអ្នកដែលកំពុងដេកចាប់ផ្តើមភ្ញាក់បន្តិចដោយសារសំឡេងគោះទ្វា
«អួយយ...អឹម...ឈឺណាស់!»រាងតូចស្រែកភ្លាមនៅពេលដែលភ្លេចខ្លួនច្រឡំងើបអង្គុយយ៉ាងលឿនដោយភ្លេចថាពីយប់មិញគេ...។ រាងតូចសម្លឹងមើលប្តីដែលកំពុងតែកើយលើទ្រូងគេ មុននេះដដែល លើកមុនក៏ដេកលើគេ លើកនេះក៏ដេកទៀត
« yibo....ងើប! ងើបលឺទេ!» រាងតូចស្រែកដោយសំឡេងខ្សាវព្រោះតែឈឺចុកចាប់ពេញខ្លួនហើយនេះមិនអាចបើកទ្វាបានឡើយ ទើបដាស់គេចង់ឲទៅបើកទ្វា
« ហឹម...សុំដេកបន្តិចទៀត» រាងក្រាសបម្រាស់ខ្លួនដេកបន្តិច មុនស្រវាអោបរាងតូចបន្ត ហាក់មិនទាន់អស់ងងុយព្រោះថាយប់មិញយប់ជ្រៅដែល
« ងើបទៅបើកទ្វាបន្តិចទៅនរណាមក! ចាំមកដេកវិញ!ខ្ញុំដើរទៅមិនរួចទេ» រាងតូចទះដើមដៃរាងក្រាសតិចៗ  អង្អែលសក់រលោងខ្មៅស្រឹលរបស់ប្តីនោះតិចៗ
« ហឹម...»រាងក្រាសលឺហើយក៏ងើបឈរអស់កម្ពស់ បង្ហាញរាងកាយដែលសុទ្ធតែជាស្នាមដោយដៃរាងតូចធ្វើឲគេអៀនបន្តិចមុននិងបែរមុខចេញ រាងក្រាសទាញខោដែលធ្លាក់រាយប៉ាយយប់មិញនោះមកស្លៀក មុននិងដើរទៅបើកទ្វា
ក្រោក!
«ប៉ាធំ»អាយៀនអោបជើងប៉ាធំគេភ្លាមៗតែម្តង ខំឈរគោះទ្វាមួយថ្ងៃហើយ
« អឹម...ខ្សឺត....គេងឆ្អែតទេយប់មិញ»រាងក្រាសដោយដឹងថាកូនភ្លាម លើកយកមកពរចូលក្នុងបន្ទប់ទាំងថើបថ្ពាល់កូនប្រុស ទាំងបើកភ្នែកមិនចង់រួច
« ឆ្អែតណាស់..ហិ ហិ...» អាល្អិតក៏សម្រូតខ្លួនចុះក្រោមទៅរករាងតូចដែលកំពុងតែសណ្តាប់ភួយនោះ ទាំងញញឹមដាក់កូនប្រុស
« ហីយ៉ា...កូនប្រុសប៉ា...»រាងតូចនិយាយឡើងទាំងត្រដាងដៃអោបកូនប្រុស ពេលឃើញស្នាមញញឹមមានកម្លាំងចិត្តតែម្តង។ មែន!គឺថាបើកទ្វាហើយឡើងមកដេកវិញមែន ដេកតតែម្តង រាងតូចក្រវីក្បាលបន្តិចតែក៏មានអារម្មណ៍សុភមង្គលបន្តិច><
« ប៉ាធំកើតអីប៉ាតូច?»ក្មេងតូចសួរឡើងទាំងឃើញរាងក្រាសដេកទៅវិញ
« កូនសួរប៉ាធំខ្លួនឯងទៅ» ayuanចុះពីលើរាងតូចដើរទៅជិតប៉ាធំដែលដេកផ្គាប់មុខ គេឡើងលើខ្នងរាងក្រាសហើយក៏សួរទៅកាន់
« ប៉ាធំកើតអី...អូនធ្វើសរសៃរឲ» ayuan និយាយហើយឡើងជិះខ្នងរាងក្រាសលោតហក់យកៗ
« អួយ..ងាប់ប៉ាឡូវហើយ»រាងក្រាសនិយាយទាំងងុលៗតែមិនបានធ្វើអ្វីដែលដេកតធម្មតា🫦
« កូនយៀន! បានហើយណា ឲប៉ាធំគេងទៅណា» រាងតូចហៅអាយៀនមកវិញ
« អត់ទេ...អូនធ្វើសរសៃឲប៉ាធំ...»ក្មេងតូចជាន់លើខ្នងរាងក្រាសដដែល
«មិនបានទេ...ប៉ាធំកូនកំពុងតែគេងណា...មករកប៉ាតូចមក» មិនចាំយូរក៏រត់បិសជាន់ក្បាលរាងក្រាសទៅរករាងតូច
«អរ...ហិ...ហិ...អូរមែនលោកយាយឲមកហើយប៉ាតូចប៉ាធំទៅញុំាអាហាពេលព្រឹក»ក្មេងតូចនិយាយឡើងទាំងលេងនេញៗរបស់រាងតូចហើយក៏ឆ្ងល់ដែលខ្លួនប៉ាតូចគេសុទ្ធតែស្នាម!តិចប៉ាធំវៃប៉ាតូចទៅ??
«ប៉ាតូច...ប៉ាធំវ៉ៃប៉ាមែន?»
«អត់ទេ! ប៉ាធំាមនបានវ៉ៃណា»
«មិចក៏ខ្លួនប៉ាតូចសុទ្ធតែស្នាមចឹង...»និយាយទាំងចង្អុល
« អឺកនែក...កូនចុះទៅញុំាបាយទៅណា...ប៉ាតូចសុំងូតទឹកបន្តិចសិនណា»រាងតូចនិយាយទាំងបង្វែសាច់រឿងពីកូនប្រុស អាយៀនងក់ក្បាលមុននិងថើបថ្ពាល់រាងតូចហើយដើរចុះទៅវិញ
«ហឹម..ញ័រចង់ដួលហើយអាជើងចង្រៃនេះ...»រាងតូចស្រែកតិចៗប្រឹងតោងខ្លួនឲឈឺដើម្បីដើរទៅបន្ទប់ ព្រោះយីបូដេកលក់វិញហើយមានតែប្រឹងងើបដោយខ្លួនឯង
មិនយូរប៉ុន្មានរាងតូចក៏ចេញពីបន្ទប់ទឹកវ៉ៃទាំងដំណើរយឺតរាងធូរបន្តិចហើយបន្ទាប់ពីបានត្រាំទឹកក្តៅនោះ ហើយក៏មិនភ្លេចរៀបទឹកក្តៅឲរាងក្រាសដូចគ្នា
« គិតចង់ដេកដល់ម៉ោងប៉ុន្មាន?មិនទៅធ្វើទេឬ» រាងតូចបន្ទាប់ពីស្លៀកពាក់ហើយសម្លឹងមើលមុខក្រាសសង្ហាទោះគេងលក់ក៏នៅតែសង្ហាដែល នរណាទៅដែលថាមិនលង់បើសង្ហាក៏សង្ហាពូកែរក៏ពូកែរនរណាមិនប្រាថ្នានោះ
« yibo~~ងើបឡើង! លោកមិនទៅធ្វើការទេឬ?»រាងតូចស្រែកឡើងទាំងកំពុងតែរៀបចំខោអាវរាងក្រាសសម្រាប់ទៅធ្វើការរបស់រាងក្រាសនោះ ឡើងចង់ផ្អើលបន្ទប់ទៅហើយ
« ទៅ»
«បើទៅកាលងើប...ដេកដល់កាលទៀត»
«សុំបន្តិចទៀត»
«ឆាប់ងើប ខ្ញុំមិនចូលចិត្តនិយាយដដែលទេ...»
«ថាសុំបន្តិចទៀត...»និយាយរាងតម្លើងសំឡេងបន្តិច ។ តែប៉ុហ្នឹងងក់បាត់
«....»រាងតូចលឺហើយមិននិយាយច្រើនដាក់សំលាក់បំពាក់ឲរាងក្រាសផ្លាស់នៅលើពូកហើយ ក៏ចុះទៅក្រោមមុនបាត់
« អ្នកម៉ាក់» រាងតូចហៅម៉ាក់ក្មេកដែលកំពុងតែរៀបចំម្ហូបអាហារ ហើយក៏ក្រឡេកឃើញកូនប្រុសកំពុងតែត្រូវលោកតាអានរឿងនិទានឲស្តាប់ ។ ថ្ងៃនេះzhanក៏ស្អាតមិនណយដែលព្រោះថាគេត្រូវទៅក្រុមហ៊ុនជាមួយនិងរាងក្រាសដែល
« អរ!zhan មកហើយហ៎! ចោះកូនbo ?»អ្នកស្រីសួរឡើងដែលកំពុងតែរៀបចំម្ហូបជាមួយម៉ែដោះ
« អរ..គឺyiboកំពុងគេងម៉ាក់! ម៉ាក់មានអីឲកូនជួយទេ» រាងតូចសួរឡើងទាំងស្នាមញញឹម អ្នកស្រីហាក់ពេញចិត្តនិងកូនប្រសារម្នាក់នេះណាស់ទោះបីជាប្រុសក្តីតែចរឹកមាយាទអីគឺល្អស្រីខ្លះស្មើមិនបានផង
    មិនយូរប៉ុន្មានរាងក្រាសចុះមកដោយក្រោងឈុតសង្ហាដែលភរិយាអ្នករៀបចំឲជាមួយនិងឈុតធ្វើការ និងកាតាបយួរដៃមួយយ៉ាងសង្ហា
« ប៉ាធំ!» ក្មេងនេះខូចមិនណយតាំងពីមកនៅជាមួយប៉ាធំហៅតែប៉ាធំសាឡាញ់ប៉ាធំជាងប៉ាតូចទៀត។ ក្មេងតូចរត់ទៅរកប៉ាធំដែលបើកដៃចាំទទួលគេ
« អឹម....ធ្ងន់ណាស់!កូនពូជ» រាងក្រាសលើកពរដើរទៅតុអាហារដែលប៉ារបស់គេដើរតាមពីក្រោយដោយស្នាមញញឹមហាក់មានសុភមង្គលជាខ្លាំង
«  ខ្សឺត...ប៉ាធំក្រអូបណាស់» រាងក្រាសពរមកដល់តុបាយដាក់ayuanអង្គុយលើភ្លៅរបស់គេ សម្លឹងមើលប្រពន្ធដែលកំពុងតែរៀបម្ហូបដាក់លើតុនោះ តែងខ្លួនសាមញ្ញាតែស្អាតទាក់ភ្នែកគេសម្បើមណាស់
« ប៉ាធំក្រអូបមិនដល់ប៉ាតូចកូនទេ...» រាងក្រាសនិយាយទាំងក្តាច់ថ្ពាល់តិចដោយសេចក្តីក្រឺតខ្នាញ់
« កូនចង់ចូលរៀនទេ!»
« ចង់!»
«ល្អស្អែកនេះចាំប៉ានាំទៅចុះឈ្មោះណា» រាងក្រាសនិយាយឡើងទាំងអង្អែលក្បាលកូន
« ayuanចាំថ្ងៃម៉ាក់យាយនាំចៅទៅទិញសម្ភារៈណា» លោកនិយាយដាក់គូទអង្គុយនិយាយទៅកាន់ចៅ ធ្វើឲគេញញឹមងក់ក្បាលយ៉ាងលឿន
« តោះឆាប់ញុំាបាយទៅ» លោកwang និយាយឡើងដោយស្នាមញញឹម ។ រាងក្រាសចេះតែលួចមើលមុខប្រពន្ធមិនឈប់! តាំងពីគេចុះមកប្រពន្ធគេមិនទាន់លូកមាត់និងគេទេ!ឬមួយក៏ខឹងគេ?បើខឹងវាមិនសមឡើយព្រោះថាព្រឹកមិញរៀបសំលាក់បំពាក់ឲគេនៅឡើយនិង?
« ចាន់...ថ្ងៃនេះអូនមិនបាច់ទាន់ចូលធ្វើការជាមួយបងក៏បាន...សម្រាកយកកម្លាំងសិនទៅ»រាងក្រាសដោយអត់មានអីនិយាយក៏លើកប្រធានបទនោះមកនិយាយ ដោយមានayuanអង្គុយជិតលើភ្លៅគេញុំាអាហារពេលព្រឹកដោយខ្លួនឯងថ្ងៃនេះ
« ខ្ញុំចង់ទៅ...ចង់ចូលធ្វើការថ្ងៃនេះ...»រាងតូចនិយាយឡើងវិញទាំងមិនសម្លឹងមើលមុខរាងក្រាស នេះគិតមិច គិតថាគេនិងជាមនុស្សទម្រុនទន់ខ្សោយខ្លាំងណាស់មែនទេ? គ្រាន់តែប៉ុហ្នឹងសោះ
« តែអូន...!»មិននិយាយចប់ផង
« ហាមតវ៉ា..»រាងតូចសម្លក់រាងក្រាសនេះចូលមិនទាន់បានប៉ុន្មានថ្ងៃផងរាងតូចបង្គ្រាបរាងក្រាសបាត់ហើយធ្វើឲម៉ាក់ប៉ាគេសើចនៅសកម្មភាពរបស់រាងក្រាសតែម្តងធ្វើឲគេងាកមើលមុខប៉ាម៉ាក់។ នេះខ្លាចបាក់ចង្គោមហើយតើ តែវាក៏ជារឿងល្អដែលគេព្រមចាញ់ប្រពន្ធព្រោះថា ប្តីចាញ់ប្រពន្ធគឺជារឿងដែលល្អដែលធ្វើឲគ្រួសារមានសុភមង្គលបាន
« ប៉ាម៉ាក់សើចអី?» រាងក្រាសសម្លឹងមើលម្តាយ
« ម៉ាក់សើចខ្លាចបាក់ចង្គោមតើ ហាស៎ៗ» ម្តាយគេសើចតែម្តង ។មិនគួរណាឲម៉ាក់និងប៉ាឃើញសភាពគេខ្លាចប្រពន្ធសោះបាក់មុខណាស់ រាងតូចសើចចុងមាត់បន្តិច មុននេះជ្រុលមាត់បន្តិចហើយ ។អាហារពេលព្រឹកក៏បានបញ្ចប់ដោយរលូន រាងក្រាសជាមួយរាងតូចក៏ដើរទៅឡានដែលបានរៀបចំរួចជាស្រេច សម្រាប់ពួកគេ ក្នុងឡានគឺមានសភាពស្ងប់ស្ងាត់ណាស់ មិនមាននរណានិយាយរកនរណារាងក្រាសក៏ចេះតែលួចមើលប្រពន្ធមិនឈប់មិនដឹងថាកើតអី?
«ចាន់ អូនកើតអី..»
«ធ្វើអីដឹងខ្លួនឯងហើយ» រាងតូចឆ្លើយទាំងមិនងាកមើលមុខរាងក្រាសសូម្បីតែបន្តិច
« ឈប់ត្រង់និងហើយខ្ញុំអាចដើរទៅបាន...សុំកុំឲនរណាដឹងពីទំនាក់ទំនងយើង» រាងតូចនិយាយហើយចុះពីឡានភ្លាមរឹតតែធ្វើឲរាងក្រាសមានចម្ងល់ពេញខួរក្បាលគុណ
+Gp wang
  រាងក្រាសក៏ចុះពីឡានយ៉ាងសង្ហា ចូលទៅក្នុងក្រុមហ៊ុនទាំងទឹកមាំថឹងតែម្តង ឃើញហើយមិនលង់មិនបាន
ផឹប!
«សុំទោស!»
« ដើរមិនមើលទេហ៎! ឆ្កួតមែន»
« song mey!!»
_________
ស្គាល់meyអត់បងអូន!ចេញហើយៗ🫦
#Mujing

ភរិយាមួយរាត្រី(complete ✓)Where stories live. Discover now