Helloo
ភរិយាមួយរាត្រី
ភាគ១៨
« ស្រឡាញ់បងត្រង់ បងមានលុយ មានឡាន មានទ្រព្យសម្បិត្ត មានក្រុមហ៊ុន ជាពិសេសគឺភូមិគ្រឹះធំ មានដីច្រើន...និងមានអាអូនធំ!!»
« រោគចិត្តខ្លាំងណាស់!»
« រោគចិត្តកាត់ទៅរកបង»
__________
« ឈប់និយាយលោកៗទៀតទៅណា បងអូនៗមកពិរោះស្តាប់» រាងក្រាសនិយាយទាំងស្រង់ក្លិនថ្ពាល់រាងតូច
« ក៏បានដែល!!» រាងក្រាសក៏ទាញទូរសព្ទមកខលទៅកាន់នរណាម្នាក់មិនដឹង
« អ្នកចាត់ការ ឆាប់នាំបុគ្គលិកទាំងអស់ចូលសាលប្រជុំអីឡូវនេះ» រាងក្រាសនិយាយចប់ក៏បិទទូរសព្ទភ្លាមៗ
« ត្រៀមខ្លួនហើយឬនៅ! »
« ត្រៀមយូរហើយ ត្រៀមតាំងពីចូលក្នុងផ្ទះបងដំបូង» ន៎កឃើញទេ ចរឹកមាន់ពិតៗ និយាយទៅលង់គេបាក់ស្រឹបតាំងពីថ្ងៃដំបូងគ្រាន់តែថាលេងចរឹកបន្តិចកុំគេងាយស្រួលយកពេក ខ្លាចគេមិនឲតម្លៃ
«ខូចណាស់» យកដៃផ្ទាត់ ចុងច្រមុះរាងតូច
« តោះ ទៅសាលជាមួយបង» ចាន់និងអុីបូរធ្វើដំណើរចូលទៅក្នុងបន្ទប់សាលប្រជុំដែលមានបុគ្គលិករងចាំអង្គុយត្រៀមគ្នាយ៉ាងច្រើន រាងតូចត្រូវបានអុីបូរកាន់ដៃយ៉ាងជាប់ផងដែល។ គ្រប់គ្នាក៏បានខ្សឹបខ្សាវគ្នាយ៉ាងច្រើន ហាក់ភ្ញាក់ផ្អើលនៅពេលដែលចាន់និងអុីបូកាន់ដៃគ្នាដើរចូលមក ។ អ្នកដែលកាន់តែភ្ញាក់ផ្អើលគឺ មុី នាងពិតជាទទួលយកមិនបានឡើយ បេះដូងក៏ឈឺខ្ទោកៗនៅពេលដែលបានឃើញមនុស្សដែលខ្លួនឯងស្រឡាញ់បណ្តើរជាមួយអ្នកដទៃ
រាងក្រាសក៏បានឲភរិយាអង្គុយស្រួលមុននិងឡើងនិយាយដោយភាពមត់ចត់ជាមួយនិងទឹកមុខសង្ហាខាប់ប្រលឹងធ្វើឲបេះដូងរាងតូចរីកមាឌភ្លាមៗ
« សួរស្តី! ខ្ញុំបាទវ៉ាង អុីបូ»
« ថ្ងៃនេះខ្ញុំសុំមកបើកបង្ហាញមុខភរិយាស្របច្បាប់របស់ខ្ញុំ! ដែលទទួលរងនៅភាពអយុត្តិធម៌និងមិនសមហេតុសមផល! ខ្ញុំវ៉ាង អុីបូសុំមកនិយាយក្នុងនាមជាស្វាមីរបស់វ៉ាង ស៊ាចាន់» រាងក្រាសនិយាយឡើងធ្វើឲអ្នកគ្រប់គ្នាចាប់ផ្តើមចលចល់ចំពោះរឿងនេះ ជាពិសេសគឺសុង មុីនិងស្ទើរតែទន់ជង្គង់ទៅហើយនេះ! មានន័យថាស៊ាវ ចាន់ជាមួយនិងអុីបូប្តីប្រពន្ធគ្នា? ចោះរឿងគ្រប់យ៉ាង? ដែលនាងតែងតែគិតមកសព្វថ្ងៃនេះ? បានន័យថាយ៉ាងមិចទៅ! ចាន់កុហកនាង? លេងសើចពេកហើយ
« ខ្ញុំនិងភរិយារបស់ខ្ញុំចុះអេតាសុីវិលត្រឹមត្រូវ និងមានកូនប្រុសម្នាក់ជាចំណងដៃ. ភរិយារបស់ខ្ញុំបានធ្វើការនៅក្រុមហ៊ុនជាមួយខ្ញុំដោយមិនចង់បញ្ចេញអត្តសញ្ញាណខ្លួន .តែមនុស្សមួយចំនួនបែរជារិះគន់ភរិយាខ្ញុំថាមានសាហាយទៅវិញ! ខ្ញុំនិងស្វែករកមុខ អ្នកដែលបាននិយាយថាភរិយារបស់ខ្ញុំមានសាហាយ ដែលជាការមិនគោរពសិទ្ធបុគ្គល ខ្ញុំនិងដាក់ទោសតាមផ្លូវច្បាប់!» រាងក្រាសនិយាយយ៉ាងវែងអន្លាយ ធ្វើឲអ្នកគ្រប់គ្នារាងញ័រដៃបន្តិចចំពោះទឹកមុខរបស់រាងក្រាស អីលូវ ជាពិសេសគឺសុង មុី នាងស្ទើរតែទន់ជង្គង់ទៅហើយ ចប់ហើយគ្មានសល់អីទេ ចប់តែម្តង តែនាងគួរធ្វើដូចម្តេច ! តាមពិតបុរសដែលដេកជាមួយចាន់គឺអុីបូរត្រូវទេ?
« អរគុណ! រំសាយចោះ» រាងក្រាសនិយាយហើយក៏ចុះមកក្រោមវិញ មករកប្រពន្ធដែលញញឹមបិទមាត់មិនជិតសោះ ចំពោះស្វាមីដ៏ល្អយល់ពីចិត្តរបស់ខ្លួនពេលនេះ
« ហិ ហិ..អរគុណខ្លាំងណាស់! » រាងតូចនិយាយមុននិងអោបរាងក្រាសបន្តិច ដែលក្រោមការមើលឃើញរបស់ចាន់
« បាទ»
« អុីបូបងទៅមុនខ្ញុំចោះណា ខ្ញុំមានរឿងបន្តិច»
« រហ័សបន្តិចណា! បងចាំនៅ office »
រាងក្រាសងក់ក្បាលមុននិងដើរចាកចេញដោយដើរកាត់សុង មុី!
កុំគិតថាគេមិនដឹងរឿងរវាងរាងតូចនិងសុង មុីឲសោះ ដឹងច្បាស់ណាស់ទោះថាងតូចមិនប្រាប់ក្តៅគ្រាន់តែគេមិនទាន់ចង់លូកដៃ ខ្លាចថារាងតូចមិនពេញចិត្ត
« បើននាងហ៊ានប៉ះប្រពន្ធខ្ញុំ រូបរាងនាងស្លាប់គឺមិនល្អទេ»រាងក្រាសនិយាយហើយក៏ដើរចាកចេញទៅបាត់ធ្វើឲសុង មុីបាស់រោមបន្តិច មុននិងដកដង្ហើមសម្រួលអារម្មណ៍របស់ខ្លួន!
« គិតថាខ្ញុំខ្លាចមែនទេ?» នាងនិយាយតិចៗ
« យ៉ាងមិចដែល? រូងភ្នំមិនអាចមានខ្លាចពីរពិតមែន! នាងចាញ់យើងហើយណា»រាងតូចនិយាយទាំងញញឹមយ៉ាងត្រជាក់ លេងផ្លូវកាត់ដាក់គេចឹងឬ ហ៊ានយកកេរិ្តគេមកលេងសើចផងឬ
« យើងមិនចុះចាញ់ឯងជាដាច់ខាត! ឯងស្តាប់យើងឲច្បាស់! យើងស្អប់ឯងលឺទេស» សុង មុីភ្លាមៗក៏រត់ទៅច្របាច់ក៏រាងតូចរុញកិបនិងជញ្ជាំងមួយទំហឹងភ្លាមៗរកតែរាងតូចទប់ស្មារតីមកនជាប់សោះ
ខឺសៗ
« នា..នាង..លេងយើងទៅ..»រាងតូចប្រឹងទាញកម្លាំងដៃនាងចេញគ្មានកម្លាំងសោះ ធ្វើឲគេរឹតតែចម្លែកក្នុងចិត្ត ហេតុអីគ្មានកម្លាំងរុញនាង
« យើងស្អប់ឯង ឯងគួរតែស្លាប់! ឯងមិនគួររស់ទេ លឺទេស៊ាវ ចាន់! ប្រុសដែលយើងស្រឡាញ់ហេតុអីជាប្តីឯង! ហេតុអី! ខ្ញុំស្អប់ឯង » នាងប្រើកម្លាំងច្របាច់កររាងតូចកាន់តែខ្លាំង
ខឹសៗ ផឹប!
« នាងឆ្កួតទេហេរ! នាងខ្លួនឯងតើ អ្នកធ្វើឲជីវិតខ្លួនឯងបែបនេះ» រាងតូចបន្ទាប់ពីរុញនាងបានហើយ ក៏និយាយលេងទាំងពិបាកព្រោះថារាងឈឺបន្តិចដែល
« តែឯង! ឯងដណ្តើមគ្រប់យ៉ាងពីយើង! យើងស្អប់ឯងណាស់! ស្អប់ជាតិនេះខ្ញុំនិងឯងមិនអាចរស់នៅក្នុងពិភពលោកតែមួយបានទេ មានយើងត្រូវតែអត់ឯង!»
ផឹប!
« អ៎ក!»
________
នោះកើតអី?
#Mujing