រយៈពេលជាង1អាទិត្យដែលរាងតូចនៅជាមួយជីអ៊ុននិងហ្យុនជីននេះ ពួកគេដូចជាស្ដេចចឹងចំណែកឯហ្យុនជីនវិញត្រូវតាមបម្រើរហូតទោះចង់ប្រកែកក៏មិនបានដែរព្រោះតែពាក្យប៉ុន្មានម៉ាត់នេះគឺ «ត្រូវចេះបម្រើម្ដាយនិងTake careប្រពន្ធ» ហីយ៉ាប្រធានក្រុមហ៊ុនវ៉ាងហេតុអីក៏មើលទៅដូចជាធ្លាក់ខ្លួនខ្លាំងម្លេះតាំងពីបានប្រពន្ធមក?? បើគិតទៅសុខចិត្តស្ដាប់ជីអ៊ុនទេសនារាល់ថ្ងៃវិញប្រសើរជាងជួលសង្សាក្លែងក្លាយមកធ្វើជាស្ដេចហើយប្រើគេដូចកញ្ជះដាច់ថ្លៃបែបនេះ បើនិយាយឱ្យអាក្រក់ស្ដាប់ទៅចុះ!!
"អ្នកម៉ាក់និងហ្វីលីកទិញប៉ុណ្នឹងបានហើយ ព្រោះថាខ្ញុំអស់កម្លាំងមែនទែនហើយ!!"ហ្យុនជីនរហ័សស្រែកឃាត់ទៅកាន់អ្នកដែលមាននាមជាម្ដាយនិងអ្នកដែលមាននាមជាសង្សា(ក្លែងក្លាយ)កុំឱ្យទិញអ្វីបន្តទៀតព្រោះថាគេអស់ទ្រាំមែនទែនហើយ នេះបានជីមជួយកាន់ប៉ុណ្នឹងហើយ ចុះបើសិនជាប៉ះចំថ្ងៃណាដែលជីម day off នោះគេមិនស្លាប់ខ្លួនហើយទេហេស៎??បើគិតទៅម្ដាយក្មេកនិងកូនប្រសារត្រូវដៃត្រូវជើងគ្នាសម្បើមណាស់ឥលូវហ្នឹង!!
"អ្ហឹម~ម៉ាក់ក៏គិតថាទិញតែប៉ុណ្នឹងបានហើយព្រោះថាថ្ងៃនេះជាថ្ងៃដែលនីគីគេមកពីជប៉ុនវិញផង"
"Aww ជាបងនីគីដែលម៉ាក់តែងតែនិយាយប្រាប់ខ្ញុំរហូតហ្នឹងមែនទេ??"
"ត្រូវហើយគេជាប្អូនរបស់ហ្យុនជីន មានអាយុប្រហាក់ប្រហែលនឹងឯងដែរទេ"
"បើចឹងឆាប់ទៅវិញទៅអ្នកម៉ាក់ខ្ញុំចង់ជួបគាត់"
"ហីយ៉ា នេះអ្នកប្រុសតូចប្រញ៉ាប់ទៅជួបអនាគតប្អូនថ្លៃមែនទេបាទ?"ជីមនិយាយចំអកទៅកាន់រាងតូចព្រោះថាមើលទៅដូចជាមាននិស្ស័យសម្បើមណាស់(បងជីមយើងហ៊ានចំអកចៅហ្វាយទៀតឥលូវហ្នឹង)
"ពិតមែនហើយៗ ឯងនិយាយត្រូវចិត្តយើងតែម្ដងជីម"ជីអ៊ុនរហ័សថែមគ្រឿងពីលើព្រោះទុកយូរខ្លាចសាប
"ម៉ាក់ក្មេក!!"ក្មេងតូចមួយរំពេច
"បានហើយៗប្រញ៉ាប់ទៅ ទៅខ្ញុំអ្នកកាន់នៀកវាធ្ងន់"
"ធ្វើជាកូនប្រុសដើមទ្រូងប្រាំហត្ថមិចនឹងកើតទៅបើរអ៊ូម្លឹងៗ??"ជីអ៊ុនបែរទៅសម្លក់អ្នកដែលជាកូនប្រុសថ្លែព្រោះតែអត់មិនបានពិតមែន