Part 5 : ប្រច័ណ្ឌខ្ញុំជាមួយនឹងអាហ៊ុនមែនទេ?

417 38 18
                                    

"ហាហា បានហើយៗ ដាច់ខ្យល់យើងលើសដើមឥលូវហើយ" ស៊ូងហ៊ុនរហ័សស្រែកឃាត់កាលបើហ្យុនជីបានប្រឡែងគ្នាប្រឡែងដូចជ្រូកពុល លេងមិនចេះហត់សោះសួនច្បារឡើងប៉ុនណាប៉ុនណីតែពីរនាក់នេះរត់ប្រឡែងគ្នាដូចប្រឡែងក្នុងបន្ទប់ ក្រាបលូនផង ទាញស្លឹកឈើដេញគប់គ្នាផង ណ៎ែបើខ្ញុំជាម្ដាយវិញអង្គុយស្ទះខ្យល់យូរណាស់ហើយ

"អឺៗ ឈប់ក៏បាន យើងទៅរកហ្វីលីកវិញ" (អីយ៉ាស់) ហ្យុនជីនក៏យល់ព្រមហើយប្រាប់ទៅកាន់ស៊ូងហ៊ូនមុននឹងរត់ទៅយ៉ាងលឿនប៉ុន្តែក៏ត្រូវបានស៊ូងហ៊ូនស្រែកឃាត់សារជាថ្មី

"អ៎េ រត់ខុសផ្លូវហើយអាជីន!"

"អឺមែនវុី ប្រញ៉ាប់ពេកច្រលំផ្លូវ សេងឃ្យូវែរីម៉ាច់ ណ៎ាវ៉ើយ" ឮសម្លេងស្រែកពីចម្ងាយរបស់ស៊ូងហ៊ូនហើយហ្យុនជីនក៏ទុចដំណើរឈប់ ហើយរត់បកមកក្រោយវិញកាត់ស៊ូងហ៊ូនដោយុមិនភ្លេចពាក្យអរគុណតែអរគុណនេះអរគុណបែបឌឺទេកុំច្រលំ

"លេងជាមួយយើងអស់ចិត្តអស់ចង់ហើយក៏ទៅរកប្រពន្ធចោលបាត់ ឆឹស!ទៅក្រៅក៏បាន" ស៊ូងហ៊ូនសើចនឹងទង្វើររបស់ហ្យុនជីនបន្តិចក៏នឹកឃើញថាចង់ទៅក្រៅ នៅតែផ្ទះពេកក៏រៀងធុញផងដែរ ទើបគេក៏ដើរចេញពីសួនច្បារដើម្បីសម្ដៅទៅឡានបាត់ទៅ

+Hyunlix

"ហ្វីលីកហ៎ា!មកនេះបន្តិច" ដើរចូលដល់ក្នុងផ្ទះភ្លាមហ្យុនជីនក៏ចាប់ផ្ដើមស្រែកហៅហ្វីលីកយកតែម្ដងហើយក៏ដាក់ខ្លួនអង្គុយផ្អែកទៅលើសាឡុងដើម្បីរងចាំហ្វីលីក

ភ្លាមនោះហ្វីលីកក៏បានដើរមករកគេមែនដោយមិនសូម្បីតែនិយាយអ្វីបន្តិចសោះឡើយទើបធ្វើឱ្យហ្យុនជីនឆ្ងល់ជាខ្លាំងប៉ុន្តែគេក៏ទុកគំនិតនោះចោលមួយឡែកសិនមុននឹងនិយាយទៅកាន់ហ្វីលីកមុន

"យកទឹកឱ្យបងមួយកែវបានទេ?" ហ្យុនជីននិយាយដោយសម្លេងស្រទន់បំផុត គេប្រើសព្វនាម'បង'ជំនួសឱ្យសព្វនាម'យើង' ព្រោះគិតថាគ្រាន់តែហៅឱ្យទម្លាប់មាត់ក៏មិនមានចិត្តស្រឡាញ់ស្រាប់ទៅហើយ

ពេលឮហ្យុនជីននិយាយបែបនោះរួចហ្វីលីកក៏ដើរទៅយកទឹកទៅឱ្យហ្យុនជីនបាត់ដែលនៅតែមិនជ្រលក់មាត់ជាមួយហ្យុនជីនដដែល ( ក្មេងតូចខឹងហើយ )

( Faked ) F-BoyfriendWhere stories live. Discover now