Part 10 : 💕

228 22 16
                                    

+Taegyu

ឈប់មើលសង្សាក្លែងក្លាយមួយគូរនោះហើយ មកមើលសង្សាមួយគូរនេះវិញ ឃើញថាដូច sweet គ្រាន់បើ។

ភ្លៀងត្រជាក់ក៏បង្អុរធ្លាក់ចុះមក ធ្វើឱ្យលើសពីភាព romantic ដែលបមឃ្យូគេចង់បានទៅទៀត។

"ខ្ញុំនឹងធ្វើឲ្យបងចងចាំយប់នេះគ្មានថ្ងៃភ្លេចឡើយ" និយាយរួចបមឃ្យូក៏ទាញដៃស៊ូប៊ីនមកចំណតរថភ្លើងស្ងាត់មួយដែលនៅជាប់នឹង Aquarium នោះ។

នាយតូចសម្លឹងមើលមុខថេហ្យុនជាមួយនិងកែវភ្នែកដ៏ស្រទន់កែវភ្នែកភ្លឺថ្លានោះឥតផ្លាស់ប្ដូរ ។ គេចង្អើតជើងទៅថើបមាត់ថេហ្យុនបន្តិច ទើបត្រឡប់មកឈរធម្មតាវិញទាំងអៀន ប៉ុន្តែកុំមើលថេហ្យុនអីឡើងភ្លឹកបាត់ទៅហើយ

"ខ្ញុំធ្វើជ្រុលពេកទេដឹង?អេ៎!ប៉ុន្តែក្រែងនេះជាអ្វីដែលគាត់ចង់បាននោះអី ហិហិ ប្រហែលជាមិនអីទេដឹង"   ( បមឃ្យូគិតក្នុងចិត្ត )

"ឆយ បមឃ្យូ!!!!" មួយសន្ទុះក្រោយ ថេហ្យុនប្រមូលអារម្មណ៍មកធម្មតាបានវិញទើបគេក៏បញ្ចេញទឹកមុខបែបមិនពេញចិត្តខ្លាំងទៅកាន់បមឃ្យូ

"ប-បង ថេហ្យុន??" សម្លេងដ៏ធ្ងន់ពញ្ញាក់ស្មារតីក្មេងប្រុសវ័យ20ស្ដើងឱ្យភ្ញាក់ផ្អើល

"ឯងកំពុងធ្វើឆ្កួតស្អីហ្នឹង អាខ្ទើយមុខក្រាស់! ប្រាប់ប៉ុន្មានដងហើយថាយើងមិនស្រឡាញ់មនុស្សប្រុសចរិកដូចឯងទេ ហេតុអីក៏ឯងនៅតែរវីរវល់ជាមួយយើងទៀត?" ( ហួចនិយាយពីកាលប្រូដឺ? ) ពេលនេះមិនដឹងជាភ្លើងក្នុងខ្លួនរបស់ថេហ្យុនគេកើនឡើងដល់កម្រិតណ៎ាហើយទេបានជាគេហ៊ាននិយាយបែបនេះដាក់បមឃ្យូ

បមឃ្យូសម្លឹងមើលទឹកមុខរបស់ថេហ្យុដោយស្ងៀមស្ងាត់ បើមិនស្រឡាញ់មកស្និទ្ធស្នាលជាមួយគេធ្វើអី ហើយចុងក្រោយក៏គង់តែធ្វើបែបហ្នឹងហេស៎?

"ពីមុនយើងស្អប់តែកន្លែងនេះប៉ុណ្ណោះ តែឥលូវយើងស្អប់ឯងជាងកន្លែងនេះទៅទៀត!ចាំទុកណ៎ា បើឯងហ៊ានតែបង្ហាញខ្លួនឱ្យយើងឃើញម្ដងទៀត កុំថាយើងមិនបានប្រាប់ឱ្យសោះ!" និយាយរួចថេហ្យុនក៏ដើរកៀរស្មាបមឃ្យូចេញទៅបាត់

ព្រូស!

"Huhh? អំបែងមិញនេះគាត់និយាយថាលែងចង់ឃើញមុខខ្ញុំរហូត...?" បមឃ្យូទន់ជង្គង់ដួលដល់ដី ហើយក៏សើចទាំងទឹកភ្នែក

"ចុះពេលនៅតូចនោះ?គាត់ថាគាត់ស្រឡាញ់ខ្ញុំនោះអី??...huhh ហុឹស??" ស្នាមញញឹមលាយឡំនិងទឹកភ្នែកក្រោមទឹកភ្លៀងដ៏ត្រជាក់ធ្លាក់បង្អុរមកមិនឈប់ រាងតូចអង្គុយតែម្នាក់ឯងនៅក្បែរចំណតរថភ្លើងដែលនៅជិត aquarium

"គា..គាត់មិនដែលនិយាយទេថាគាត់ស្អប់ខ្ញុំ ហុឹក ប៉ុន្តែ ហេតុអី ហុឹកៗ ហេតុអីទៅហាស៎? ហេតុអី!ហេតុអីៗៗខ្ញុំសួរថាហេតុអី!ខ្ញុំចង់ដឹង ហុឹកៗ ថាហេតុអី...ហុឹក ហេតុអី??!" បមឃ្យូគេគេទះកំផ្លៀងខ្លួនឯងជាច្រើនដៃមិនឈប់ យំផងសើចផង

"ត្រូវហើយខ្ញុំគឺមុខក្រាស់បងដឹងទេក៏ព្រោះតែខ្ញុំស្រឡាញ់បង ខ្ញុំស្រឡាញ់បង បងឮទេ! ខ្ញុំស្រឡាញ់បងៗៗ ហុឹកៗ ខ្ញុំស្រឡាញ់បង... ខ្ញុំស្រឡាញ់បង" បមឃ្យូទម្លាក់ខ្លួនដល់ដី គេយំមិនបាត់ គេគិតតែរអ៊ូម្នាក់ឯងមិនឈប់

*Flash Back

"ឯងកុំកើតអីឱ្យសោះណ៎ា! បមឃ្យូដឹងខ្លួនវិញមកណ៎ា ហុឹកៗ" ក្មេងប្រុសអាយុប្រហែល 15 ឆ្នាំស្ដើងយំមិនឈប់អង្រួនខ្លួននាយតូចដែលសន្លប់ស្ដូកស្ដឹងក្បែរទន្លេ

"ខឹកៗខឹក"

"ឯងដឹងខ្លួនហើយ!បមឃ្យូ បងស្រឡាញ់ឯងណាស់ ឯងដឹងទេបងបារម្ភពីឯងខ្លាំងណាស់!ឯងមិនកើតអីបែបនេះល្អខ្លាំងហើយ" គ្រាន់តែឃើញនាយតូចដឹងខ្លួនមកវិញភ្លាម ថេហ្យុនចាប់ទាញកាយស្ដើងមកឱបជាប់ទ្រូងទាំងសប្បាយចិត្តឥតឧបមាដែលវាបង្ហាញយ៉ាងច្បាស់ពីទំហំចិត្តដែលគេគិតដូចម្ដេចចំពោះនាយតូច

*Back in Present

"ហុឹកៗហេតុអី!ខ្ញុំចង់ឱ្យបងត្រឡប់មកនិយាយពាក្យនោះម្ដងទៀតចំពោះមុខខ្ញុំ ហុឹកៗ" ទឹកភ្នែកមកពីណាមិនដឹងចេះតែហូរស្រក់មកប្រណាំងជាមួយនឹងទឹកភ្លៀងមិនឈប់ មើលទៅគេឈឺចាប់ខ្លាំងណាស់ ការយល់ច្រឡំមួយនេះលេងសើចនឹងអារម្មណ៍របស់គេមួយទំហឹងតែម្ដង



























































នឹកគេអត់ហ្នឹង







































































Money អត់ដល់ខ្ចិលដាក់តួឯកឱ្យចេញច្រើនឆាក 💅

( Faked ) F-BoyfriendWhere stories live. Discover now