"បង-បងហ៊ូន!" បមឃ្យូដើរចូលទៅគោះស្មារស៊ូងហ៊ូនតិចៗបែបលបៗប៉ុន្តែប្រហ៊ូននៅតែភ្ញាក់ស្រែកផ្អើលដដែល
"Aww ហុឺយយយ បមឃ្យូឯង-" បមឃ្យូរហ័សយកដៃខ្ទប់មាត់ស៊ូងហ៊ូនហើយទាញស៊ូងហ៊ូនទៅក្រៅហាងផុតពីក្រសែភ្នែកគ្រប់គ្នា ទើបស៊ូងហ៊ូនចាប់ផ្ដើមរើចេញនិងបានស្ដីឱ្យទៅកាន់បមឃ្យូជាមួយនិងកាយវិការធុញទ្រាន់
"ហើយវាស្អីឯងហាស៎? បានជាទាញបងមកក្រៅហាងមើលតែសត្វឯងចិញ្ចឹមចឹង!?"
"មិនមែនចឹងទេ ប៉ុន្តែខ្ញុំមានរឿងចង់ពឹងបង!"
"អូហូ..! ទាញបងមកក្រៅហាងដូចឆ្កែដូចឆ្មាហើយតាំងមកធ្វើជាក្មេងតូចអង្វរសុំឱ្យជួយ! ហឹសសស"
"ណ៎ាៗ បងប្រុសដ៏សែនល្អរបស់ខ្ញុំ!បងល្អជាងគេ ជួយប្អូនដ៏គួរឱ្យស្រឡាញ់ម្នាក់នេះម្ដងទៀតទៅណ៎ា"
"ជួយច្រើនដងហើយមិនដែលមានស្អីដោះដូរឱ្យផង ដូចជាខ្ចិល"
"ហើយចុះបងអត់អាណិតប្អូនដ៏សែនខ្ជីខ្ជូតដូចកូនកណ្ដុរតូចម្នាក់នេះទេហ្អ៎?"
"ណ៎ា ណ៎ា ណ៎ា ជួយម្ដងទៀតទៅណ៎ា" បមឃ្យូអង្រួនដៃស៊ូងហ៊ូនតិចៗហើយក៏ពេបមាត់ខ្ជីខ្ជូតបែបអង្វរកដាក់ស៊ូងហ៊ូន
"អឺៗទៅបានហើយ ខ្មាស់គេណាស់ មកធ្វើពេបមាត់ពេប.ក.អីណ៎ា បងព្រមជួយក៏បាន"
"ហិហិ បងហ៊ូនល្អជាងគេ"
"ហើយឯងចង់ឱ្យបងជួយស្អីឯង?"
"ហិហឹម ឥលូវបងឃើញហ្វីលីកអង្គុយចាំយើងនៅទីនោះទេ?" បមឃ្យូនិយាយព្រមទាំងចង្អុលទៅកាន់ហ្វីលីកដែលកំពុងតែអង្គុយចាំពួកគេ
"អឺហើយយ៉ាងមិច?"
"បងក៏ស្គាល់គេដែរមិនថាចឹង បើចឹងបងគ្រាន់តែធ្វើបែបធម្មតាៗដូចយើងត្រឹមអ្នកស្គាល់គ្នាតែមិនមែនជាបងប្អូនគ្នាទៅបានហើយ"
"ហេតុអីចាំបាច់ធ្វើចឹង?"
"ស្ដាប់ខ្ញុំឱ្យអស់សិន! បន្ទាប់មកបងក៏ទៅរួមតុអង្គុយលេងជាមួយពួកយើង ហើយកាលៈទេសៈណាក៏ដោយមិនត្រូវឱ្យគេដឹងជាដាច់ខាតថាខ្ញុំជាប្អូនរបស់បងនិងបងជីនឱ្យសោះដឹងទេ?"