"បងហ្យុន!!!!!" នីគីបែរទៅស្រែកដាក់បងប្រុសដោយគោះតុតិចៗបែបមិនសុខចិត្ត នេះអត់ចេះកាន់ជើងប្អូនខ្លួនឯងស្អីបន្តិចទេឬ??
"បងយ៉ាងមិច?? បងនិយាយត្រូវពេកមែនទេ?? ហាហា មើលចុះឈ្លោះអត់ឈ្នះគេក៏ចាប់ផ្ដើមខឹងទៀតហើយ"
"បងកុំចេះ! ខ្ញុំខឹងជារឿងខ្ញុំ"
"បងនិយាយក៏ជារឿងបង មានទាក់ទងស្អីនឹងឯង?"
"មិចក៏ថាមិនទាក់ទង??-"
"ទាក់ទងស្អី?"
"គឺបងនោះថ្លៃអី!?" នីគីនិយាយរំលឹកអំពីឈ្មោះអ្នកដែលនៅខាងស្ដាំដៃខ្លួនជាមួយនិងទឹកមុខបែបជាអ្នកឈ្នះ
"គេ-គេក៏មិនទាក់ទងដែរ ឯងចង់និយាយពីស្អី??" ហ្យុនជីនងាកមើលមុខហ្វីលីកបន្តិចក៏បែរមកតបនឹងអ្នកជាប្អូនទាំងរដាក់រដុប ប្រុងលេងស្អីទៀតហើយ??
"បើចឹងបងសាកសួរបងថ្លៃទៅថាគាត់នៅខាងណ៎ា"
"ប្រកដជានៅខាងបងហើយ"
"អ្នកណាថា?" ឮសំដីរបស់ហ្យុនជីនភ្លាមហ្វីលីកក៏និយាយកាត់ភ្លែត ជឿជាក់លើខ្លួនឯងពេកហើយប្ដីសម្លាញ់!
"នេះឯង!-"
"ម៉ាក់ប្រាប់ឯងប៉ុន្មានដងហើយថាកុំឱ្យគំរោះគំរើយដាក់ប្អូន ហេតុអីក៏នៅតែមិនស្ដាប់?"
"អូយ..!ចុកណាស់! ប្រពន្ធក៏មិនកាន់ជើងម្ដាយក៏ស្ដីឱ្យ ឈ្លោះក៏មិនឈ្នះប្អូនទៀត!" ឃើញថាស្ងាត់មកជាយូរដែរហើយ ណាមួយក៏ខានញ៉ោះហ្យុនជីនរៀងយូរដែលហើយ ស៊ូងហ៊ូក៏សម្រេចចិត្តលូកមាត់ មិនដឹងជាស្អី.តស្អីខ្លះទេ កាយវិការផង បត់បែនទឹកដមសម្លេងផង បើហ្យុនជីនដេញធាក់ពិតជាមិនខុសទេ
"អាហ៊ុន វាស្អីឯងដែរ" ហ្យុនជីនក៏ងាកទៅសម្លក់ស៊ូងហ៊ូនវិញជាមួយនឹងការក្រឺតខ្នាញ់ចង់ដេញធាក់ស៊ូងហ៊ូជាខ្លាំង (បើជាញុមក៏ដេញធាក់ដែរ ធាក់ចូលបេះដូងបង 👉👈)
"អាហ៊ុន វាស្អីឯងដែរ" ចំណែកឯស៊ូងហ៊ូនវិញចិត្តសឿងមិនណយដែរក៏ធ្វើកាយវិការត្រាប់តាមជាមួយនិងសម្លេងតិចៗ លក្ខណៈថាបើគេអត់ដេញធាក់ ហូបបាយអត់ចូល
"បានហើយៗឈប់ឈ្លោះគ្នាទៅមកញុាំបាយវិញម្ហូបត្រជាក់អស់ហើយ" បន្ទាប់ពីអង្គុយមើលគ្រួសារគេឈ្លោះគ្នាយ៉ាងយូរហ្វីលីកក៏សម្រេចចិត្តកាត់សម្ដីអ្នកទាំងអស់គ្នាដោយបង្វែររឿងមកជាការញុាំអាហារវិញ