"លែងយើង អាប្រុសឆ្កួត!!!អាចង្រៃ អាម្សៀ ផាក ស៊ូងហ៊ូន!!!"មីគីនៅតែបន្តស្រែកស្របពេលដែលរាងកាយរបស់ខ្លួនកំពុងតែនៅក្នុងរង្វង់ដៃរបស់ស៊ូងហ៊ូននៅឡើយ
"Shh កុំស្រែកឮពេកមិនល្អទេ"
"លែងយើងទៅអាចង្រៃ អាយ៎!!!!!!!"ជេរប្រទេចមិនគ្រប់គ្រាន់ទេនៅស្រែកយ៉ៃទៀតផង
"បើបងបីអូនដល់បន្ទប់ហើយ អូននៅតែស្រែកទៀតបងនឹងថើបបំបិទមាត់អូនជាមិនខាន"
"គិតថាយើងខ្លាចហេស៎??លែង!!!!!"
ស៊ូងហ៊ូនមិនបានតបតអ្វីឡើយគេគ្រាន់តែព្យាយាមរក្សាលំនឹងហើយទ្រាំបីរាងតូចរហូតដល់បន្ទប់
"អាដើមត្នោត អារោគចិត្ត អាមុខក្រាស់ អាយ៎!!!!!!" ស្រកៀត្រចៀកខ្លាំងណាស់កូនស្រីមាសម្ដាយ
"Shhh ដល់បន្ទប់ហើយហាមស្រែកបន្តទៀតប្រយ័ត្នបងចាប់ថើបមែនទែនណ៎ា"ស៊ូងហ៊ូនដាក់នីគីទៅលើពូកថ្នមៗរួចក៏ឱនទៅខ្សឹបជិតត្រចៀករបស់នីគីដែលវាធ្វើឱ្យអ្នកម្ខាងទៀតផ្ដើមព្រឺសម្បុរតែម្ដង
"អា- អ្ហឹម~" ថាហើយប្រាប់មិនស្ដាប់ទេថាកុំស្រែកៗនៅតែឌឺ សមនឹងគេឆ្មក់ថើបអញ្ចឹងបានសម!!
"យ៉ាងមិច??ជឿបងឬនៅ??"
"អាយ៎ អាប្រុសរោគចិត្ត ផាក ស៊ូងហ៊ូន!!!!!!"
"ចង់បានស្នាមថើបពីបងម្ដងទៀតទេ??"
"...."ជឿហើយនិយាយមែនលែងហ៊ានតហើយនិយាយមែន
'ចង្រៃយ៎ ហេតុអីយើងត្រូវខ្លាចគេ??ប្រុសចង្រៃម្នាក់នេះគួរឱ្យស្អប់មែន!!'
'ហីយ៉ា~ អំបែងមេញនេះកូនឆ្មាម្នាក់នេះដូចជាកាចខ្លាំងសម្បើមណាស់ហើយចុះហេតុអីពេលនេះក្លាយជាកូនឆ្មាគួរឱ្យស្រលាញ់យ៉ាងនេះទៅវិញ??'
ទាំងស៊ូងហ៊ូនទាំងនីគីពោលឡើងក្នុងចិត្តព្រមគ្នារហូតដល់ភ្លឹកមើលមុខគ្នារៀងៗខ្លួន។ខ្យល់ក្ដៅអ៊ុនៗផ្ដើមប៉ះគ្នាបង្កើតបានជាចរន្តស្នេហ៍ បបូរមាត់របស់ពួកគេទាំងពីរកាន់តែរង្គិលជិតគ្នាទៅៗទាំងគ្មានវិញាណនៅក្នុងខ្លួនហាក់ដូចត្រូវបានអ្វីម្យាងមកសន្ដំចិត្តពួកគេដើម្បីតភ្ជាប់ចរន្តស្នេហ៍មួយនេះឱ្យបានពេញលេញយ៉ាងអញ្ចឹង!!។1...2 ជាការរាប់វិនាទីស្នេហ៍របស់អ្នកទាំងពីរនៅពេលដែលបបូរមាត់រៀបនឹងប៉ះគ្នាទៅហើយប៉ុន្តែក៏ស្រាប់តែ