Part 1 :គេជាសង្សាកូន

900 52 6
                                    

"ហ្យុនជីន!!!!!" Ji-eun hwang (iu) ជីអ៊ុន វ៉ាង នារីវ័យ 50 ផ្លាយប៉ុន្តែមានសម្រស់ដូចនារីវ័យ25ឆ្នាំចឹងតាមថាសឹងនឹង18ឆ្នាំទៅហើយប៉ុន្តែគួរឱ្យស្ដាយខ្លាំងណាស់ដែលគេមានកូនប្រុសមហារឌឺ ឈ្លើយ ហើយ ផ្គើន និយាយរួមទៅសឹងនឹងហត់មាត់ជាងកូនង៉ាទៅទៀត!!អាយុជាង30ឆ្នាំទៅហើយសូម្បីតែមនុស្សស្រីពិតប្រាកដម្នាក់ក៏មិនទាន់បានជាសង្សាផងហើយចុះពេលណាទើបមានចៅពរនឹងគេទៅ??អាយុជាង50ទៅហើយទោះសម្រស់នៅក្មេងវ័យតែក៏មិនប្រកដថានៅអាចទ្រាំទ្របានដល់ពេលណាទៀត បានត្រឹមតែបង្ខំ បង្ខំៗ ទាំងគ្មានប្រសិទ្ធភាពមើលទៅប្រហែលគ្មានចៅពរនឹងគេទេមើលទៅនោះ

ជីអ៊ុនផ្ដើមស្រែកហៅឈ្មោះអ្នកដែលជាកូនប្រុសទាំងមួម៉ៅ នេះប្រុងដើរកន្លងក្បាលម្ដាយខ្លួនឯងឬយ៉ាងមិចបានជាហៅមិនឆ្លើយសោះ??កូនម្នាក់នេះចំមែន!!

"បាទ!!!!!" ថាហើយមិនខុសទេ ផ្គើនសម្បើមណាស់សូម្បីតែឆ្លើយក៏អូសដូចទូក.ង ដែរ

"នេះកូនប្រុងដើរកន្លងក្បាលម៉ាក់មែនទេបាជាហៅមិនចង់ឆ្លើយសោះចឹង??!" ស្នាមញញឹមលាក់ភ្លើងចាស៎!!

"គឺកូនប្រញ៉ាប់ទៅក្រុមហ៊ុនណាអ្នកម៉ាក់"

"ប្រញ៉ាប់??ក្រែងរាល់ដងដេញផងនៅតែមិនចង់ទៅហើយចុះហេតុអីពេលនេះឆ្លើយថាប្រញាប់?ប្រហែលជាកំពុងតែគេចម៉ាក់ច្រើនជាង!!"

"ក៏...កូនគ្រាន់តែចង់កែខ្លួន-"

"អូ៎ ចេះកែខ្លួនទៀតឥលូវហ្នឹង??"

"បើចឹងកូនសុំទៅក្រុមហ៊ុនសិនហើយណាអ្នកម៉ាក់!!" ប្រយោគមិនទាន់នឹងបញ្ចប់ស្រួលបួលផងខ្លួនមនុស្សរត់ទៅដល់ក្រៅផ្ទះបាត់ទៅហើយ!!

"បើថ្ងៃនេះឯងរកកូនប្រសារមកឱ្យម៉ាក់មិនទាន់បានទេហាមចូលផ្ទះជាដាច់ខាត!!!!!!!" បើបង្ខំមិនបានសម្រេចទេមានតែគម្រាមទេមើលទៅ

---------

"បើកហួសទៅផ្សារទំនើបទៅ"

"បាទ ចៅហ្វាយ" ជីមដែលជាកូនចៅរបស់ហ្យុនជីនផ្ដើមឆ្លើយស្របទៅកាន់ហ្យុនជីនរួចក៏បើកឡានចេញពីភូមិគ្រិះបាត់ទៅ

+ផ្សារទំនើប

ថ្វីត្បិតតែទីតាំងដែលហ្យុនជីនកំណត់ជាផ្សារទំនើបក៏ពិតមែនប៉ុន្តែគេមិនបានដើរចូលផ្សារទំនើបឡើយផ្ទុយទៅវិញគេបែរជាដើរទៅផ្លូវស្ងាត់មួយដែលកម្រមានមនុស្សឆ្លងកាត់រួចក៏បន្តរអ៊ូរឿងដែលម្ដាយគេចង់បានកូនប្រសារនោះ

( Faked ) F-BoyfriendWhere stories live. Discover now