Part 9 : ស្លាប់ហើយ បងហ៊ូន!

242 30 5
                                    

ទឹង!!

អង្គុយចាំមួយសន្ទុះ ទូរស័ព្ទរបស់ហ្វីលីកក៏ស្រាប់តែលោតសារមកពីបមឃ្យូ:

Beombii កូនកំប្រុកតូច Sent a message:

"ហ្វីលីកហ្អ៎ា យើងសុំទោសផងណ៎ា ចៃដន្យអីអម្បាញ់មិញនេះបង ថេហ្យុន របស់យើង គាត់បបួលយើងមក date ភ្លាមៗពេក ចឹងហើយឯងមិនបាច់ចាំយើងទេណ៎ា"

"ស្លាប់ហើយ បងហ៊ូន!"

"ហ្អឹម? មានរឿងអីមែនទេ?"

"យើងអង្គុយចាំឱ្យខាតពេលវេលាហើយ"

"បមឃ្យូគេតែងតែបែប-"

"មិនមែនចឹងទេបង គឺបមឃ្យូគេទៅ date ជាមួយបងថេហ្យុនគេអីហ្នឹងបាត់ហើយ មិនមកវិញទេ"

"ហ៎ា??? ស្លាប់ហើយ! បងក៏ភ្លេចទៅទៀតថាបងមិនទាន់នឹងបំពេញឯកសារក្នុងក្រុមហ៊ុនរួចផង ខំមកអង្គុយចាំ"

"ខ្ញុំក៏ដូចគ្នាបង ចេញមកមិនបានសុំ ហ្យុន ផង ហើយបមឃ្យូក៏ជាអ្នកជូនខ្ញុំមកទីនេះដូចគ្នា"

"បើចឹងយើងជិះទៅជាមួយគ្នាទៅ"

"បងហ៎ ធ្វើដូចមិនដឹងចឹង! បើមិនទៅជាមួយបងឱ្យខ្ញុំទៅជាមួយអ្នកណាចុះ"

"ហាហា បងចេះតែនិយាយលេងទេ បើចឹងយើងប្រញ៉ាប់ទៅ"

"Hmm តោះបង" និយាយរួចពួកគេក៏បណ្ដើរជិះឡានសម្ដៅទៅភូមិគ្រិះវិញ

+Taegyu

កាត់មកមើលបមឃ្យូនិងថេហ្យុនឯណេះវិញ

"អ៎េៗឈប់សិនឃ្យូ! មិចក៏នៅសុខៗឯងនាំបងមកទីនេះចឹង?"

"បងកុំទាន់អាលសួរទៅមើល!បន្តិចទៀតនឹងដឹងហើយ"

និយាយរួចបមឃ្យូក៏អូសដៃថេហ្យុនទៅកន្លែងមួយ

"ឯងនាំបងមកទីនេះធ្វើអី?"

"Aww បងមិនឃើញវាស្អាតទេហ្អ៎?បើមិនស្អាតខ្ញុំនាំបងមកធ្វើអី?"

"បងមិនចូលចិត្ត Aquarium ទេ"

"មិនចូលចិត្តមែនទេ?ខ្ញុំនឹងធ្វើឱ្យបងចងចាំនិងចូលចិត្តវាជារៀងរហូតជាមិនខាន" និយាយរួចបមឃ្យូក៏ ...

+ភូមិគ្រិះ វ៉ាង

កាត់មកមើលហ្វីលីកនិងស៊ូងហ៊ូនឯណេះវិញសិន សំណាងណាស់ហើយដែលពួកគេមកដល់ផ្ទះទាន់វិញនោះកុំអីចប់មិនខានទេ ( ប្រើពាក្យផ្ទះជំនួសភូមិគ្រិះខ្លះទៅលោក ហត់ណាស់ )

"ទើបមកពីណ៎ា តែពីរនាក់ស្ងាត់ៗ?" គ្រាន់តែឈានជើងចូលដល់ភូមិគ្រិះភ្លាម អ្នកកម្លោះសង្ហា វ៉ាង ហ្យុនជីនក៏ចេញមកសួរសំណួរចម្លើយជាមួយនិងសម្លេងពិឃាតភ្លាមតែម្ដង

"គឺមិនដូចអ្វីដែលគិតទេ-" ឮសម្លេងនោះហើយហ្វីលីកក៏ងាកមកឆ្លើយបកស្រាយយ៉ាងរហ័ស

"មិនមាន studio នៅទីនេះទេ មិនចាំបាច់សម្ដែង!"

ចំណែកឯស៊ូងហ៊ូនវិញគ្មានយល់ការអ្វីសោះ មិចបានជានៅសុខៗមកឈ្លោះគ្នារឿងសម្ដែងស្អីបែបនេះ?

"អាហ៊ូន!ឯងឮយើងសួរឯងអត់?មិចក៏ធ្វើដូចមិនឮចឹង?" ហ្យុនជីនក៏ក្រលែកមកនិយាយជាមួយស៊ូងហ៊ូនវិញម្ដង

"យើងមិចនឹងដឹងទៅ!?យើងគ្រាន់តែជូនមិត្តថ្លៃមកផ្ទះខុសដែរមែន?" មិនឱ្យចាញ់ចិត្តទេ!ថ្វីត្បិតថាគេមិនសូវយល់ពិតមែនតែគេក៏ដឹង ថាពីរនាក់ហ្នឹងឈ្លោះគ្នាគ្មានស្អីក្រៅពីប្រច័ណ្ឌគ្នាទេ

"អាហ៊ូន!?"

"យើងយ៉ាងមិចហាស៎?"

"បានហើយៗកុំឈ្លោះគ្នាអី បងហ៊ូនឡើងទៅសម្រាកសិនទៅបងហត់ហើយ ចំណែកឯហ្យុនវិញក៏ដូចគ្នា អូនទៅងូតទឹករៀបចំខ្លួនហើយ បើមកវិញបងមិនទាន់ធ្វើអីឱ្យខ្ញុំញុាំហើយទេ នឹងត្រូវមិនខាន!"

"ហ៎ា?ហើយចុះ-"

"ខ្ញុំប្រើបង!"

និយាយរួចហ្វីលីកក៏ដើរចេញទៅបាត់ទាំងខ្មើត ព្រោះមើលឃើញថាម្ដាយក្មេកនៅជិតទើបហ៊ានខ្មើតបែបនេះ

"អ្នកម៉ាក់-"

"ណ្ហើយ បើប្រពន្ធឯងប្រើទៅហើយ ធ្វើទៅ មិនចង់ឱ្យប្រពន្ធភ្លក់ស្នាដៃទេហ្អ៎?"

"អត់ទេ-"

"ធ្វើតាមតែប្រពន្ធឯងប្រាប់ទៅ"

"បាទ" គេក៏ឆ្លើយទាំងមិនចង់ព្រោះតែគេពីមុនមកមិនដែលធ្វើបែបនេះហើយនៅសុខៗក៏មកបញ្ជាបែបហ្នឹង អ្នកណាទៅចង់ធ្វើនោះ?







































ន៎ែ យកប៉ុណ្នឹងសិនបានហើយ ចាំថ្ងៃចាំយកទៀត ថារក post តាំងពីយប់មិញឱ្យតែទូរស័ព្ទដាច់ Wifi 😭

( Faked ) F-BoyfriendWhere stories live. Discover now