Part 6 : "ត្រូវជាស្អីនឹងគ្នាបានជាស្និទ្ធស្នាលយ៉ាងហ្នឹង?"

327 34 7
                                    

"មនុស្សស្អីមាឌធំដូចដំរី!" រាងតូចក៏បោះបង់ការច្រាននោះវិញហើយឈរច្រត់ចង្កេះមើលអ្នកដែលនៅចំពោះមុខទាំងជ្រួញចិញ្ចើមចូលគ្នា

"យ៉ាងមិចបោះបង់ហើយ-"

*គ្រាំង

ឆ្លៀតឱកាសល្អពេលដែលរាងក្រាស់ចាប់ផ្ដើមនិយាយរាងតូចក៏បានរុញរាងក្រាស់ចេញបានសម្រេចហើយបិទទ្វារមួយទំហឹងគេចផុតពីរាងក្រាស់បានសម្រេចរត់ទៅកាន់គ្រែទាំងមុខក្រហម ( មិញហ្នឹងគេសម្ដែងទេ ) ហើយរត់ចូលទៅអង្គុយលើគ្រែបាត់ ប៉ុន្តែមិនដឹងជារត់ទៅអង្គុយធម្មតាឬរត់ទៅរមៀលលើគ្រែទេបើអៀនម្លឹងៗ

"មិនដឹងជាស្អីទេស៎ សង្សាលេងៗសោះយើងចេះទៅខឹងឱ្យគេតាមលួងទៅកើត ហើយសំខាន់ក៏មកតាមលួងពិតមែនទៀត ឆ្កួតតត!!!" ហ្វីលីកនិយាយទាំងញញឹមញញែមតែម្នាក់ឯងដល់ថ្នាក់មុខក្រហមដូចប៉េងប៉ោះទុំហើយក៏ផ្ដួលខ្លួនរមៀលញីញក់ខ្នើយទាំងអៀនសឹងដាច់ខ្យល់ ( ដូចអ្នកខ្លះចឹង )

*ទ្រឹងៗៗ

មិនយូរប៉ុន្មានសម្លេងទូរស័ព្ទរបស់នាយតូចក៏បន្លឺឡើង នាយក៏បង្អាក់សកម្មភាពអម្បែងមិញចោលសិនហើយក៏ដើរទៅលើកលេខទូរស័ព្ទនោះមកនិយាយទាំងឆ្ងល់

"ហាឡូ លី ហ្វីលីក អ្នកនិយាយ"

"ណ៎ែ!!!កុំប្រាប់ថាភ្លេចយើងឱ្យសោះណ៎ា z'lix"

"ហុឹម...?"

"យើងគឺ Beomgyu ណ៎ាមកធ្វើភ្លេចស្អី??"

"Aww z'gyu ទេហេស៎?ចេះដូរលេខទូរស័ព្ទទៀតឥលូវហ្នឹង!"

"មកពីឯងបាត់បង់ការចងចាំខ្លួនឯងទេដឹង យ៉ាប់មែន!"

"អ៎!!ហើយយើងខាន់និយាយជាមួយឯង ខានជួបឯងជិត5ខែហើយសឹងនឹងភ្លេចឯងទៅទៀត ប្រុងចង់ឱ្យយើងចងចាំរឿងជីវិតឯងមកទាំងអស់ចឹងមែនទេ?"

"ឯងហ្នឹងមិនដឹងជាស្អីតស្អីទេ!បាត់ដល់ទៅ5ខែលេខទូរស័ព្ទចាស់ក៏ទាក់ទងមិនបាន នេះបើកុំតែយើងព្យាយាមរកលេខឯងទេកុំអីក៏មិនបានមកឈ្លោះជាមួយឯងឡែតៗបែបនេះដែរ!"

"រឿងវាវែងឆ្ងាយណាស់វើយ អ្នកណាទៅឈ្នះរៀបរាប់ប្រាប់ភ្លាមៗនោះ? ហើយចុះឥលូវនេះឯងនៅឯណា??"

( Faked ) F-BoyfriendWhere stories live. Discover now