ក្រោយនិយាយដោះស្រាយជាមួយបុរសមាឌធំរួចជុងហ្គុកក៏នាំTaeyangទៅវិមានជាមួយនាយដោយនៅតាមឡានTaeyangគិតតែពីអោនមុខចុះមិននិយាយអ្វីទាំងអស់ហើយថែមទាំងអង្គុយយ៉ាងឆ្ងាយពីជុងហ្គុកហាក់ដូចជាខ្លាចជុងហ្គុកណាស់ចឹង។« ថេយ៍.! អូនកុំខ្លាចបងអីណា៎...ខិតមកជិតបងបន្តិចមក »JungkookងាកមកនិយាយជាមួយTaeyangស្របពេលដែលមានជុនគីកំពុងអង្គុយសង្ងំស្ងៀមលើភ្លៅរបស់ជុងហ្គុក ជុងហ្គុកលូកដៃទៅប៉ះលើខ្នងដៃរបស់Taeyangប៉ុន្តែក៏ត្រូវគេដកដៃចេញយ៉ាងលឿនរួចក្រវីក្បាលញាប់ឆ្មេរមិនព្រមមកជិតជុងហ្គុក។
« ខ្ញុំសុំទោស.! ខ្ញុំមិនចង់កុហកលោកឡើយ »Taeyangគិតក្នុងចិត្តទាំងលួចបង្ហូរទឹកភ្នែកព្រោះគេមិនមែនថេយ៉ុងឡើយ តាមពិតគ្រប់យ៉ាងជាផែនការរបស់បុរសមាឌធំម្នាក់នោះ កាលពីមុនគេជាក្មេងអនាថាដែលត្រូវឪពុកម្តាយស្លាប់ចោលដោយសារភ្លើងឆេះផ្ទះចំណែកគេត្រូវបានគេជួយសង្គ្រោះតែត្រូវឆេះមុខមួយជំហ៊ាង ថ្ងៃមួយគេបានជួបនឹងបុរសមាឌធំម្នាក់ហើយបុរសនោះដោយហេតុឃើញមុខមាត់រូបរាងតូចរបស់គេស្រដៀងនឹងថេយ៉ុងក៏បានចាប់គេយកទៅកែសម្ផសអោយដូចនឹងថេយ៉ុងដើម្បីបោកជុងហ្គុកយកលុយ1លានដុល្លា ក្រោយកែសម្ផសរួចគេត្រូវបានបុរសនោះយកទៅមើលថែរយ៉ាងដិតដល់ធ្វើអោយគេត្រូវលង់ស្នេហ៍ទៅលើបុរសម្នាក់នោះ រហូតដល់ថ្ងៃនេះបុរសនោះបានរៀបផែនការតាមជុងហ្គុកដើម្បីធ្វើយ៉ាងណាអោយដូចការជួបដោយចៃដន្យហើយថែមទាំងគម្រាមសម្លាប់គេទៀតបើគេមិនព្រមធ្វើតាមសម្តីនាយ ហើយពេលនេះគេក៏ខូចចិត្តព្រោះមិនចង់បោកនរណាឡើយហើយក៏មិនចង់បែកពីបុរសនោះ។
« ... »Jungkookក្រោយឃើញបែបនេះនាយក៏ឈប់មាត់បានត្រឹមលួចសម្លឹងមុខរបស់Taeyangយូរៗម្តង ចំណែកជុនគីវិញដំបូងគេសប្បាយចិត្តប៉ុន្តែពេលមកដល់ក្នុងឡានគេបែរជាស្រង៉ូស្រង៉ាត់លែងមាត់កហើយអោបជុងហ្គុកស្អិតទៅវិញ។
_វិមានងងឹត_
រថយន្តទំនើបពណ៌ខ្មៅវិលកង់ចូលទៅខាងក្នុងវិមានវិញដោយមានអ្នកបម្រើឈរចាំទទួលតាមទម្លាប់ Taeyangគ្រាន់តែឃើញវិមាននិងអ្នកបម្រើភ្លាមស្រាប់តែបើកភ្នែកធំៗឡើងមកព្រោះគេមិនដែលបានឃើញវិមានណាធំហើយមានអ្នកបម្រើច្រើនដល់ម្លឹងទេ គេមើលសឹងចំហរមាត់ទៅហើយ។
BẠN ĐANG ĐỌC
🖤Dark Palace🍃[ ចប់ ]
Fanfictionស្នេហាដែលកើតឡើងចេញមកពីការស៊ើបអង្កេត ដោយជុងហ្គុកជាចារកម្មមាននាទីមកស៊ើបអំពីថេយ៉ុងក្នុងវិមានងងឹតដ៏សែនអាថ៌កំបាំង ជុងហ្គុកត្រូវបន្លំខ្លួនជាមនុស្សស្រីដើម្បីបានចូលទៅទីនោះ.! តើស្នេហារបស់ពួកគេនឹងកើតឡើងបានយ៉ាងដូចម្តេចទៅ? តើថេយ៉ុងនឹងមានប្រត្តិកម្មបែបណាខ្លះនូវព...