Episode 4 : គ្មាននរណាជួយអូនបានទេ.!

3.1K 302 8
                                    


គ្រាន់តែឮសម្តីរបស់ជុងហ្គុកភ្លាមក៏ធ្វើអោយថេយ៉ុងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ក្នុងចិត្តគាំងនឹកស្មានមិនដល់ថាជុងហ្គុកហ៊ាននិយាយបែបនេះមកកាន់គេ ត្រឹមមួយរំពិចទឹកមុខដែលភ្ញាក់ផ្អើលក៏ប្រែជាសើច។

« ហ៊ឹសៗ...អាហ្នឹងមិនដកពិន្ទុះអ្វីទាំងអស់តែក៏កាត់ក្បាលរបស់ឯងបោះអោយក្រពើស៊ីតែម្តង.! »Taehyungសើចបែបគ្មានជាតិរួចក៏ច្រានជុងហ្គុកមួយទំហឹងរួចក៏ដើរចេញទៅយ៉ាងលឿនទាំងទឹកមុខមិនពេញចិត្តព្រោះគេមិនចូលចិត្តអោយនរណាមានគំនិតអវិជ្ជមានបែបនេះមកលើគេឡើយ។

« ហ៊ើយ~ អាហ្គុកឯងនឹកឃើញអ្វីបានជានិយាយបែបនេះចេញមក? នេះសំណាងហើយដែលគេមិនធាក់ឯងចេញក្រៅរបងនោះ.! »Jungkookលើកដៃតប់មាត់ខ្លួនឯងទាំងមុខស្លន់ស្លោព្រោះមុននេះច្រឡំបញ្ជេញចរឹកព្រានចេញមក>,<។

« តាមគេល្អជាង.! »Jungkookថាហើយក៏ប្រញាប់រត់ចូលទៅខាងក្នុងតាមថេយ៉ុង នូវពេលមកដល់ខាងក្នុងក៏បានឃើញថេយ៉ុងកំពុងអង្គុយលើសាឡុងមើលទូរទស្សន៍ញ៊ាំផ្លែឈើដោយមានអ្នកបម្រើឈរអមជាច្រើននាក់។( សុំចេញក្រៅសាច់រឿងតិច...ខ្ញុំដឹងថាសម័យឥឡូវប្រើពាក្យថាអ្នកបម្រើស្តាប់ទៅវាមិនសូវសមនោះទេ តែដោយសារពួកគាត់មានគ្នាច្រើនចឹងខ្ញុំពិបាករៀបពាក្យ អ៊ីចឹងខ្ញុំសុំហៅថាអ្នកបម្រើហើយសង្ឃឹមថាមិនប្រកាន់🥰🙏 )។

« អេស៎...បងស្រីចាំខ្ញុំជួយ »Jungkookឈរមើលថេយ៉ុងសុខៗក៏ឃើញស្ត្រីម្នាក់កំពុងលើកកេះធំមួយចូលមកក្នុងវិមានម្នាក់ឯងទាំងលំបាកប៉ុន្តែបែរជាគ្មានអ្នកជួយទើបជុងហ្គុករត់ទៅជួយលើក។

« អរគុណណាស់.! ហើយចុះនាងមានឈ្មោះអ្វីដែរ? »Rubyញញឹមសួរនាំជុងហ្គុកដែលមានទឹកចិត្តជួយនាងបែបនេះ។( Rubyជាកូនស្រីរបស់ម៉ែដោះសំណព្វចិត្តថេយ៉ុង នាងមានអាយុ27ឆ្នាំហើយ ហើយថេយ៉ុងក៏ស្រឡាញ់ចូលចិត្តនាងដូចបងស្រីបង្កើត )

« ជុងហ្គុកចា៎ »Jungkookសើចស្ញេញបញ្ជេញធ្មេញBunnyរបស់គេដាក់នាង ចំណែកថេយ៉ុងវិញនាយក៏បានងាកមកមើលសកម្មភាពរបស់ពួកគេដូចគ្នាព្រោះឮសម្លេងជុងហ្គុកនិយាយឮៗពេក។

🖤Dark Palace🍃[ ចប់ ]Onde histórias criam vida. Descubra agora