Episode 33 : ពួកយើងបែកគ្នាទៅ...

1.8K 175 9
                                    


ក្រោយកើតហេតុភ្លាមប៉ុន្មាននាទីក្រោយមកក៏មានឡានពេទ្យមកយកជុងហ្គុកទៅដោយមានថេយ៉ុងតាមទៅជាមួយ នៅតាមផ្លូវទៅមន្ទីពេទ្យថេយ៉ុងគិតតែពីយំមិនឈប់ គេអង្គុយកាន់ដៃជុងហ្គុកជាប់មើលទៅពេទ្យដែលកំពុងព្យាយាមធ្វើការសង្គ្រោះបឋមដល់ជុងហ្គុកដែលជិតផុតដង្ហើមម្តងៗនោះ។

« កុំកើតអីអោយសោះណា៎.! បងមិនទាន់បានពាក់ជញ្ជៀនអោយអូននៅឡើយទេ...ហិកៗ បើបងកើតអ្វីនោះ អូននឹងមិនព្រមរៀបការជាមួយបងឡើយ »Taehyungយំរៀបរាប់ទាំងថើបដៃដែលប្រឡាក់ពោពេញទៅដោយឈាមរបស់ជុងហ្គុកនោះមិនឈប់រហូតធ្វើអោយឈាមប្រឡាក់លើមុខរបស់គេដែរ ចំណែកក្រុមគ្រូពេទ្យបានត្រឹមមើលទៅថេយ៉ុងទាំងអួលដើម.កតាម។

« គ្រូពេទ្យសូមជួយគេផងទៅ..!...ហិកៗ យកពីខ្ញុំប៉ុន្មានក៏បាន ខ្ញុំព្រមអោយទាំងអស់អោយតែគេមិនអី »Taehyungងាកមកចាប់ដៃគ្រូពេទ្យហើយយំអង្វរទាំងភ័យកាន់តែខ្លាំងនូវពេលដែលឃើញគ្រូពេទ្យម្នាក់ៗធ្វើមុខស្លេកៗយ៉ាងមិចមិនដឹង។

ចំណាយពេលប្រហែល10នាទីទើបទៅដល់មន្ទីពេទ្យ គ្រាន់តែមកដល់ភ្លាមក្រុមគ្រូពេទ្យក៏នាំគ្នាញាប់ដៃញាប់ជើងបញ្ជូនជុងហ្គុកដែលហូរឈាមសឹងតែអស់ពីខ្លួននោះទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។

« សូមលោកគីមរងចាំនៅខាងក្រៅនេះហើយ.! ពួកយើងនឹងព្យាយាមជួយគេអោយអស់ពីសមត្ថភាព »គ្រូពេទ្យម្នាក់បានឃាត់ថេយ៉ុងនូវពេលដែលឃើញនាយប្រុងចូលបន្ទប់ICUជាមួយពួកគេដែរ។

« សូម...សូមជួយគេផង! »Taehyungចាប់ដៃគ្រូពេទ្យជាប់ហើយក៏អួលដើម.កនិយាយសឹងតែមិនចេញ បើនិយាយពីដៃរបស់គេវិញឡើងត្រជាក់ដូចទឹកកកយ៉ាងចឹង។

« ពួកយើងនឹងព្យាយាម! »គ្រូពេទ្យងក់ក្បាលហើយបេះដៃថេយ៉ុងចេញដោយក្តីអាណិត ធ្លាប់តែឮថាថេយ៉ុងជាមនុស្សកោងកាច មិនទន់ជ្រាយប៉ុន្តែពេលនេះគេបែរជាកំពុងយំអង្វរពួកគេអោយជួយទៅវិញ។

   ក្រោយគ្រូពេទ្យចូលទៅបាត់ថេយ៉ុងក៏ដាក់ខ្លួនអង្គុយអោនមុខចុះ យកដៃខ្ទប់ត្រចៀកទាំងសងខាងទាំងទឹកភ្នែកស្រក់ចុះមកជាបន្តបន្ទាប់ ពេលនេះគេមិនចង់ដឹងមិនចង់ឮអ្វីទាំងអស់ គេសឹងតែឆ្កួតនូវពេលដែលស្រម៉ៃដល់រូបភាពជុងហ្គុកត្រូវឡានបុកនៅចំពោះមុខ គេមិនយល់នោះទេថាគេបានសាងកម្មពារអ្វីខ្លះកាលពីជាតិមុន ទើបជាតិនេះគេអភ័ព្វយ៉ាងនេះ អោយតែមនុស្សដែលគេស្រឡាញ់ខ្លាំងបំផុតតែងតែចាកចោលគេម្តងម្នាក់ៗ ទាំងម៉ាក់ ទាំងប៉ាទាំងប្អូនស្រីរបស់គេសុទ្ធតែស្លាប់យ៉ាងអាណោចអាធម្មនៅចំពោះមុខរបស់គេទាំងអស់។

🖤Dark Palace🍃[ ចប់ ]Où les histoires vivent. Découvrez maintenant