Episode 9 : តើគេជាកូនរបស់លោកម្ចាស់មែនឬ?

2.5K 229 2
                                    


   Jungkookអង្គុយសើចហួសចិត្តម្នាក់ឯងបន្តិចមុននឹងស្ទុះក្រោកទៅតាមលួងថេយ៉ុងតាមក្រោយ ទោះមិនសូវហ៊ានលួងក៏ត្រូវតែលួងសិនដែរព្រោះខ្លាចលោកម្ចាស់ឈប់និយាយរកខ្លួនទៀត។

« លោកម្ចាស់! ឈប់សិន »Jungkookរត់មកតាមពីក្រោយថេយ៉ុងរួចក៏ស្រែកហៅបញ្ឈប់ដំណើរនាយតូចដែលកំពុងដើរសម្តៅចូលទៅខាងក្នុងវិមានវិញ ចំណែកថេយ៉ុងគ្រាន់តែឮជុងហ្គុកហៅភ្លាមគេក៏ឈប់បន្តិចរួចលួចញញឹមចុងមាត់មុននឹងអោបដៃប្រញាប់ដើរលឿនជាងមុនទ្វេរដង។

« លោកម្ចាស់.! »Jungkookហៅថេយ៉ុងខ្សឹបៗរួចក៏ប្រញាប់រត់ទៅតាមពីក្រោយទាំងមុខស្អុយ នូវពេលដែលដើរចូលមកដល់ខាងក្នុងវិមានស្រាប់តែពួកអ្នកបម្រើនាំគ្នាសម្លឹងមកគេដោយក្រសែរភ្នែកស្អប់ខ្ពើមទើបគេលែងហ៊ានហៅថេយ៉ុងទៀតបានត្រឹមដើរតាមថេយ៉ុងពីក្រោយត្រុកៗដូចកូនក្មេង។

« ស្អីឯង? ប្រុងដើរតាមយើងរហូតដល់លើគ្រែឬយ៉ាងមិច? »Taehyungងាកមកស្តីអោយជុងហ្គុកទាំងមុខក្រញូវនូវពេលដែលឃើញជុងហ្គុកដើរតាមគេមិនឈប់រហូតដល់មុខបន្ទប់ ហើយនូវពេលដែលគេឈប់ជុងហ្គុកថែមទាំងដើរមកបុកខ្នងគេទៀត មិនដឹងជាដើរអណ្តែតអណ្តូងដល់ណាទេ។

« លោកម្ចាស់គឺ...គឺខ្ញុំសុំទោស »Jungkookមិនដឹងថាត្រូវនិយាយពីណាទៅណានោះទេទើបបានត្រឹមនិយាយសុំទោសថេយ៉ុងទាំងទឹកមុខអង្វរ.ក គេមិនដឹងនិយាយអ្វីនោះទេព្រោះគេមិនចេះលួង។

« សុំទោសរឿងអ្វី? »Taehyungធ្វើជាលើកជញ្ជើមដើរមកឈរទល់មុខជុងហ្គុកដែលមានកម្ពស់ខ្ពស់ជាងគេមួយចង្អាមនោះទាំងមុខកាចប៉ុន្តែក្នុងចិត្តវិញលួចអស់សំណើចនឹងទឹកមុខភ័យៗរបស់ជុងហ្គុក។

« ខ្ញុំព្រមទទួលកំហុសក៏បាន.! ខ្ញុំអោយលោកម្ចាស់ឈ្នះទៅចុះ »Jungkookនិយាយទាំងរដាប់រដុបចំណែកខ្លួនឈរមិនចេះស្ងៀមព្រោះខ្លាចថាសម្តីលួងគ្មានជាតិរបស់គេមិនត្រូវចិត្តរបស់ថេយ៉ុង។

« មិនទទួល »Taehyungឆ្លើយទាំងងាកមុខទៅម្ខាងបែបមនុស្សខឹងមិនចង់មើលមុខគ្នាអីបែបហ្នឹងប៉ុន្តែគេធ្វើជាងរមិនទាន់បានប៉ុន្មានផងក៏ត្រូវបើកភ្នែកធំៗរួចលើកដៃខ្ទប់ថ្ពាល់របស់ខ្លួននូវពេលដែលនៅសុខៗជុងហ្គុកស្រាប់តែចាប់ថើបថ្ពាល់របស់គេ។

🖤Dark Palace🍃[ ចប់ ]Onde histórias criam vida. Descubra agora