Episode 34 : ខ្ញុំគួរតែដោះលែងគេ...

1.7K 161 5
                                    


ក្រោយទទួលបានការជួយសង្គ្រោះពីពេទ្យរួចជុងហ្គុកក៏គេងថ្មឹងដូចរូបចម្លាក់ លែងនិយាយលែងកម្រើកគេងបង្ហូរតែទឹកភ្នែកដូចមនុស្សរុក្ខជាតិយ៉ាងចឹងទាំងដែលគេអាចធ្វើគ្រប់យ៉ាងបានទាំងអស់គ្រាន់តែគេមិនចង់ធ្វើ ហើយពេទ្យក៏បានយកអុកស៊ីសែនទៅពាក់អោយគេវិញផងដែរ។

« អ្នកជំងឺនៅខ្សោយខ្លាំងណាស់.! មិនគួរអោយអ្នកជំងឺជួបរឿងរន្ធត់ចិត្តឬភ័យខ្លាំងពេកនោះទេព្រោះវាអាចបណ្តាលអោយសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់ បេះដូងអាចនឹងលោតញាប់រហូតដល់លែងដំណើរការក៏មានដូចច្នេះសូមមេត្តាថែរក្សាផ្លូវចិត្តរបស់អ្នកជំងឺអោយបានល្អផង »គ្រូពេទ្យនិយាយប្រាប់ជីមីននិងយ៉ុនហ្គីដែលកំពុងឈរនៅខាងក្រៅបន្ទប់នោះ ក្រោយឮបែបនេះជីមីនបានត្រឹមដកដង្ហើមធំព្រោះមិនដឹងធ្វើយ៉ាងមិចនោះទេបើថេយ៉ុងលេងមកសុំបែកឆៅៗបែបនេះ ទោះមិនខ្សោយក៏ចង់គាំងបេះដូងដែរទម្រាំអ្នកខ្សោយដូចជុងហ្គុកទៀត មនុស្សកំពុងពេញស្រឡាញ់មកបែកភ្លាមៗបែបនេះទោះហៅទេវតាមកលួងទៀតក៏មិនអាចស្ងប់ចិត្តដែរ។

« ឯងនៅទីនេះជាមួយគេទៅ.! ខ្ញុំមានការងារត្រូវធ្វើ ពេលរួចរាល់ចាំខ្ញុំមកយកឯងទៅវិញ ហាមទៅណាផ្តេសផ្តាស់អោយសោះ »Yoongiនិយាយប្រាប់ជីមីនហើយក៏ដើរចេញទៅបាត់ ចំណែកជីមីនក៏មិនមាត់អ្វីដែរគេក៏ដើរចូលទៅមើលមិត្តវិញ។

« ជុងហ្គុកហា៎...! យើងដឹងថាឯងឈឺចាប់...ឯងយំចេញមក យំអោយអស់ពីទ្រូងទៅកុំលាក់ទុក្ខវាក្នុងចិត្តអីប៉ុន្តែពេលយំឆ្អែតឯងត្រូវតែរឹងមាំឡើងវិញ.! ធ្វើជាជុងហ្គុកពីមុន ជុងហ្គុកដែលរឹងមាំ ជុងហ្គុកដែលពូកែគ្រប់យ៉ាង ជុងហ្គុកដែលគ្រប់គ្នាសរសើរ.! បន្ទាប់មកពួកយើងនឹងទៅកូរ៉េវិញ...ពួកយើងប្រើជីវិតដូចកាលពីមុនវិញណា »Jiminចាប់ដៃរបស់មិត្តយកកាន់ហើយដៃម្ខាងទៀតក៏លើកទៅអង្អែលទ្រូងរបស់ជុងហ្គុកថ្នមៗដើម្បីអោយគេបានធូរចិត្តខ្លះ។

« ... »Jungkookឆ្លើយមិនកើតព្រោះមាត់ជាប់អុកស៊ីសែនទើបបានត្រឹមក្តាប់ដៃជីមីនណែនហើយក្រវីក្បាលតិចៗបញ្ជាក់ថាគេមិនចង់ទៅកូរ៉េវិញទេ។

« អឺរៗ យ៉ាងមិចក៏បាន យើងតាមឯងទាំងអស់អោយតែមិត្តសម្លាញ់របស់យើងត្រឡប់មកដូចដើមវិញ.! ហើយយើងក៏ឆ្លៀតពេលនេះសុំទោសឯងដែលប្រងើយកន្តើយដាក់ឯងកន្លងមកដោយសារកាលនោះយើងខឹងឯង យើងសុំទោសណា »Jiminរលីងរលោងក្តោបដៃមិត្តជាប់ វាក៏ជាកម្លាំងចិត្តមួយផ្នែកដែលធ្វើអោយជុងហ្គុកបានធូរខ្លះដែរ។

🖤Dark Palace🍃[ ចប់ ]Donde viven las historias. Descúbrelo ahora