Episode 11 : ហេតុអ្វីធ្វើប៉ាៗកូនមិនបាន?

2.4K 248 5
                                    


Taehyungអង្គុយបំប៉ៅកូនរហូតដល់ជុនគីចាប់ផ្តើមធ្លាក់ភ្នែកហើយដៃដែលច្របាច់ទ្រូងថេយ៉ុងនោះក៏ធ្លាក់ចុះទើបធ្វើអោយថេយ៉ុងមើលដឹងថាជុនគីកំពុងលង់លក់ ចំណែកជុងហ្គុកឯណ្ណេះវិញអង្គុយស្ងៀមសម្លឹងមើលម៉ែកូនទាំងពីរអ្នកភ្លឹសៗព្រោះមិនដឹងថាត្រូវធ្វើអ្វីនោះទេ។

« ហិកៗ.. »សុខៗសម្លេងទូរស័ព្ទរបស់ថេយ៉ុងក៏ស្រាប់តែរោលឡើងទើបថេយ៉ុងប្រញាប់យកដៃម្ខាងទាញទូរស័ព្ទចេញពីហោប៉ៅយកមកមើលទាំងដែលដៃម្ខាងទៀតកំពុងទ្រខ្លួនកូន ដោយឃើញថាជុនគីគេងលក់ហើយទើបថេយ៉ុងពរកូនបម្រុងដាក់គេអោយគេងលើគ្រែដើម្បីខ្លួនបានទៅទទួលទូរស័ព្ទប៉ុន្តែគ្រាន់តែថេយ៉ុងដកទ្រូងចេញពីមាត់គេភ្លាម ជុនគីក៏ស្រាប់តែមមើរពេបមាត់យំភ្លែត។

« អា៎ៗ...កុំយំៗ Mommyនៅទីនេះហើយ »Taehyungអោបលួងលោមកូនទាំងដៃទាញទូរស័ព្ទមើលមិនឈប់ព្រោះវាជាលេខរបស់លោកKang ពេលនេះគាត់កំពុងតែខកចិត្តនឹងគេទើបក្នុងចិត្តឆ្លេឆ្លាចង់លើកជាខ្លាំង តែបើលើកទាំងបែបនេះជុនគីនឹងភ្ញាក់ដោយសារគេមិនខាន។

« លោកម្ចាស់ទៅទទួលទូរស័ព្ទសិនទៅ.! ចំណែកជុនគីទុកអោយខ្ញុំជាអ្នកមើលគេក៏បាន »Jungkookឃើញហើយទើសភ្នែកពេកក៏មានចិត្តចង់ជួយលួងក្មេងទាំងដែលខ្លួនគ្មានបទពិសោទន៍មើលក្មេងសូម្បីបន្តិច ចំណែកថេយ៉ុងវិញឮបែបនេះគេធ្វើមុខដូចជាមិនសូវទុក្ខចិត្តប៉ុន្តែដោយសារលោកKangគិតតែខលមកមិនឈប់ហាក់មានការសំខាន់ទើបគេសម្រេចចិត្តយល់ព្រម។

« ហឹម.! ផ្ញើរមើលគេផងខ្ញុំទៅតែមួយភ្លែតទេ »Taehyungថាហើយក៏ប្រលែងកូនចេញពីរង្វង់ដៃថ្នមៗស្របពេលដែលមានជុងហ្គុកឈរក្បែរចាំលួងលោមក្មេងជំនួស ចំណែកជុនគីវិញគ្រាន់តែថេយ៉ុងលែងភ្លាមគេក៏ចាប់ផ្តើមពេបមាត់យំម្តងទៀតហើយថែមទាំងបើកភ្នែករកម្តាយថែមទៀត។

« Mommy!...ហិកៗ »Junkiបើកភ្នែកមីៗយំរកម្តាយទាំងភ្នែកបើកមិនចង់រួច ចំណែកជុងហ្គុកឃើញបែបនេះក៏ប្រញាប់ចូលទៅអោបលួងលោម។

« Mommyរវល់បន្តិចណា៎.! នៅគេងជាមួយប៉ាៗរបស់កូនទៅ »Taehyungលើកដៃជូតទឹកភ្នែកអោយកូនបន្តិចមុននឹងកាន់ទូរស័ព្ទដើរចេញទៅ។

🖤Dark Palace🍃[ ចប់ ]Dove le storie prendono vita. Scoprilo ora