Taehyungបានពរកូនត្រឡប់មកវិមានវិញទាំងមុខមាំធ្វើអោយអ្នកបម្រើក្នុងផ្ទះគ្រាន់តែឃើញទឹកមុខថេយ៉ុងភ្លាម ម្នាក់ៗនាំគ្នាញាប់ដៃញាប់ជើងធ្វើការងារត្រង់ខ្លួនមិនហ៊ានសូម្បីដៀងភ្នែកមើលថេយ៉ុង។« យកប្រអប់ថ្នាំអោយខ្ញុំបន្តិច »Taehyungពរកូនដាក់អោយអង្គុយលើសាឡុងរួចងាកមកប្រើអ្នកបម្រើដែលឈរក្បែរខ្លួនទាំងសោះកក្រោះទើបអ្នកបម្រើម្នាក់នោះប្រញាប់រត់ទៅយកមកអោយភ្លាម។
« ឈឺខ្លាំងទេកូន?...ម៉ោះMommyសុំមើលបន្តិចណា៎ »Taehyungលើកកូនអោយអង្គុយលើភ្លៅរួចក៏សួរនាំទាំងសម្លេងស្រទន់ បូករួមជាមួយអាការៈបារម្ភ បន្ទាប់មកគេក៏ចាប់ផ្តើមលាត់អាវកូនឡើងបង្ហាញអោយឃើញស្នាមម្រាមដៃក្រហមយ៉ាងច្បាស់ៗលើស្បែកសម៉ត់ដូចទឹកដោះគោរបស់ជុនគីធ្វើអោយថេយ៉ុងឃើញហើយខឹងក្តាប់ដៃស្ទើរផុងសាច់ខ្លួនឯង។
« ជុនគីឈឺ.! តែMommyកុំធ្វើមុខបែបហ្នឹងអី ជុនគីមិនសប្បាយចិត្តទេ »Junkiប្រាប់ថេយ៉ុងទាំងពេបមាត់អោនមុខចុះហើយលេងម្រាមដៃខ្លួនឯងតិចៗ។
« ហឹម~ ម៉ោះMommyលាបថ្នាំអោយណា »Taehyungឮកូននិយាយបែបនេះអារម្មណ៍ដែលខឹងទាំងប៉ុន្មានក៏រលាយអស់ទៅវិញមុននឹងចាប់ផ្តើមបង្ហាញស្នាមញញឹមឡើងមករួចក៏ចាប់ផ្តើមយកថ្នាំលាបអោយកូនទាំងព្យាយាមតាំងចិត្តថាកុំខឹង បន្ទាប់ពីលាបថ្នាំរួចអ្នកទាំងពីរក៏នាំគ្នាអង្គុយមើលទូរទស្សន៍ជាមួយគ្នាដើម្បីរងចាំជុងហ្គុកត្រឡប់មកវិញនឹងអាលបានញ៊ាំអាហារពេលល្ងាចជាមួយគ្នា។
1ម៉ោងក្រោយ~
បន្ទាប់ពីចំណាយពេលរងចាំអស់រយៈពេលជាងមួយម៉ោង ទីបំផុតជុងហ្គុកក៏បានត្រឡប់មកវិញជាមួយនឹងថង់ឥវ៉ាន់សំពីងសំពោងពេញដៃ ចំណែកជុនគីគ្រាន់តែឃើញជុងហ្គុកមកភ្លាមគេក៏ប្រញាប់រត់ទៅអោបជើងរបស់ជុងហ្គុកទាំងសប្បាយចិត្តធ្វើដូចបែកគ្នាមករាប់ខែយ៉ាងចឹង។
« បានអ្វីមកខ្លះនឹង? ហេតុអ្វីក៏ច្រើនយ៉ាងនេះ? »Taehyungសួរទាំងអស់សំណើចនូវពេលដែលឃើញជុងហ្គុកកាន់ឥវ៉ាន់ពេញដៃប៉ុន្តែជុនគីក៏បែរជាទៅអោបជើងជុងហ្គុកស្អិតដូចតុកកែ ដោយឃើញថាជុនគីអោបជាប់ហើយជុងហ្គុកក៏បោះជំហ៊ានដើរទៅមុខម្តងមួយជំហ៊ានៗដោយមានជុនគីតោងជើងជាប់ធ្វើអោយក្មេងតូចសើចខខឹកឮពេញវិមាន។
ESTÁS LEYENDO
🖤Dark Palace🍃[ ចប់ ]
Fanficស្នេហាដែលកើតឡើងចេញមកពីការស៊ើបអង្កេត ដោយជុងហ្គុកជាចារកម្មមាននាទីមកស៊ើបអំពីថេយ៉ុងក្នុងវិមានងងឹតដ៏សែនអាថ៌កំបាំង ជុងហ្គុកត្រូវបន្លំខ្លួនជាមនុស្សស្រីដើម្បីបានចូលទៅទីនោះ.! តើស្នេហារបស់ពួកគេនឹងកើតឡើងបានយ៉ាងដូចម្តេចទៅ? តើថេយ៉ុងនឹងមានប្រត្តិកម្មបែបណាខ្លះនូវព...