Episode 36 : បាត់ខ្លួនជុនគីហើយ!

1.6K 169 7
                                    


   បន្ទាប់ពីឃើញគ្រប់យ៉ាងហាក់ដូចជារញេរញៃពេកទើបជីមីនសម្រេចចិត្តពរជុនគីដែលកំពុងស្រែកយំហៅរកថេយ៉ុងមិនឈប់នោះដើរចូលទៅរកជុងហ្គុកដើម្បីសួរអោយដឹងរឿងព្រោះឃើញម្នាក់ៗទឹកភ្នែកទឹកសំបោរសម្បើមណាស់។

« ជុងហ្គុក? តើមានរឿងអ្វីកើតឡើង ហេតុអ្វីក៏ថេយ៉ុងរត់ចេញទៅទាំងទឹកភ្នែកបែបនេះ? »Jiminដើរមកសួរមិត្តដែលកំពុងអង្គុយថ្មឹងលើគ្រែដូចរូបចម្លាក់នោះទាំងឆ្ងល់ ហើយក៏ឆ្ងល់ថាហេតុអ្វីថេយ៉ុងស្រាប់តែរត់ចេញទៅទាំងមិនយកកូនទៅតាមបែបនេះ។

« គេទៅរកក្តីសុខថ្មីរបស់គេហើយ គេទៅចោលយើងនិងកូនហើយជីមីន! »Jungkookឆ្លើយជាមួយជីមីនវិញទាំងមុខស្មើរប៉ុន្តែក៏រាងចាប់អារម្មណ៍ត្រង់ពាក្យដែលជីមីននិយាយថាថេយ៉ុងយំ នេះគេចាំបាច់យំធ្វើអី ក្រែងខ្លួនឯងជាអ្នកបោះបង់នាយនិងកូនចោលដោយខ្លួនឯងមិនចឹង?

« ឯងមានន័យថាមិចជុងហ្គុក? ចុះជុនគីនោះ? »Jiminឮហើយក៏ស្រែកសួរទាំងចំហមាត់ថ្លុងនឹកស្មានមិនដល់ នេះកុំអោយដូចនាយគិតអោយសោះណាថាថេយ៉ុងរត់តាមប្រុសហើយទុកកូនចោលអោយជុងហ្គុកជាអ្នកមើលជំនួស។

« យើងមិនចង់និយាយដដែលៗនោះទេ!...ឯងជួយមើលជុនគីអោយយើងផង យើងចង់ទៅក្រៅមួយភ្លែត.! ហើយមិនបាច់មកតាមយើងនោះទេ »Jungkookហាមជាមុនព្រោះបើមិនប្រាប់ជីមីនច្បាស់ជាដើរតាមនាយមិនខាន នាយគ្រាន់តែចង់ដើរចេញទៅខាងក្រៅដើម្បីស្រូបខ្យល់អាកាសខ្លះ បើអោយនាយនៅអង្គុយស្ងៀមមួយកន្លែងទៀតនាយអាចនឹងគិតចេញរឿងផ្តេសផ្តាស់មិនខាន នាយមិនចង់គិតពីរឿងទាំងនោះទេព្រោះនាយមានជុនគីដែលត្រូវមើលថែរម្នាក់ទៀត។

« តែឯងមើលមិនឃើញនោះទេ.! ហើយខ្លួនប្រាណរបស់ឯងក៏មានរបួសទៀតមិនអាចទៅណាមកណាតែម្នាក់ឯងបានទេជុងហ្គុក.! បើចង់ទៅណាចាំយើងជូនឯងទៅ »Jiminនិយាយញាប់មាត់ព្យាយាមពន្យល់មិត្តដែលកំពុងក្រោកឈរឡើងកាន់ដងផ្ជួរសារ៉ូមរុញចេញទៅខាងក្រៅទាំងមិនស្តាប់សម្តីរបស់នាយសូម្បីមួយម៉ាត់។

« ប៉ាៗ...ហិកៗ ជុនគីចង់ទៅរកMommyវិញ »Junkiស្រែកយំកាន់តែខ្លាំងនូវពេលដែលជុងហ្គុកចេញទៅផុត ពេលនេះគេពិតជាភ័យខ្លាចខ្លាំងណាស់ ខ្លាចជុងហ្គុកបោះបង់គេចោលម្នាក់ទៀត។

🖤Dark Palace🍃[ ចប់ ]Où les histoires vivent. Découvrez maintenant