Episode 18 : ប្រែប្រួល.!

2K 211 2
                                    


   ដោយមិនចង់នៅឈរមើលនាំអោយឈឺចាប់ Jungkookក៏សម្រេចចិត្តដើរចេញពីវិមានទៅសង្ងំនៅសួរផ្កាដែលគេធ្លាប់ទៅអង្គុយញ៊ាំអាហារជាមួយថេយ៉ុងនោះតែម្នាក់ឯង ចំណែកថេយ៉ុងវិញក្រោយឃើញជុងហ្គុកដើរចេញបាត់គេក៏ធ្វើមុខស្មើរហើយអង្គុយស្ងៀមតាមចរឹករបស់គេវិញ។

« ជាតិមុនខ្ញុំបានសាងកម្មអ្វីខ្លះទៅ? ហេតុអ្វីជាតិនេះខ្ញុំអភព្វគ្រប់រឿងបែបនេះ? តើពេលណាទើបខ្ញុំអាចមានជីវិតដ៏ល្អប្រសើរមួយដូចគេ? »Jungkookអង្គុយសួរខ្លួនឯងទាំងមានអារម្មណ៍ថាតូចចិត្តនឹងវាសនារបស់ខ្លួន ហើយវាក៏មិនមែនជាលើកទីមួយដែរដែលនាយមកអង្គុយអន់ចិត្តជាមួយខ្លួនឯងបែបនេះ វាលើសពី1000ដងហើយទេដឹង។

« ណ្ហើយ.! ខ្ញុំលំបាកមករហូតទៅហើយ ទោះលំបាកដល់ពេលស្លាប់ទៅវិញទៀតក៏មិនថ្វីដែរ »Jungkookដកដង្ហើមធំរួចនិយាយលួងចិត្តខ្លួនឯងព្រោះនាយគ្មាននរណាចាំលួមលោមក្រៅពីនាយខ្លួនឯងឡើយ បើនាយមិនចេះលួងលោមខ្លួនឯងប្រហែលនាយស្លាប់តាំងពីយូរមកម្លេះ។

« មែនហើយអាមីន.! មិនដឹងវាយ៉ាងមិចហើយទេ »Jungkookអង្គុយកើតទុក្ខម្នាក់ឯងសុខៗក៏នឹកឃើញដល់មិត្តដែលធ្លាប់កំសត់កម្រជាមួយគ្នាតាំងពីតូច ហើយពេលនេះមិនដឹងគេយ៉ាងមិចយ៉ាងម៉ាហើយទេទើបជុងហ្គុកប្រញាប់យកទូរស័ព្ទចេញពីហៅប៉ៅចុចខលទៅលេខរបស់មិត្តភ្លាមៗ។

« មានការអី? »សម្លេងរបស់Jiminបន្លឺឡើងចេញពីទូរស័ព្ទទាំងគម្រោះគម្រើយហាក់មិនចង់និយាយជាមួយអ្នកខលមកទាល់តែសោះ។

« ឯងមិនអីទេឬមីននី? ប៉ុន្មានថ្ងៃមុនឃើញឯងផ្ញើរសារមកយំផងអីផង ឥឡូវឯងយ៉ាងមិចទៅហើយ? អោយយើងសុំទោសផងណា៎ដែលមិនអាចចេញទៅជួយឯងបាន.! យើងពិតជាបារម្ភពីឯងណាស់ »Jungkookសួរសុខទុក្ខមិត្តទាំងសម្លេងស្អកៗបូករួមជាមួយទឹកមុខព្រួយបារម្ភ។

« ចេះបារម្ភពីយើងដែរ? ចុះប៉ុន្មានថ្ងៃមកនេះឯងបាត់ក្បាលទៅណា៎? រវល់សោយសុខភ្លេចយើងមែនទេ? »Jiminនិយាយស្តីបែបមនុស្សកំពុងខឹងទៅកាន់ជុងហ្គុកព្រោះគេកំពុងខឹងនឹងជុងហ្គុក តាមពិតគេអាចចេញពីបន្ទប់ដាក់សៀវភៅនោះយូរហើយព្រោះយ៉ុនហ្គីឃុំគេតែមួយព្រឹកប៉ុណ្ណោះ ហើយមួយរយៈនេះគេក៏រស់ស្រួលណាស់ដែរព្រោះយ៉ុនហ្គីមិនសូវនៅផ្ទះបានធ្វើបាបគេទេ ចេញព្រឹកចូលយប់ឯណ្ណោះ។

🖤Dark Palace🍃[ ចប់ ]Donde viven las historias. Descúbrelo ahora