Episode 35 : បងស្អប់អូនថេយ៍...

1.8K 176 6
                                    


បន្ទាប់ពីត្រឡប់មកពីមន្ទីពេទ្យវិញ ថេយ៉ុងក៏ចូលទៅសង្ងំយំក្នុងបន្ទប់របស់គេម្នាក់ឯងម្តងទៀតព្រោះគេមិនអាចធ្វើអ្វីបានក្រៅពីយំឡើយ ដោយពិបាកចិត្តពេកគ្មានអ្នកនៅចាំស្តាប់រឿងរ៉ាវក្នុងចិត្តរបស់គេទើបគេសម្រេចចិត្តសរសេររឿងក្នុងចិត្តរបស់គេចូលទៅក្នុងសៀវភៅមួយក្បាល គេសរសេរទាំងទឹកភ្នែកស្រក់តក់ៗទៅលើសៀវភៅ។

តុកៗ

សម្លេងគោះទ្វាស្រាប់តែបន្លឺឡើងធ្វើអោយថេយ៉ុងទម្លាក់បិចចុះពីដៃហើយក៏រហ័សលើកដៃជូតទឹកភ្នែកអោយស្អាតមុននឹងអនុញ្ញាតអោយអ្នកខាងក្រៅចូលមកខាងក្នុងព្រោះគេបានខលហៅជំនួយការស៊ូអោយមកជួបគេនៅទីនេះ។

« Presidentរកខ្ញុំមានការអ្វីមែនទេ? »ជំនួយការស៊ូដើរចូលមកក៏អោនគោរពថេយ៉ុងបន្តិចមុននឹងសួរទាំងលួចឆ្ងល់ក្នុងចិត្តនូវពេលដែលឃើញភ្នែកថេយ៉ុងហើមខ្លាំងដូចមនុស្សទើបតែយំរួច។

« មែនហើយខ្ញុំមានរឿងចង់អោយនាងជួយ.! ហើយក៏ច្រើនទៀតផង »Taehyungនិយាយទាំងញញឹមមិនសូវសម គេអោនមុខចុះបន្តិចមុននឹងនិយាយបន្ត៖

« ខ្ញុំជិតចាកចេញពីទីនេះហើយ.! មិនដឹងពេលណាទើបអាចត្រឡប់មកវិញបានទេទើបខ្ញុំសម្រេចចិត្តពឹងនាងអោយជួយព្រោះមានតែនាងទេដែលខ្ញុំទុក្ខចិត្តបំផុត »Taehyungពោលឡើងទាំងទឹកភ្នែកចាប់ផ្តើមស្រក់ចុះម្តងទៀតទាំងដែលគេទើបតែឈប់យំបានប៉ុន្មាននាទីសោះ គេមិនអាចធ្វើជារឹងមាំបានទៀតទេព្រោះបេះដូងគេស្ទើរតែខ្ទិចខ្ទាំទៅហើយ។

« មានរឿងអ្វីកើតឡើង? ហើយPresidentចង់ទៅណា? »ជំនួយការស៊ូចាប់ផ្តើមឆ្លេឆ្លានូវពេលដែលឃើញបុរសកំពូលមុខមាំចាប់ផ្តើមសម្រក់ទឹកភ្នែកនៅចំពោះមុខនាង នាងពិតជាបារម្ភណាស់។

« ទៅកន្លែងដែលអាចជួយខ្ញុំចេញពីនរកបាន.! តើនាងអាចជួយខ្ញុំរឿងមួយបានទេ? ជួយមើលថែវិមានទាំងមូលនេះនិងក្រុមហ៊ុនទាំងអស់ជំនួសខ្ញុំ ប្រាក់ចំណេញពាក់កណ្តាលនាងយកទៅចុះ ហើយខ្ញុំចង់អោយជុងហ្គុកមកធ្វើលោកម្ចាស់នៅទីនេះបន្ទាប់ពីខ្ញុំចាកចេញទៅនិងគ្រប់គ្រងក្រុមហ៊ុនជំនួសខ្ញុំ.! សូមនាងជួយបង្រៀនការងារដល់គេ មើលថែគេនិងជុនគីអោយដូចនាងមើលថែខ្ញុំផងចុះ »Taehyungចាប់ដៃរបស់ជំនួយការស៊ូយកមកកាន់ទាំងញញឹមលាយទឹកភ្នែក ក្តីសង្ឃឹមទាំងប៉ុន្មានគឺផ្ញើរលើនាងហើយ។

🖤Dark Palace🍃[ ចប់ ]Onde histórias criam vida. Descubra agora