Ep3:នាំចៅហ្វាយចូលផ្ទះបន

698 37 1
                                    

មកដល់ក្នុងបន្ទប់ស៊ាវចាន់បានប្រាប់ឲ្យម៉ាន់យានទៅហៅធានអុីងឲ្យមកជួបគាត់ ពេលធានអុីងមកដល់ហើយស៊ាវចាន់ឲ្យម៉ាន់យានចេញទៅខាងក្រៅ ពេលនេះនៅក្នុងបន្ទប់សល់តែគាត់ជាមួយនឹងធានអុីងប៉ុណ្ណោះ។
«អ្នកប្រុសតូចហៅខ្ញុំមកមានអ្វីឲ្យខ្ញុំបម្រើមែនទេ?»ពេលម៉ាន់យាននាំធានអុីងមកនាងបានប្រាប់ឲ្យធានអុីងហៅស៊ាវចាន់ថាអ្នកប្រុសតូចហើយកុំសម្លឹងមើលមុខរបស់គាត់ចំឲ្យសោះបើគាត់មិនអនុញ្ញាតិទើបពេលនេះធានអុីងឱនមុខចុះជាប់រហូត
«គ្មានទេ!»ស៊ាវចាន់ឆ្លើយដោយសម្ដីរឹងកំព្រឹសតាមធម្មជាតិរបស់គាត់កែវភ្នែករង់ចាំមើលប្រតិកម្មរបស់ធានអុីង
«បើមិនមានចុះតើអ្នកប្រុសឲ្យម៉ាន់យានហៅខ្ញុំមកធ្វើអ្វីទៅ?»
«នេះឯងមិនស្គាល់យើងទេឬធានអុីង?»ស៊ាវចាន់ឈប់ក្បូរក្បាច់ចាប់ផ្ដើមនិយាយសាច់ការតែម្ដង
«ពួកយើងធ្លាប់ជួបគ្នាពីមុនមកមែនទេ?»ធានអុីងចាប់ផ្ដើមស្លេស្លឺដោយមិនដឹងថាម្ចាស់រាងកាយដែលគាត់កំពុងនៅនេះធ្លាប់ជួបស៊ាវសៀនពីមុនមកឬអត់ទេតែបើតាមការចងចាំដែលម្ចាស់រាងកាយបន្សល់ទុកគឺមិនធ្លាប់ជួបសូម្បីម្ដងពោលគឺធ្លាប់ឮតែឈ្មោះប៉ុណ្ណោះ។
«យើងគឺស៊ាវចាន់ណា!ឯងមិនចាំចៅហ្វាយរបស់ឯងទេហ្អេស?»ស៊ាវចាន់ដើរមកឈរទល់មុខធានអុីង
«ចៅហ្វាយ?»ធានអុីងងើបមុខឡើងមើលមកកាន់ស៊ាវចាន់
«មែនគឺយើងស៊ាវចាន់ជាម៉ាហ្វៀនិងជាចៅហ្វាយរបស់ឯង»
«ហឹក.ចៅហ្វាយ»ធានអុីងស្ទុះមកឱបស៊ាវចាន់ទឹកភ្នែកស្រក់ចុះព្រោះតែក្ដីរំភើប ពេលឃើញស៊ាវចាន់ដំបូងគាត់មានអារម្មណ៍ថាសប្បាយចិត្តដែលបានមកជួបចៅហ្វាយរបស់គាត់នៅទីនេះដែរតែអារម្មណ៍សប្បាយចិត្តក៏រលាយបាត់អស់ពេលឮលោកស្រីវូហៅគាត់ថា“ស៊ាវសៀន”ពេលនោះគាត់គិតថាប្រហែលជាមនុស្សដែលមានមុខមាត់ដូចគ្នានៅសម័យផ្សេងគ្នា ដូចគាត់និងម្ចាស់រាងកាយដែលគាត់កំពុងរស់នៅគាត់មិនស្មានថាចៅហ្វាយរបស់គាត់ក៏បានមករស់នៅក្នុងរាងកាយអ្នកផ្សេងដូចជាគាត់ដែរទេ។
«ធ្វើជាមនុស្សជំនិតម៉ាហ្វៀមិនត្រូវយំទេ!»ស៊ាវចាន់អង្អែលខ្នងធានអុីងតិចៗ តែគាត់ក៏រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែកដែរ
«មកពីខ្ញុំសប្បាយចិត្តពេកចៅហ្វាយ»ធានអុីងប្រលែងពីការឱបយកដៃជូតទឹកភ្នែកខ្លួនឯងចេញឲ្យស្អាត
«បែបនេះហើយទើបសមជាមនុស្សរបស់ស៊ាវចាន់»ស៊ាវចាន់និយាយទាំងសើចតិចៗ
«បាទ!មែនហើយហេតុអីចៅហ្វាយនៅទីនេះទៅវិញដឹងទេពេលនោះខ្ញុំបារម្ភពីចៅហ្វាយខ្លាំងណាស់»ធានអុីងនិយាយដល់ពេលដែលនៅក្នុងក្លឹបពេលរន្ទះបាញ់ផាំងហើយស្រាប់តែបាត់ស៊ាវចាន់
«មកពីអារន្ទះចង្រៃនោះហើយ!»នឹកដល់រន្ទះស៊ាវចាន់ក្ដៅចិត្តឆែវមិនគួរណាឲ្យរន្ទះបាញ់ត្រូវហើយមកឆ្លងភពឆ្លងពេលវេលាអីបែបនេះទេ មើលចុះគាត់ទើបរស់នៅទីនេះតែ2ថ្ងៃសោះធុញសឹងស្លាប់ទៅហើយ!
«ក៏ដោយសារតែចៅហ្វាយដែរហ្នឹងនៅមិននៅទៅជេររន្ទះឲ្យរន្ទះមកបាញ់»ធានអុីងដល់វគ្គដុតចៅហ្វាយទៀតហើយ បន្ទោសតែរន្ទះក៏មិនត្រូវដែរអ្នកណាប្រើឲ្យចៅហ្វាយនៅស្ងៀមមិននៅទៅឈរជេររន្ទះឲ្យរន្ទះមកបាញ់ធ្វើអ្វី
«ធានអុីង!»ស៊ាវចាន់សែនគ្រឺតនឹងមនុស្សជំនិតរបស់គាត់ខ្លាំងមែនទែនចូលចិត្តណាស់ខាងនិយាយបញ្ឈឺធ្វើឲ្យគាត់គាំងហ្នឹង កោតតែចេះក្លាយជាមនុស្សជំនិតរបស់គាត់ទៅកើតដែរ!
«បាទចៅហ្វាយ!»ធានអុីងដឹងថាចៅហ្វាយកំពុងខឹងខ្លួនហើយតែនៅញ៉ោះបន្ថែមទៀត
«ឈប់និយាយរឿងយើង និយាយរឿងឯងវិញម្ដងហេតុអីក៏ឯងអាចមកដល់ទីនេះដែរ?»ស៊ាវចាន់
«គឺខ្ញុំមកតាមចៅហ្វាយហ្នឹងហើយ!»ធានអុីងឆ្លើយដោយធ្វើមុខប៉ោងៗដូចកូនក្មេងត្រូវម៉ាក់ជម្រិតសួរ
«ហ្អាស់?»ស៊ាវចាន់ស្រែកវ៉ាសដោយភាពភ្ញាក់ផ្អើល នេះកូនចៅរបស់គាត់ស្មោះត្រង់នឹងគាត់ដល់ថ្នាក់មកតាមគាត់ដល់សម័យបុរាណផងឬ?គាត់ស្មានមិនដល់ពិតមែន!
«កុំស្រែកលឺពេកចៅហ្វាយ តិចអ្នកនៅខាងក្រៅយល់ច្រឡំថាខ្ញុំធ្វើបាបចៅហ្វាយទៅ»ធានអុីង ស៊ាវចាន់ឮបែបនេះប្រញាប់យកដៃខ្ទប់មាត់យ៉ាងលឿនព្រោះមុននេះគាត់ស្រែកមិនទៅអន់ដែរហ្នឹងហ្អា
«ប្រាប់យើងបានទេឯងមកដោយរបៀបណា?»ស៊ាវចាន់
«គឺ......»

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now