បន្ទាប់ពីដឹងថាកូនប្រុសបានទៅព្រំដែនអ្នកស្រីវូគាត់ស្លុតចិត្តជាខ្លាំងរហូតដល់សន្លប់បាត់ស្មារតី មិនមែនតែអ្នកស្រីវូទេដែលពិបាកចិត្តនោះពោលគឺមនុស្សនៅក្នុងផ្ទះទាំងអស់ដែលបានដឹងដំណឹងនេះគឺសុទ្ធតែពិបាកចិត្តគ្រប់ៗគ្នាហ្នឹង។
ស៊ាវតុងនៅហាងក្រណាត់អង្គុយបត់ក្រណាត់ប៉ុន្តែមើលសភាពក្រណាត់ចុះឡើងខ្ទេចខ្ទក់ខ្ទីមិនដឹងបត់ឬញក់ញីឲ្យប្រាកដទេ!
«តុងតុង~»ខឺស៊ីងឃើញស៊ាវតុងអង្គុយសញ្ជប់សញ្ជឹងក៏ចូលមកស្ងាត់ៗមិនឲ្យឮសម្រឹបជើងពេលមកដល់ជិតនាយក៏ស្រែកពញ្ញាក់គាត់អស់មួយសម្លេងធ្វើឲ្យគាត់ភ្ញាក់ក្រញ៉ាង
«ខឺស៊ីង!ធ្វើអ្វីហ្នឹងលួសព្រលឹងខ្ញុំអស់ហើយ!»ស៊ាវតុង
«កំពុងគិតអ្វី?មើលចុះខ្ទេចក្រណាត់អស់ហើយ!»
«អឺ...គឺខ្ញុំកំពុងគិតពីអាសៀនហ្នឹងណា មិនដឹងយ៉ាងម៉េចទេគេស្រាប់តែលួចចេញទៅព្រំដែន គេទន់ខ្សោយមិនដូចមនុស្សទូទៅទេ ខ្ញុំបារម្ភពីគេណាស់!»ស៊ាវតុងផ្ទៃមុខស្រពាប់ស្រពោនបើដឹងថាប្អូនប្រុសចង់ទៅជួយឪពុកគាត់ជាច្បាស់ជាបបួលឈានសាវទៅជំនួសគេហើយ
«កុំគិតច្រើនអីគេជាមនុស្សល្អទេវតាតាមថែរក្សាច្បាស់ជាមិនកើតអីឡើយ»ខឺស៊ីងទាញស៊ាវតុងមកផ្អឹបជាប់ទ្រូងដើម្បីលួងលោមថ្ងៃស្អែកឡើងបានមកដល់ស៊ាវចាន់និងកូនចៅត្រៀមខ្លួនជាស្រេចដើម្បីលួចចូលទៅជំរុំទ័ពសត្រូវនៅពេលយប់ ព្រឹកនេះជាពេលដែរលោកម្ចាស់វូត្រូវទៅចរចាជាមួយខាងទ័ពសត្រូវ ស៊ាវចាន់បានប្រើកែវឆ្លុះដើម្បីមើលពីសម្មភាពរបស់គាត់ពីចម្ងាយបើមានរឿងអ្វីមិនស្រួលគាត់ជាមួយធានអុីងនឹងចូលទៅជួយបានទាន់ពេល។
«កងទ័ពនគរជីងមានច្រើនណាស់ចៅហ្វាយ»ធានអុីងគ្រាន់តែឃើញទ័ពរបស់សត្រូវភ្លាមនាយបែកញើសច្រោក ធ្លាប់តែឃើញកងទ័ពនៅក្នុងកុនដែលគេប្រើបច្ចេកទេសបំបែងភាគតែឥឡូវជួបមនុស្សពិតៗអារម្មណ៍ភ័យៗយ៉ាងម៉េចមិនដឹង
«ភ្នែកយើងមិនបានខ្វាក់ទេ»ស៊ាវចាន់តបវិញបញ្ជាក់ថាគាត់ក៏បានមើលឃើញដែរ
«លោកម្ចាស់វូចូលទៅខាងក្នុងហើយចៅហ្វាយ»ធានអុីងស្រែកពេលឃើញលោកម្ចាស់វូត្រូវបានមេទ័ពខាងសត្រូវឲ្យចូលទៅក្នុងជំរុំដើម្បីស្រួលនិយាយគ្នា
«ឯងស្ងាត់បន្តិចបានទេ!»ស៊ាវចាន់កើតក្ដីមួម៉ៅដែលកំពូលកូនចៅមិនចេះស្ងាត់ធ្វើឲ្យគាត់ពិបាកផ្ដោតអារម្មណ៍ក្នុងការមើលសកម្មភាពទាំងអស់របស់សត្រូវ.
«ខ្ញុំគ្រាន់តែប្រាប់តើ»
«ភ្នែកយើងមិនបានខ្វាក់.យើងក៏មើលឃើញដែរ មិនចាំបាច់ប្រាប់ទេ!»
YOU ARE READING
ម៉ាហ្វៀឆ្លងភព
Randomធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត្រូវបានឆ្លងភពទៅសម័យមួយផ្សេងទៀតហើយឋិតក្នុងរាងកាយមនុស្សម្នាក់ផ្សេងដែលមានចរិកស្លូតបូតសុភាពរាបសារនោះ? រឿងម៉ាហ្វៀឆ្លងភព[BL] តួអង្គ:YiZhan ...