ស៊ាវចាន់ចេញមកខាងក្រៅដើរមើលនេះមើលនោះបំបាត់ភាពអផ្សុកស្របពេលនោះកែវភ្នែកថ្លាស្រាប់តែប្រទះនឹងវត្ថុតូចមួយរាងតូចលើកវត្ថុមើលមួយសន្ទុះស្នាមញញឹមដែលមិនអាចដឹងពីអត្ថន័យបង្ហាញឡើងមក
«ហេតុអ្វីយើងភ្លេចពីរឿងនេះទៅកើត?»រាងតូចស្រាប់តែនឹកឃើញថាបានឲ្យមនុស្សចាប់ឃាតករទៅទុកសួរចម្លើយតាំងពីយប់ម៉ិញមកម្លេះតែពេលនេះជិតរសៀលហើយគាត់មិនទាន់បានទៅរកឃាតករម្នាក់នោះទៀត
ចំមែនហើយមិនគួរណាគាត់ភ្លេចរឿងហ្នឹងសោះ!
បន្ទាប់ពីឈរបន្ទោសឲ្យខ្លួនឯងហើយរស៊ាវចាន់ចាកចេញពីផ្ទះលោកម្ចាស់សិនតែមុននឹងចេញទៅគាត់ក៏បានផ្ដាំអ្នកនៅទីនោះឲ្យប្រាប់បុត្រាទាំង2អង្គផងដែរ។
«រាជទានទោសព្រះបុត្រា អ្នកប្រុសវូបាននិយាយថាមានកិច្ចការសំខាន់ត្រូវត្រឡប់ទៅវិញជាបន្ទាន់គាត់ផ្ដាំឲ្យខ្ញុំម្ចាស់ទូលប្រាប់ព្រះបុត្រាសូមព្រះបុត្រារាជទានទោសផង»ស្រីបម្រើចូលមកប្រាប់បុត្រាទាំង2តាមដែលរាងតូចបានប្រាប់សព្វគ្រប់មិនខ្វះក៏មិនលើសសូម្បីមួយពាក្យ
«ហឹម~យើងដឹងហើយនាងត្រឡប់ទៅធ្វើការវិញចុះ»យីវឡុងងក់ក្បាលបន្តិចទើបប្រាប់ឲ្យនាងចេញទៅវិញ
កាត់មកមើលស៊ាវចាន់វិញម្ដងពេលនេះគាត់កំពុងអង្គុយលើកៅអីក្នុងកន្លែងឃុំឃាំងឃាតករនោះ គាត់សម្លឹងមើលឃាតករម្នាក់នោះដែលកំពុងត្រូវធានអុីងធ្វើទារុណកម្មលើដោយទឹកមុខស្មើរធេង
«អា៎......»សម្រែករបស់ឃាតករបន្លឺឡើងដោយភាពឈឺចាប់ឥតគណនាពេលត្រូវធានអុីងយកដែកក្ដៅដាក់សង្កត់លើទ្រូង
«ហឹមបានហើយ»រាងតូចឲ្យធានអុីងបញ្ឈប់សកម្មភាពព្រោះបើមិនឃាត់ទេនាយអាចនឹងធ្វើរហូតដល់ឃាតករនោះស្លាប់មិនខាន
បើឃាតករស្លាប់បាត់អស់សប្បាយលេងហើយ!
«ប្រាប់មកអ្នកបញ្ជាឯងគេជាអ្នកណា?»រាងតូចសួរដោយសម្ដីស្រាលៗមិនគំហកតែអាចឲ្យអ្នកស្ដាប់ព្រឺឆ្អឹងខ្នងបាន
«យើយគ្មានថ្ងៃប្រាប់ឯងទេ»
«ឯងប្រាកដចិត្តហើយឬថាមិនប្រាប់យើង?»រាងតូចសង្កត់សម្លេងប្រើក្រសែភ្នែកកំណាចសម្លឹងមុខឃាតករនោះ ប្រាកដចិត្តហើយឬថាមិនប្រាប់?កុំនិយាយបានតែមាត់ណា!
«ធានអុីង!»រាងតូចញញឹមថើៗមើលមកធានអុីង នាយកម្លោះយល់សាច់ការងក់ក្បាលតបជាសញ្ញារួចយកខ្សែរតីវាត់់លើរាងកាយឃាតករនោះបែកសាច់ស្រក់ឈាមមកដូចទឹក នាយទម្លាក់ខ្សែរតីចោលរួចដើរចេញទៅខាងក្រៅ បានមួយស្របក់នាយក៏ចូលមកវិញដោយមានទឹកមួយធុងផងដែរ
«ត្រៀមខ្លួនទទួលនរកទាំងរស់ទៅអាក្បាលរឹងអើយ»ធានអុីងនិយាយចប់ក៏យកទឹកក្នុងធុងស្រោចដាក់ឃាតករនោះដោយទឹកមុខត្រជាក់ល្ហឹម និយាយគ្នាស្រួលមិនចេះស្ដាប់ចូលចិត្តតែអាខាងឈឺសាច់កញ្ចាស់ហើយនៅក្បាលរឹងដូចដែកថែបទៀត
«អា៎.....អ៎ាយ.......»ឃាតករស្រែកខ្លាំងជាងមុនទ្វេរដងព្រោះទឹកដែលធានអុីងយកមកស្រោចគេជាទឹកអំបិល សាកស្រមៃទៅមើលពេលមនុស្សរបួសពេញខ្លួនហើយយកទឹកអំបិលទៅស្រោចពីលើតើមានអារម្មណ៍យ៉ាងណាដែរ? នេះហើយលទ្ធផលក្បាលរឹងនិយាយស្រួលបួលមិនចេះស្ដាប់គ្នាឥឡូវវេទនាអញ្ចឹងហ្អា!
«ខ្ញុំ.ខ្ញុំព្រមប្រាប់ហើយ!»ដោយទ្រាំនឹងទារុណកម្មពុំបានឃាតករនោះក៏ព្រមប្រាប់
«និយាយមក»ស៊ាវចាន់
«តាម.តាមពិតទៅខ្ញុំក៏មិនដឹងថាគេនោះជាអ្នកណាដែរគេបិទមុខជិតឈឹងខ្ញុំមិនបានឃើញមុខគេទេ»
«ឯង!ម៉ាអាឡានកិន»ស្ដាប់ចម្លើយហើយធានអុីងគាំងអស់ពាក្យវាចារបានត្រឹមជេរឃាតករនោះឲ្យធូចិត្ត បើអញ្ចឹងម្ដេចមិនប្រាប់ពីដំបូងមកឲ្យនាយលំបាកធ្វើទារុណកម្មខាតទទេៗ តែថាសម័យនេះមានឡានឯណាមកកិនទៅ?
ជេអត់ទំនងសោះធានអុីងអើយ!
«ប៉ុន្តែសម្លៀកបំពាក់របស់គេធ្វើមកពីក្រណាត់ល្អហើយក្រណាត់នោះមានតែមនុស្សក្នុងរាជវាំងទេទើបអាចប្រើប្រាស់បាន»
«មនុស្សក្នុងរាជវាំង?»ស៊ាវចាន់ផ្ទួនពាក្យធានអុីងក៏បែរមកមើលមុខចាន់អ្នកទាំងពីរមើលមុខមើលគ្នាដោយន័យឆ្ងល់ដូចគ្នា មនុស្សក្នុងរាជវាំងអញ្ចឹងហ្អេស?
«ខ្ញុំប្រាប់លោកពីអ្វីដែលខ្ញុំដឹងអស់ហើយលោកដោះលែងខ្ញុំហើយមែនទេ?»
«ដោះលែង?ឯងស្គាល់ថាយើងជាអ្នកណាដែលទេ?»ភ្លាមៗរាងតូចស្រាប់តែបែរមកមើលឃាតករនោះខ្វាច់ ស្អីគេ?ដោះលែង?
«ខ្ញុំស្គាល់លោកគឺអ្នកប្រុសតូចគ្រួសារវូ វូស៊ាវសៀន»
«ឯងថាទៅមើលបើឯងស្គាល់យើងច្បាស់យ៉ាងនេះហើយយើងគួរដោះលែងឯងដែរទេ?»រាងតូចញញឹមកំណាច ស្គាល់ពីសាវតាគាត់ច្បាស់ហើយគិតទៅថាគាត់ដោះលែងឬអត់?
«អឺ.»ឃាតករភ័យខ្លួនទឹកមុខស្លេកស្លាំងនិយាយលែងចេញព្រោះដឹងពីលទ្ធផលចុងក្រោយរបស់ខ្លួនមិនអាចចាកចេញបានទេ
«ចាតការទៅ»រាងតូចបញ្ជាកូនចៅក្រោមបង្គាប់ឲ្យចាតការឃាតករនោះទៅរួចគាត់ក៏ចេញមកក្រៅជាមួយធានអុីង
«ទុកជីវិតឲ្យខ្ញុំផងទៅ!អា៎.....»
Skip
ព្រឹកថ្ងៃថ្មីនៅសាលាអធិរាជសិស្សទាំងអស់នាំគ្នាទៅរៀនតាមធម្មតាតែថាថ្ងៃនេះម្នាក់ៗមិនស្រស់ស្រាយដូចរាល់ដងសោះទឹកមុខសិស្សម្នាក់ៗដូចគេមកទាបំណុលអញ្ចឹងព្រោះតែថ្ងៃនេះពួកគេត្រូវរៀនពីភ្លេង។
«ហេអឺឡាង!»ស៊ាវចាន់ដើរមកឃើញអឺឡាងឈរនៅជាមួយមិត្តភក្តិរបស់ទ្រង់ក៏បក់ដៃហៅពីចម្ងាយជាការគួរសមតែបានបង្ករជាការភ្ញាក់ផ្អើលដល់សិស្សដទៃជាខ្លាំង គ្មានអ្នកណាហ៊ានហៅទ្រង់បែបនេះទេក្រៅពីមិត្តស្និទ្ធស្នាលរបស់ទ្រង់ប៉ុន្មាននាក់នោះ តែនេះរាងតូចហ៊ានហៅទ្រង់បែបនេះផងឬ?តើអ្នកទាំងពីរទៅស្និទ្ធស្នាលជាមួយគ្នាតាំងពីពេលណាទៅ?
«ឆឺស~»រាងតូចពេបមាត់គ្រឺតខ្នាញ់នឹងចរិកអឺឡាងជាខ្លាំងព្រោះតែទ្រង់មិនតបនឹងគាត់ទេថែមទាំងប្រើទឹកមុខគ្មានជាតិនោះមកសម្លឹងគាត់ទៀតផងទាំងដែលមុននេះឃើញធម្មតាសោះហ្នឹង!
«ឯងទៅស្និទ្ធស្នាលជាមួយអ្នកប្រុសតាំងពីពេលណាទៅ?»ឆាងហ្វុងបុរសនិយាយច្រើនអត់ឆ្ងល់មិនបានក្លាហានសួរមិត្តភ្លាមៗនេះអ្នកទាំង2ទៅស្និទស្នាលជាមួយគ្នាតាំងពីពេលណាហេតុអ្វីនាយមិនដឹងសោះអញ្ចឹង?
«គ្មានទេ»ពីរម៉ាត់យ៉ាងខ្លីចេញពីមាត់បុត្រាទី2 ទ្រង់និយាយរួចក៏ដើរទៅកន្លែងអង្គុយរៀនលេងឧបករណ៍ភ្លេងរង់ចាំគ្រូមកដល់
មួយសន្ទុះលោកគ្រូបង្រៀនបានមកដល់សិស្សទាំងអស់នាំគ្នារៀនដោយមិនយកចិត្តទុកដាក់។ ពេលវេលាតឹងទ្រូងធុញថប់តប់ប្រម៉ល់បានកន្លងផុតសិស្សទាំងអស់ស្រស់ស្រាយដូចបានដាក់កញ្ឆា(និយាយលេងទេ😁) នាំគ្នាក្រោកឡើងពត់ខ្លួនទៅមកខ្លះក៏ស្ងាបដូចទើបភ្ញាក់ពីដំណេកនិយាយទៅគឺមានគ្រប់បែបតែម្ដង។
«ពួកយើងចេញទៅដើរលេងនៅខាងក្រៅទៅល្អទេ?»ឆាងហ្វុងនាំគេខូចទៀតហើយ
«មិនល្អទេដឹង»ស៊ូវិន
«ម្សិលម៉ិញខ្ញុំចេញទៅទិញបន្លែនៅតាមផ្លូវឮគេនិយាយពីគ្រូទាយម្នាក់ល្បីថាទាយឆុតណាស់ពួកយើងសាកទៅល៌មើលហ្អី?»សិស្សម្នាក់និយាយឡើង
«ពិតមែនឬ?»ឆាងហ្វុង
«មែនហើយប៉ុន្តែខ្ញុំឮថាគ្រូទាយម្នាក់នោះមុខលុយណាស់ហើយមិនទាយឲ្យងាយៗទេអ្នកបានគាត់ទាយឲ្យចាត់ទុកថាធ្វើបុណ្យដល់ហើយ»
«អញ្ចឹងឬ?»ស៊ូវិនហាក់ដូចជាចាប់អារម្មណ៍នឹងគ្រូទាយម្នាក់នោះណាស់
«បើឯងចាប់អារម្មណ៍ពួកយើងទៅៗ»ឆាងហ្វុង
«អ្នកទាំង2ទៅទេ»ស៊ូវិនងាកមកសួរអឺឡាងនិងហ្វាងសឹង
«មិនទៅទេ!»អ្នកទាំង2ឆ្លើយព្រមគ្នា
«មិនទៅក៏ត្រូវទៅដែរឆាប់មក»ឆាងហ្វុងចូលមកអូសដៃហ្វាងសឹងឲ្យទៅជាមួយនាយទោះមិនចង់ទៅក៏ត្រូវទៅដែរ
«អ្នកប្រុសវូទៅជាមួយពួកយើងទេ?»ស៊ូវិនងាកមកសួររាងតូចដែលនៅមិនឆ្ងាយពីពួកគេប៉ុន្មានជាមួយជីលីងនិងធានអុីង
«បានចេញក្រៅលំហែរខួក្បាលក៏ល្អ ខ្ញុំទៅ!»រាងតូចមិនបដិសេធយ៉ាងណាក៏បានលំហែរខួក្បាលបន្តិចដែរ
«ឆាប់ទៅ»ស៊ូវិនអូសដៃអឺឡាងទៅជាមួយដែរ
ក្នុងផ្សារពេលនេះមានមនុស្សអ៊ូរអរខ្លាំងណាស់សឹងតែរកផ្លូវដើរមិនបានផង ក្រឡេកមើលសិស្សៗរបស់យើងវិញពួកគេដើររកគ្រូទាយម្នាក់នោះឡើងជិតពេញក្រុងហើយនៅតែមិនឃើញទៀតមិនដឹងថាគាត់ទៅលាក់ខ្លួននៅឯណាទេ!
«ហ៊ឺយតើគាត់នៅឯណាទៅ?គាត់ចេញពីក្រុងនេះបាត់ហើយមែនទេទើបពួកយើងរកគាត់មិនឃើញសោះអញ្ចឹង?»ឆាងហ្វុងដកដង្ហើមធំរកកន្លះថ្ងៃហើយនៅមិនឃើញគ្រូទាយម្នាក់នោះទៀតតើគាត់ចេញពីក្រុងហើយមែនទេ?
«អេនោះជាគ្រូទាយម្នាក់នោះមែនទេ?»ស៊ាវចាន់ក្រលៀសភ្នែកទៅឃើញទាមតូចមួយមានមនុស្សចំណាស់ម្នាក់ក្នុងឈុតសអង្គុយយ៉ាងស្ងៀមស្ងាត់គាត់អាចទាយបានដោយសារមានផ្ទាំងក្រណាត់មួយផ្ទាំងនៅជាប់ទាមដោយមានអក្សរសរសេរថា"ទស្សទ៍ទាយអ្នកមានវាសនា"
«គឺគាត់ហើយឆាប់ទៅ!»ឆាងហ្វុង
«លោកជាគ្រូទាយមែនទេ?»
«....»គ្រូទាយមិនមាត់គាត់នៅអង្គុយស្ងៀមមិនសូម្បីតែមើលមុខឆាងហ្វុងផង
«ខ្ញុំចង់ឲ្យលោកទាយឲ្យខ្ញុំ!»ឆាងហ្វុងទម្លាក់ប្រាក់មួយកញ្ចប់ធំនៅមុខគ្រូទាយតែគាត់នៅតែមិនមើលមុខនាយដដែល
«អេតាចាស់លោកគិតថាខ្លួនឯងជាស្អីហ្អា?»ធាងហ្វុងក្រពល់មុខជាខ្លាំងខំនិយាយឡើងបែកពពុះមាត់ហើយគាត់នៅមិននិយាយរកនាយទៀតសំខាន់មុខនាយគាត់មិនមើលផង
«ទុកឲ្យយើងម្ដង!»ស៊ូវិន
«លោកខាងនេះតើលោកអាចទស្សទ៍ទាយឲ្យខ្ញុំបានដែរទេ?»ស៊ូវិនប្រើសម្ដីសមរម្យនិយាយជាមួយគ្រូទាយម្នាក់នោះតែគាត់នៅតែរក្សាឥរិយាបថដូចដើមដដែល
«អឺឡាងឯងសាកម្ដងទៅ»ឃើញស៊ូវិនមិនបានផលហ្វាងសឹងដែលឈរមើលជាយូរក៏ផ្ដល់យោបលឲ្យបុត្រាទី2សាកម្ដង
«ហេតុអីយើងត្រូវសាកនោះ?»បុត្រាទី2 ហេតុអ្វីទ្រង់ត្រូវសាក?ទ្រង់មិនដែលជឿលើរឿងអស់នេះផងសាកធ្វើអីទៅ?
«សាកបន្តិចទៅយ៉ាងណាក៏ទ្រង់ជាខ្សែររាជវង្សដែរក្រែងបានផលណា»ស៊ាវចាន់បន្ថែមព្រមជាមួយទឹកមុខអង្វរកររបស់សិស្សដទៃទ្រង់ក៏យល់ព្រមសាកល្បង
«ខ្ញុំឈីងអឺឡាងជាបុត្រាទី2របស់សម្ដេចឈីងតើលោកអាចផ្ដល់ឱកាសនិយាយជាមួយខ្ញុំបានដែរទេ?»ពិតជាបានផលគ្រូទាយព្រមងើបមុខឡើងនិងសន្ទនាឆ្លើយឆ្លងជាមួយបុត្រាទី2ផងដែរ
«ជាកិត្តិយសរបស់ទូលបង្គុំណាស់ដែលបុត្រាទី2យាងមកដល់កន្លែងខ្ញុំបែបនេះ!»គ្រូទាយ
«តើខ្ញុំអាចមានវាសនាឲ្យលោកទស្សទ៍ទាយឲ្យដែរឬទេ?»
«រាជទានទោសផងថ្ងៃរបស់ព្រះបុត្រាមិនមែនជាថ្ងៃនេះនោះទេ!»គាត់ចង់មាន័យថាថ្ងៃនេះមិនមែនជាថ្ងៃត្រូវទស្សទ៍ទាយសម្រាប់បុត្រាទី2ទេ គាត់ក្រោកឡើងយកឥវ៉ាន់ដាក់ចូលថង់យាមរួចបម្រុងនឹងចាកចេញតែស៊ាវចាន់បានដើរមកស្ទាក់ពីមុខ
«ទស្សទ៍ទាយអ្នកមានវាសនា!ពិតជាមានន័យណាស់»ស៊ាវចាន់
«លោកមិនមែនជាអ្នកនៅទីនេះទេ»គ្រូទាយនិយាយខ្សឹបៗល្មមឮតែរាងតូចម្នាក់ឯង
«លោកដឹងអ្វីខ្លះទៅ?»
«ខ្ញុំដឹងតែអ្វីដែលទេវតាបង្ហាញប៉ុណ្ណោះ»គ្រូទាយនិយាយហើយដើរទៅបាត់ទុកឲ្យរាងតូចនៅឈរគាំងម្នាក់ឯង
«គ្រូទាយនោះនិយាយអ្វីខ្លះប្រាប់អ្នកប្រុសទៅ?»ជីលីង
«គ្មានទេពួកយើងត្រឡប់ទៅវិញទៅ»
មកដល់សាលារៀនវិញអ្នកទាំង7ត្រូវលោកនាយកដាក់ពិន័យយ៉ាងធ្ងន់គឺឲ្យឈររែកទឹក2ធុងរយ:ពេល1សរសៃធូបព្រោះតែហ៊ានចេញទៅក្រៅដោយគ្មានការអនុញ្ញាតិ
«មកពីឯងម្នាក់គត់»ហ្វាងសឹងបន្ទោសឆាងហ្វុង មកពីនាយនៅមិននៅនាំពួកគេចេញក្រៅឥឡូងត្រូវគ្រូពិន័យនាំទុក្ខដាក់ខ្លួនមែន
«ចុះអ្នកណាទៅដឹងថាគ្រូពិន័យបែបនេះនោះ»
«បានហើយពួកឯងឈប់និយាយទៅ»ស៊ូវិនឃត់មិត្តកុំឲ្យនិយាយច្រើនតែនាយសម្លឹងមើលទៅជីលីងមិនដកភ្នែក រីឯងអឺឡាងវិញទ្រង់មើលទៅស៊ាវចាន់ជាប់រហូតយូរហើយមិនឃើញរាងតូចនិយាយអ្វីមួយម៉ាត់សោះក៏មិនឃើញកម្រើកខ្លួនដែរនៅឈរស្ងៀមល្អណាស់
«លោកជាអ្នកណាទៅគ្រូទាយចម្លែក?»រាងតូចនៅស្ងៀមព្រោះតែកំពុងគិតពីគ្រូទាយម្នាក់នោះ តើគ្រូទាយនោះជាអ្នកណាហេតុអ្វីក៏ដឹងថាគាត់មិនមែនមនុស្សនៅទីនេះ?ឬក៏គាត់ពិតជាទាយឆុតដូចគេនិយាយតគ្នាមែន?មិនយូរទេគាត់នឹងទៅរកគ្រូទាយនោះសួរឲ្យដឹងរឿងជាមិនខាន។
_______
បក្សីខ្មៅ
YOU ARE READING
ម៉ាហ្វៀឆ្លងភព
Randomធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត្រូវបានឆ្លងភពទៅសម័យមួយផ្សេងទៀតហើយឋិតក្នុងរាងកាយមនុស្សម្នាក់ផ្សេងដែលមានចរិកស្លូតបូតសុភាពរាបសារនោះ? រឿងម៉ាហ្វៀឆ្លងភព[BL] តួអង្គ:YiZhan ...