ep17

557 37 1
                                    

+ព្រឹកថ្ងៃថ្មី

ស៊ាវចាន់បើកភ្នែកឡើងឃើញខ្លួនឯងនៅក្នុងបន្ទប់របស់គាត់ក្នុងផ្ទះត្រកូលវូគាត់បិទភ្នែកប្រមូលការចងចាំទាំងអស់មកវិញថាម្សិលម៉ិញមានរឿងអ្វីខ្លះកើតឡើង បន្ទាប់ពីគិតមួយសន្ទុះគាត់បានចងចាំរឿងគ្រប់យ៉ាងមកវិញ
«អាចង្រៃ!»ស៊ាវចាន់ប្រឹងក្រោកឡើងទាំងលំបាកព្រោះពេលនេះគាត់មានអារម្មណ៍ថាឈឺចាប់សព្វខ្លួនប្រាណអស់ហើយ នឹកគិតទៅមានការខឹងអេឡិចជាខ្លាំងក៏លួចជេអេឡិចមួយម៉ាត់ទៅមិនថានៅទីនេះឬនៅសម័យទំនើបឡើយចាប់តាំងពីអេឡិចតាំងគាត់ជាសត្រូវមកឲ្យតែជួបមុខអេឡិចលើកណាគាត់ទ្រោមខ្លួនរហូតពេលខ្លះដល់គេងពេទ្យរាប់ខែក៏មាន សំណួរសួរថាតើចាន់ខឹងស្អប់អេឡិចទេ?ចម្លើយគឺអត់ទេចាន់មិនដែលគិតខឹងស្អប់ឬចង់តបតទៅអេឡិចឡើយគាត់មានតែល្អជាមួយអេឡិចលើសដើមទោះអេឡិចមើលមិនឃើញគាត់ក៏ដោយ បើសួរថាហេតុអ្វី?ព្រោះតែអេឡិចជាមិត្តល្អដំបូងរបស់គាត់។
«ohចៅហ្វាយ?ចៅហ្វាយយ៉ាងម៉េចហើយមានឈឺត្រង់ណាទេ?»ធានអុីងបើកទ្វារចូលមកឃើញស៊ាវចាន់អង្គុយឆ្ងក់លើគ្រែធ្វើឲ្យនាយរៀងភ្ញាក់បន្តិចដែរ
«មិនអីទេ»គាត់តែងតែបែបនេះទោះដើរមិនរួចនៅគេងស្ដូកស្ដឹងលើគ្រែក៏នៅតែនិយាយថាមិនអីដែរដល់ថ្នាក់ធានអុីងគ្រឺតម្ដងៗហើយ
«មិនអីមិនអី!ទាល់តែនៅដង្ហើមចង្រិតតឹកៗមែនទេទើបចៅហ្វាយព្រមប្ដូរពាក្យនេះចេញ?»ធានអុីងមានការគ្រឺតខ្នាញ់ជាខ្លាំងអត់មិនបានក៏លះមួយខ្សែរទៅ សួរពេលណាក៏ឆ្លើយថាមិនអីទាល់នៅដង្ហើមចង្រិតឬទើបឆ្លើយថាអីនោះ?
«ឯងចង់ដាក់ទំនាយយើងឬ?»យូរៗទៅដូចចង់ដាក់ទំនាយចៅហ្វាយឲ្យកើតអីធ្ងន់ធ្ងរវិញយី!យ៉ាប់មែនកូនចៅម្នាក់នេះ
«មានឯណាចៅហ្វាយខ្ញុំគ្រាន់តែលើកឧទាហរណ៍តើ»ធានអុីងមកអង្គុយច្របាច់ស្មាស៊ាវចាន់បំណងធ្វើសរសៃដើម្បីយកចិត្តកុំឲ្យគាត់ខឹងនឹងនាយ
«អ្ហា.ឈឺ!»តែខុសស្រឡះពីបំណងល្អការធ្វើសរសៃនេះមានតែធ្វើឲ្យស៊ាវចាន់កាន់តែឈឺវិញនោះទេព្រោះនាយច្របាច់ចំរបួសរបស់គាត់
«សុំទោសចៅហ្វាយ ចៅហ្វាយឈឺខ្លាំងទេ?»ធានអុីងស្លន់ស្លោធ្វើខ្លួនមិនត្រូវបំណងថាជួយតែបែរជាធ្វើឲ្យចៅហ្វាយលំបាកលើសដើមទៅវិញ
«មិនអីទេ»ទៀតពាក្យនេះទៀតហើយមុននេះស្រែកដូចគេចាក់.កតែមកឆ្លើយថាមិនអីនរណាជឿទៅ ឮចម្លើយធានអុីងប្រែទឹកមុខមកជាក្រមូវមួយរំពេចពាក្យនេះលក់ប៉ុន្មាន?គាត់ចង់ទិញយកណាស់!
«យកកញ្ចក់ឲ្យយើងបន្តិច»ឃើញមុខធានអុីងធ្វើឲ្យគាត់រាងអស់សំណើចបន្តិចដែរតែឲ្យធ្វើយ៉ាងណាបើគាត់ទម្លាប់នឹងពាក្យនេះទៅហើយហ្នឹង?
«ជិតស្លាប់ហើយនៅខ្វល់ពីសម្រស់ទៀត!»ធានអុីងរអ៊ូររង៉ូវៗមើលស៊ាវចាន់កំពុងកាន់កញ្ចក់ឆ្លុះមើលមុខគាត់តែក៏ស្ងាត់ទៅវិញពេលទទួលបានក្រសែភ្នែកពិឃាត
«ធ្ងន់ធ្ងរណាស់មិនដឹងពេលណាដូចដើមវិញទេ!»ស៊ាវចាន់ឃើញមុខខ្លួនឯងចង់ភ្ញាក់មើលចុះហើមឡើងដូចឪម៉ាល់ទិចបើស្នាមជាំវិញសឹងគ្រប់កន្លែងរកទម្រង់មុខលែងឃើញមិនដឹងថាពេលណាទើបត្រឡប់មកស្អាតដូចដើមវិញទេ
«ចៅហ្វាយកុំបារម្ភអីគ្រូពេទ្យបានឲ្យថ្នាំល្អចៅហ្វាយយកលាបទៅពីរ-បីថ្ងៃទៀតត្រឡប់មកដូចដើមវិញហើយ»ធានអុីងហុចដបថ្នាំដែលគ្រូពេទ្យបានឲ្យ អោយទៅស៊ាវចាន់លាបវាជាថ្នាំល្អបំផុតមានតែមួយគ្មានពីរ
«ចៅហ្វាយចាំបានទេអ្នកណាជាអ្នកធ្វើឲ្យចៅហ្វាយក្លាយទៅជាបែបនេះ?»ពេលកំពុងលាបថ្នាំលើផ្ទៃមុខធានអុីងឆ្លៀតសួរពីមនុស្សដែលបានធ្វើបាបស៊ាវចាន់ផងដែរ
«មិនចាំទេ!»ស៊ាវចាន់ជ្រើសឆ្លើយថាមិនចាំព្រោះបើគាត់ប្រាប់ការពិតធានអុីងច្បាស់ជាទៅរកអេឡិចសងសឹកឲ្យគាត់មិនខាននាយមិនមែនជាដៃគូររបស់អេឡិចទេបើទៅមានតែធ្វើឲ្យនាយឈឺខ្លួនប៉ុណ្ណោះដូចនេះកុហកល្អជាង
«ចៅហ្វាយឃ្លានទេខ្ញុំអោយម៉ាន់យានយកអាហារមកឲ្យ»
«ហឹម.តែសុំសាច់អោយច្រើនមកណា»
«បាទ!»
យើងត្រឡប់ទៅមើលអេឡិចវិញពេលនេះគាត់កំពុងនៅហាងអាហារមួយជាមួយនឹងមិត្តរួមជំនួញរបស់គាត់ អ្នកទាំងពីរលើកស្រាជល់កែវយ៉ាងសប្បាយរីករាយជជែកគ្នាពីរឿងដែលបានកើតឡើងកាលពីយប់
«យ៉ាងណានៅតែសោកស្ដាយដែលមិនបានយកខ្សែតីវាយវា»និយាយដល់ត្រឹមនេះធ្វើឲ្យគាត់នឹកស្ដាយជាខ្លាំងមិនគួរណាមនុស្សទាំងនោះមកដល់លឿនបែបនេះសោះគាត់ត្រូវបានវាយស៊ាវចាន់ហើយហ្នឹងហ្អា
«យើងចង់ដឹងហើយអ្នកប្រុសវូម្នាក់នោះមុខមាត់បែបណាហេតុអ្វីឃោរឃៅហ៊ានលើកដៃសម្លាប់ប្អូនស្រីឯង?»ខឺស៊ីងជាមិត្តរបស់អេឡិចពេលគាត់ធ្វើជំនួញជាមួយគ្នាកាលពីប៉ុន្មានឆ្នាំមុន អេឡិចយល់ថាខឺស៊ីងជាមនុស្សគួរឲ្យទុកចិត្តក៏ប្រាប់រឿងរ៉ាវគ្រប់យ៉ាងឲ្យខឺស៊ីងបានដឹងយ៉ាងណាក៏គាត់អាចចែករំលែករឿងក្នុងចិត្តទៅអ្នកផ្សេងធ្វើឲ្យគាត់អាចធូរស្បើយខ្លះបានដែរ ប៉ុន្តែគាត់ប្រាប់ខឺស៊ីងថាអ្នកសម្លាប់ប្អូនស្រីគាត់គឺវូស៊ាវសៀនមិនមែនស៊ាវចាន់សាហ្វារ៉ាទេហើយគាត់ក៏មិនបានប្រាប់ឈ្មោះពិតឲ្យខឺស៊ីងបានដឹងដែរ ខឺស៊ីងស្គាល់គាត់ក្នុងនាមជាសៀប៉ាយអ្នកជំនួញជើងទឹកមិនមែនអេឡិចសាន់ត្រាម៉ាដូរៀរ៍ជាម៉ាហ្វៀនៅអឺរ៉ុបនោះទេ។អេឡិចក៏មិនចង់ធ្វើបែបនេះដែរតែបើគាត់និយាយប្រាប់ការពិតអោយខឺស៊ីងស្ដាប់គាត់ខ្លាចតែខឺស៊ីងមិនជឿគាត់ហើយថាគាត់ជាមនុស្សឆ្កួតទៀត តើលើលោកនេះមានមនុស្សអាចឆ្លងភពបានដែរហ្អេស?និយាយប្រាប់ក្មេងក៏វាមិនជឿផង!
«មិនយូរឯងនឹងបានជួបគេហើយ»អេឡិចញញឹមបែបលាក់គំនួចមិនដឹងក្នុងចិត្តកំពុងគិតអ្វីទេតាមមើលប្រហែលមិនមែនរឿងល្អឡើយ
«បងប្រុសសៀប៉ាយ!»ភ្លាមនោះជីលីងបានមកដល់ហាងនេះដូចគ្នាដោយអេឡិចបានណាត់នាយទៅដើរលេង
«មាឌតូចទេតែស្រែកឮណាស់យើងហ្នឹង!»អេឡិចប្រែទឹកមុខញញឹមស្រស់យកដៃញីក្បាលជីលីងតិចៗមើលទៅទន់ភ្លន់ខ្លាំងណាស់មិនដូចអេឡិចមុននេះទេ
«ញ៉ាំអីឬនៅ?»អេឡិចសួរជីលីងបន្ត
«រួចហើយ!»ជីលីងតបវិញមុននឹងមកនាយបានញ៉ាំអាហាររួចហើយ
«បើអញ្ចឹងតោះទៅ!យើងទៅសិនហើយណា!»អេឡិចបបួលជីលីងទៅតែមិនភ្លេចបែរមកលាមិត្តសម្លាញ់ដែរ
«អឹមទៅចុះ»ខឺស៊ីងងក់ក្បាលរួចអេឡិចក៏ចាកចេញទៅជាមួយជីលីងទៅបន្ទាប់ពីអេឡិចចេញទៅផុតខឺស៊ីងក៏ហៅអ្នកបម្រើមកគិតប្រាក់រួចចាកចេញដូចគ្នា។
នៅក្នុងផ្សារមនុស្សម្នាជាច្រើនប្រមូលផ្ដុំគ្នាចោមរោមមើលមនុស្សពីរនាក់កំពុងតែឈ្លោះប្រកែកគ្នាហើយអ្នកទាំងពីរនាក់នោះគឺស៊ាវតុងនិងឈូលីងលីង។
«នាងចង់បានអី?»បន្ទាប់ពីតឹងសរសៃ.កដាក់គ្នាអស់ពេលជាយូរនៅមិនទាន់ចប់ស៊ាវតុងក៏សួរលីងលីងចំៗ នាងចង់បានអ្វីហេតុអីមករករឿងនៅក្នុងហាងរបស់គាត់?នេះមិនត្រឹមតែធ្វើឲ្យគាត់មានការពិបាកទេថែមទាំងប៉ះពាល់ដល់ការរកស៊ីរបស់គាត់ទៀតផង
«យើងចង់ឲ្យហាងនេះបិទទ្វារ!យ៉ាងម៉េចធ្វើបានទេ?»នាងនិយាយទាំងញញឹមឌឺទៅស៊ាវតុងធ្វើឲ្យគាត់ឃើញទឹកមុខនាងហើយគ្រឺតខឹងជាខ្លាំងតែមិបអាចធ្វើអ្វីបានព្រោះនាងជាស្រីគាត់បានត្រឹមក្ដាប់ដៃទប់កំហឹងប៉ុណ្ណោះ
«ហួសហេតុពេកហើយណាគ្រាន់តែក្រណាត់មានបញ្ហាបន្តិចប៉ុណ្ណឹងសងប្រាក់តិចតួចចាត់ទុកថាអស្ចារ្យណាស់ទៅហើយ»ក្រណាត់មានបញ្ហាគួតែមកនិយាយជាមួយម្ចាស់ហាងស្ងាត់រួចទារសំណងពីម្ចាស់ហាងវិញតែនេះនាងមកស្រែកឡូរឡាផ្អើលគេឯងហើយនៅចង់ឲ្យគាត់បិទហាងទៀតហួសហេតុខ្លាំងណាស់បើកុំតែនាងជាមនុស្សស្រីម្លេះស៊ាវតុងឲ្យមនុស្សអូសចេញពីហាងយូរណាស់ហើយ
«តើមានរឿងអ្វីហ្នឹង?»ខឺស៊ីងដើរមកដល់ឃើញមនុស្សអ៊ូរអរចម្លែកកើតការឆ្ងល់ក៏សួរមនុស្សក្បែរនោះដើម្បីចង់ដឹងរឿងគេដែរ
«គឺអ្នកនាងម្នាក់នោះមកឡូឡាថាក្រណាត់របស់អ្នកប្រុសខាងនេះមានបញ្ហាឃើញនិយាយសម្រួលគ្នាយូរហើយតែអ្នកនាងម្នាក់នោះមិនព្រមសម្រុះសម្រួលសោះថែមទាំងទាមទារឲ្យអ្នកប្រុសខាងនេះបិទហាងទៀតផង»
«បាទអរគុណហើយ»ខឺស៊ីងពោលពាក្យគួរសមរួចប្រជ្រៀតចូលក្នុងហ្វូងមនុស្សរហូតដល់ខាងមុខគេតែម្ដង
«បញ្ហាបន្តិច?លោកមើលក្រណាត់លោកទៅប៉ុណ្ណឹងនៅថាតិចទៀតឬ?»លីងលីងបោះក្រណាត់ចំកណ្ដាលមុខស៊ាវតុងមួយទំហឹងធ្វើឲ្យក្រណាត់ធ្លាក់ទៅលើដីទង្វើរនេះបញ្ជាក់ថានាងមើលងាយស៊ាវតុងច្បាស់ណាស់
«តាមខ្ញុំមើលក្រណាត់នេះមិនមានបញ្ហាអ្វីធំដុំទេហេតុអ្វីអ្នកនាងមិនព្រមសម្រួល?»ខឺស៊ីងចូលទៅរើសក្រណាត់មកមើលឃើញថាមិនមានបញ្ហាអ្វីធំទេតែហេតុអ្វីនាងមិនព្រមសម្របសម្រួលថែមទាំងបង្កររឿងតូចឲ្យក្លាយជារឿងធំទៀត?
«លោកជាអ្នកណា?»សំណួរបែបគម្រោះគម្រើយចេញពីមាត់ស្រីស្រស់ឮហើយឃើញថានាងពិតជាគ្មានមាយាទមែនមិនសមណាជាកូនស្រីរបស់ឧបរាជសោះ
«ខ្ញុំខឺងស៊ីងជាអ្នកជំនួញជើងទឹកនៅភាគខាងត្បូង!»ខឺស៊ីងណែនាំខ្លួនធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងមិនស្មានថាបានជួបអ្នកជំនួញល្បីវ័យក្មេងនៅទីនេះសោះ
«យល់ថាថ្ងៃនេះឯងមានសំណាងលើកលែងឲ្យឯងម្ដងចុះ»ដឹងថាខឺស៊ីងជាអ្នកជំនួញលីងលីងប្រញាប់ដកខ្លួនចេញយ៉ាងលឿន បំណងមកចង់ធ្វើបាបស៊ាវតុងក៏ដូចជាត្រកូលវូទាំងមូលឲ្យអាម៉ាស់មុខតែមិននឹកស្មានថាមានអ្នកជំនួញល្បីមកលូកដៃដែរសោះ
«អរគុណលោកហើយដែលបានជួយខ្ញុំ»ស៊ាវតុងគោរពខឺស៊ីងជាការអរគុណដែលនាយបានជួយគាត់បើគ្មាននាយទេម្លេះគាត់ប្រហែលត្រូវចរចារជាមួយលីងលីងដល់ស្អែកមិនខាន
«មិនអីទេខ្ញុំជួយក្នុងនាមជាអ្នករកស៊ីដូចគ្នាតែប៉ុណ្ណោះកាលចេញរកស៊ីដំបូងខ្ញុំក៏ជួបរឿងទាំងនេះច្រើនដូចគ្នា»ខឺស៊ីង
«បើមិនយល់ទាស់ទេអញ្ជើញលោកចូលខាងក្នុងផឹកតែមួយពែងសិនទៅ»
«ខ្ញុំ...មិនបដិសេធទេ!»ខឺស៊ីងសើចចេញធ្មេញយ៉ាងស្រស់ស្អាតបំណងរាយមន្តស្នេហ៍ដាក់ស៊ាវតុងតែស្ដាយនាយមិនអាចទាក់ទាញចំណាប់អារម្មណ៍ពីស៊ាវតុងបានទេ
កាត់មកមើលខាងស៊ាវចាន់វិញម្ដងបន្ទាប់ពីញ៉ាំអាហាររួចក៏ឲ្យធានអុីងទៅហៅហួសុងមកនិយាយគ្នាព្រោះពេលនេះគាត់កំពុងមានរបួសមិនអាចចេញក្រៅបានទេ។
«អាការ:លោកម្ចាស់យ៉ាងម៉េចហើយ?»ហួសុង
«មិនអីទេ»ពាក្យនេះទៀតហើយធានអុីងឮហើយចង់តែបោកក្បាលនឹងខ្យល់ឲ្យស្លាប់ទេ><
«ពាក្យនេះចៅហ្វាយលក់តម្លៃប៉ុន្មាន?ខ្ញុំចង់ទិញ»ធានអុីងប្រហែលទ្រាំនឹងពាក្យនេះលែងបានហើយមើលទៅទើបចង់ទិញពីស៊ាវចាន់បែបនេះ
«មិនលក់ទេ»ឮចម្លើយធានអុីងគាំងស្ដូកធ្វើមាត់ស្រួចជីបអូចៗដាក់ស៊ាវចាន់មិនដឹងនិយាយអ្វីខ្លះទេស្ដាប់មិនបានសូម្បីមួយម៉ាត់
«ហឹស~ហឹស.»ហួសុងឃើញទឹកមុខធានអុីងស្រាប់តែអស់សំណើចឡើងមករាល់ដងឃើញតែធានអុីងធ្វើមុខមាំដូចជុះមិនចេញតែពេលនេះដូចកូនក្មេងពេលសុំប្រាក់ម៉ែអត់បានអញ្ចឹង
«មិនឲ្យសើចទេ»ធានអុីងងាកមកសម្លក់ហួសុងថ្លែធ្វើឲ្យហួសុងប្ដូរទឹកមុខ180°
«កុំខ្វល់ពីគេអី និយាយមកស៊ើបបានអ្វីពីស្លាកបញ្ជានោះដែរទេ?»ស៊ាវចាន់
«ស្លាកបញ្ជាមួយនោះគឺសម្រាប់សម្គាល់ក្រុមឃាតកសម្ងាត់»
«ឃាតករសម្ងាត់?»ស៊ាវចាន់និងធានអុីងពោលឡើងព្រមគ្នាបែបភ្ញាក់ផ្អើល ឃាតករសម្ងាត់ជាអ្វីហេតុអីស្ដាប់ទៅដូចអស្ចា្យម្លេះ?
«ឃាតករសម្ងាត់គឺជាក្រុមឃាតករដែលគេស្គាល់ថាបិសាចព្រោះពួកគេព្រៃផ្ស័យខ្លាំងណាស់សម្លាប់មនុស្សគ្មានការយោគយល់ទេ»ហួសុងរៀបរាប់ពីឃាតករសម្ងាត់ឲ្យស៊ាវចាន់និងធានអុីងបានដឹង
«បើប្រៀបជាមួយយើងយ៉ាងម៉េចដែរ?»សុខៗស៊ាវចាន់ស្រាប់តែយកឃាតករទាំងនោះប្រៀបជាមួយគាត់
«ខ្ញុំគិតថាឃាតករទាំងនោះអាក្រក់ជាងចៅហ្វាយព្រោះចៅហ្វាយជាមនុស្សមានហេតុផល»ធានអុីងនិយាយតាមអ្វីដែលគាត់បានឃើញគាត់ដើរតាមស៊ាវចាន់រាប់ឆ្នាំហើយបានកត់សម្គាល់ឃើញថាស៊ាវចាន់មុនធ្វើអ្វីតែងគិតគូរបានល្អិតល្អន់ជានិច្ច
«ហឹម~និយាយបន្តមក»ស៊ាវចាន់ងក់ក្បាលបន្តិចរួចប្រាប់ហួសុងឲ្យនិយាយបន្ត
«ខ្ញុំក៏បានស៊ើបដឹងទៀតថាឃាតករទាំងនោះកំពុងធ្វើការឲ្យមនុស្សម្នាក់ហើយការងាររបស់គេគឺយកជីវិតលោកម្ចាស់តែគួរឲ្យស្ដាយខ្ញុំមិនអាចស៊ើបដឹងបានថាមនុស្សម្នាក់នោះជាអ្មកណា»
«កុំបន្ទោសខ្លួនឯងអីស៊ើបបានប៉ុណ្ណេះចាត់ទុកថាពូកែណាស់ទៅហើយ»ធានអុីង
«ពិតមែនហើយឯងធ្វើបានល្អណាស់»ស៊ាវចាន់
«មែនហើយលោកម្ចាស់ពេលឃើញស្លាកបញ្ជានេះដំបីខ្ញុំបាននិយាយថាធ្លាប់ឃើញវាពេលត្រឡប់ទៅផ្ទះខ្ញុំបានអង្គុយរកនឹកក៏ឃើញថាកាលពីពេលដែរភូមិត្រូវឆាបឆេះខ្ញុំក៏បានឃើស្លាកបញ្ជាមានរូបរាងបែបនេះផងដែរ»
«ល្អណាស់»
«ល្អអ្វីទៅចៅហ្វាយ?»
«មនុស្សចង់សម្លាប់យើងនិងមនុស្សដែរពួកយើងកំពុងតាមរកមកពីក្រុមតែមួយឯងថាទៅជារឿងល្អដែរទេ?»
«ជារឿងល្អខ្លាំងណាស់»ធានអុីងនិងហួសុងពោលឡើងព្រមគ្នា មកពីក្រុុមតែមួយដូចនេះពួកគាត់នឹងមិនពិបាកក្នុងការស្វែងរកពួកគេទេរកឃើញមួយគឺបានទាំងអស់តែម្ដង។
________

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now