ក្រោយពេលដឹងថាស្លាកបញ្ជានៅជាមួយបុត្រាទី2ស៊ាវចាន់មានការព្រួយបារម្ភជាខ្លាំងជាពិសេសពេលដឹងថាព្រះបុត្រាជាមួយនឹងឈានសាវកំពុងតែស៊ើបពីស្លាកបញ្ជានោះ។រៀងរាល់ថ្ងៃស៊ាវចាន់ស្វែងរកវិធីគ្រប់បែបយ៉ាងដើម្បីអាចចាកចេញទៅខាងក្រៅបាននិងរកវិធីកុំឲ្យឈានសាវនិងអឺឡាងស៊ើបដឹងរឿងស្លាកបញ្ជា តែទោះបីគាត់ប្រើវិធីអ្វីក៏មិនអាចចាកចេញពីផ្ទះបានដែរដោយចាប់ពីថ្ងៃស៊ាវចាន់ត្រូវគេចាប់មកអ្នកស្រីវូបានហាមមិនឲ្យស៊ាវចាន់ចេញក្រៅផ្ទះឡើយសូម្បីតែការសិក្សារបស់គាត់ក៏ត្រូវផ្អាកមួយរយ:ផងដែរមិនត្រឹមតែប៉ុណ្ណោះអ្នកស្រីថែមទាំងឲ្យមនុស្សយាមល្បាតយ៉ាងតឹងរ៉ឹងទាំងយប់ទាំងថ្ងៃដើម្បីការពារខ្លាចក្រែងមានឃាតករចូលមកធ្វើបាបកូនប្រុស។
ព្រឹកព្រលឹមឡើងស៊ាវចាន់បើកទ្វារបន្ទប់ថ្នមៗដើរលបៗចេញមកខាងក្រៅព្រមទាំងមើលឆ្វេងមើលស្ដាំយ៉ាងប្រយ័ត្នលុះឃើញមនុស្សដើរមកគាត់ក៏លាក់ខ្លួនពួនជិតដើមឈើនិងគុម្ពផ្កាផ្សេងៗ ស៊ាវចាន់មើលដំណើរអ្នកបម្រើទាំងនោះរហូតផុតពីក្រសែភ្នែកទើបបែរមកខាងក្រោយវិញទាំងញញឹមហាក់ធូរទ្រូង ប៉ុន្តែស្នាមញញឹមត្រូវរលាយមួយរំពេចពេលដែរ.....
«អ្នក.អ្នកម៉ែ!»ស៊ាវចាន់បែរក្រោយឃើញអ្នកស្រីវូកំពុងពាក់មុខយក្សសម្លឹងមកកាន់គាត់យ៉ាងកៀកបង្កើយ
«កំពុងធ្វើអ្វី?»អ្នកស្រីសួរមកកាន់កូនប្រុសដោយរក្សាទឹកមុខដដែល
«គឺ.គឺខ្ញុំ......»ស៊ាវចាន់អេះអុញមិនដឹងគួឆ្លើយបែបណាឲ្យសមទេ
«ចង់ចេញក្រៅឬ?»ទោះមិនឆ្លើយក៏អ្នកស្រីអាចដឹងចម្លើយដែរ ព្រោះអ្វីដឹងទេ?គឺដោយសារស៊ាវចាន់តែងតែធ្វើបែបនេះរាល់ថ្ងៃសុំអនុញាតិពីអ្នកស្រីមិនបានក៏រកវិធីលួចចេញហើយក៏ត្រូវអ្នកស្រីចាប់បានរហូតដែរ
«អ្នកម៉ែឲ្យកូនទៅទៅណា!កូននៅតែក្នុងផ្ទះយូរហើយកូនចង់ទៅលំហែរកាយមើលគេមើលឯងខ្លះណាអ្នកម៉ែណា!»ស៊ាវចាន់ទាញដៃអ្នកស្រីយោលទៅយោលមកព្រមទាំងធ្វើមុខខ្ជូតៗអង្វឲ្យអ្នកស្រីអនុញាតិ បើជ្រុលជាលួចទៅមិនបានហើយសាកអង្វម្ដងទៀតចុះ
«ចូលក្នុងបន្ទប់វិញទៅ»អ្នកស្រីមិនឆ្លើយបែរជាប្រាប់ឲ្យស៊ាវចាន់ទៅបន្ទប់វិញ
«អ្នកម៉ែ!»ស៊ាវចាន់
«ឯងមកនេះនាំអ្នកប្រុសតូចទៅបន្ទប់វិញ»ឃើញកូនប្រុសនៅប្រកែកមិនព្រមទៅអ្នកស្រីហៅអ្នកយាមប៉ុន្មាននាក់កំពុងដើរល្បាតឲ្យនាំស៊ាវចាន់ទៅបន្ទប់វិញ
«បាទអ្នកស្រី! សុំទោសអ្នកប្រុសតូច»ពួកគេឱនគោរពអ្នកស្រីវូបន្តិចទើបចាប់ស៊ាវចាន់យកទៅទាំងមិនភ្លេចសុំទោសជាមុនផងដែរលុះយកស៊ាវចាន់មកដល់ក្នុងន្ទប់ហើយពួកគេក៏ទាញទ្វាបិទជិតចាក់សោពីខាងក្រៅមិនឲ្យគាត់ចេញទៅបានទៀតឡើយ
«អ្នកម៉ែបើកទ្វា!កុំធ្វើបែបនេះអីបើកទ្វាទៅ»ស៊ាវចាន់យកដៃវាយទ្វាផងប្រឹងស្រែកផងតែមិនមានអ្នកណាបើកទ្វាឲ្យគាត់ឡើយ ចំណែកអ្នកស្រីវូវិញគាត់ក៏ចាកចេញទៅដោយមិនងាកមើលកូនប្រុសសូម្បីតែបន្តិច។ ស៊ាវចាន់មើលតាមប្រឡោះទ្វាឃើញថាអ្នកស្រីវូទៅហើយក៏ឈប់វាយទ្វាមកអង្គុយចាក់តែផឹកយ៉ាងរំភើយដូចគ្មានរឿងអ្វីកើតឡើង
«គិតឬថាធ្វើបែបនេះហើយអាចរារាំងយើងបាន?»ស៊ាវចាន់បង្វិលពែងតែមើលចុះមើលឡើងរួចពោលតិចៗទាំងញញឹមចុងមាត់ នេះជាអ្នកណា?ម៉ាហ្វៀស៊ាវចាន់ជាមនុស្សដែលអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់។
យប់ឡើងស៊ាវចាន់បើកទ្វាបន្ទប់ថ្នមៗមិនបង្ករឲ្យឮសម្លេងគាត់ងាកឆ្វេងស្ដាំឃើញថាមិនមាននរណានៅជិតក៏បើកទ្វាឲ្យធំជាងមុនបន្តិចងាយស្រួលចាកចេញលុះចេញផុតគាត់ធ្វើសញ្ញាឲ្យធានអុីងចេញមកម្ដង ចៅហ្វាយនិងកូនចៅឋិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅបិទមុខជិតដូចជាចោដើរលបៗយ៉ាងថ្នមជើងបំផុតសូរសម្រឹបជើងបន្តិចក៏មិនឲ្យលាន់លឺសម្ដៅទៅច្រកទ្វាខាងក្រោយផ្ទះ ក្រោយពីធ្វើដំណើរយ៉ាងលំបាកលំបិនគេចពីអ្នកយាមផងអីផងអ្នកទាំងពីរក៏អាចចាកចេញពីផ្ទះត្រកូលវូបានសម្រេច។
«ហ៊្វូ~ទីបំផុតអាចចេញមកបានហើយ»ស៊ាវចាន់យកដៃទាញក្រណាត់បិទមុខមកក្រោមចង្ការព្រូសខ្យល់ចេញតាមមាត់ ទីបំផុតគាត់អាចចាកចេញពីផ្ទះបានហើយ
«យើងទៅណាទៅចៅហ្វាយ?»ធានអុីងយកដៃយីភ្នែកតិចៗបែបមិនទាន់ស្វាងងងុយ កំពុងគេងលក់ស្រួលផងស្រាប់តែចៅហ្វាយដាស់ឲ្យប្ដូរសំលៀកបំពាក់អូសមកខាងក្រៅយ៉ាងប្រញាប់ប្រញាលសំខាន់មិនប្រាប់ថាទៅណាទៀត
«ភូមិលើភ្នំ!»ឆ្លើយតែប៉ុន្មានម៉ាត់ក៏ដើរទៅមុខបន្តទៀតដោយមិនបានមើលសភាពធានអុីងនៅខាងក្រោយឡើយ ធានអុីងដើរតាមក្រោយស៊ាវចាន់យ៉ាងត្រដាបត្រដួសស្ទើតែដួលម្ដងៗ
YOU ARE READING
ម៉ាហ្វៀឆ្លងភព
Randomធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត្រូវបានឆ្លងភពទៅសម័យមួយផ្សេងទៀតហើយឋិតក្នុងរាងកាយមនុស្សម្នាក់ផ្សេងដែលមានចរិកស្លូតបូតសុភាពរាបសារនោះ? រឿងម៉ាហ្វៀឆ្លងភព[BL] តួអង្គ:YiZhan ...