ep21

373 27 3
                                    

«ត្រូវទ្រាំឲ្យបានយើងនឹងមកវិញជាមួយបន្សាបឆាប់ៗនេះ»ស៊ាវចាន់ងាកមកនិយាយជាមួយធានអុីងរួចចាកចេញទៅ មកដល់ខាងក្រៅស៊ាវចាន់ងាកមើលឆ្វេងស្ដាំបន្តិចរួចរត់យ៉ាងលឿនឆ្ពោះទៅច្រកទ្វារក្រុង
«នោះជាអ្នកប្រុសវូមែនទេ?តើគាត់ទៅណាទាំងព្រឹកហ្នឹង?»

ចំណាយពេលមិនយូរប៉ុន្មានស៊ាវចាន់បានរត់មកដល់ភូមិលើភ្នំដើម្បីជួបជាមួយនឹងហួសុង
«លោកម្ចាស់មករកខ្ញុំទាំងព្រឹកមានការអ្វីមែនទេ?ហើយឯណាធានអុីងនោះគាត់មិនមកជាមួយលោកម្ចាស់ទេឬ?»ហួសុង
«ឯងធ្លាប់ឮពីគុជនាគភ្លើងដែរទេ?»មិនឆ្លើយសំណួរហួសុងផ្ទុយទៅវិញគាត់បែរជាសួរមកនាយវិញ គាត់មិនមានពេលច្រើនទេដូចនេះត្រូវតែប្រញាប់រកគុជឲ្យបានលឿនបំផុត
«កាលពីនៅតូចខ្ញុំធ្លាប់បានឮពីវាខ្លះៗដែរ»
«មានដឹងថាវានៅទីណាដែរទេ?»ស៊ាវចាន់ជម្រិតសួរហួសុងយ៉ាងតក់ក្រហល់
«វាមានតែនៅក្នុងរឿងនិទានបុរាណប៉ុណ្ណោះ លោកម្ចាស់រកវាធ្វើអ្វីទៅ?»
«ធានអុីងត្រូវពិសត្រជាក់របស់ឃាតករសម្ងាត់មានតែគុជនាគភ្លើងប៉ុណ្ណោះទើបអាចជួយគេបាន»នឹកឃើញដល់ធានអុីងធ្វើឲ្យគាត់ប្រែទឹកមុខស្រពាប់ស្រពោនមួយរំពេច
«ពិសត្រជាក់? ពេលនេះគាត់យ៉ាងម៉េចទៅហើយ»ហួសុងឮហើយក៏កើតក្ដីបារម្ភពីធានអុីងមិនចាញ់ស៊ាវចាន់ដែរ
«ជាតិពិសបានរាលដាលពេញរាងកាយគេហើយបើរកគុជនាគភ្លើងមិនបានមុនព្រះអាទិត្យលេចទេនោះមិនអាចជួយគេបានទេ»
«ហេតុអ្វីមានរឿងបែបនេះកើតឡើងចំពោះគាត់?សូមកុំឲ្យគាត់កើតអ្វីឲ្យសោះ»
«ឯងសាករកនឹកទៅមើលមានអ្នកណាដឹងរឿងគុជនោះទៀតឬអត់?»
«ពិតមែនហើយអ្នកម៉ែ!អ្នកម៉ែអាចនឹងដឹងព្រោះកាលពីតូចគាត់ជាអ្នកនិទានរឿងនេះប្រាប់ខ្ញុំ»
«ឆាប់ទៅ»និយាយហើយអ្នកទាំងពីរក៏នាំគ្នាទៅរកអ្នកស្រីចាង

  Skip

+ផ្ទះលោកមេទ័ពវូ

ពេលនេះនៅក្នុងផ្ទះកំពុងតែមានភាពចលាចលព្រោះអ្នកប្រុសតូចរបស់គ្រួសារវូត្រូវបានបាត់ខ្លួន លោកស្រីនិងលោកម្ចាស់វូបានបញ្ជាឲ្យអ្នកក្រោមបង្គាប់នាំគ្នាស្វែងរកកូនប្រុសគ្រប់ទីកន្លែងនៅក្នុងផ្ទះរហូតដល់ខាងក្រៅផ្ទះ
«រកឃើញទេ?»លោកស្រីវូសួរទៅកាន់អ្នកបម្រើ
«ពួកយើងរកសព្វកន្លែងអស់ហើយលោកស្រី មិនឃើញដានអ្នកប្រុសតូចទេ»អ្នកបម្រើតប ពួកគេនាំគ្នារកគ្រប់កន្លែងអស់ហើយសូម្បីដានបន្តិចក៏មិនឃើញដែរ
«បន្តរកទៀតទៅបើមិនទាន់រកឃើញកុំឈប់ឲ្យសោះ»
«យប់ម៉ិញគ្រប់គ្នារវល់ធ្វើស្អីហ្អាស់?ហេតុអ្វីបណ្ដោយឲ្យស៊ាវសៀនចេញពីផ្ទះបាន?»ខាងឈានសាវវិញក៏មិនខុសគ្នាប៉ុន្មាដែរពេលនេះគាត់កំពុងបន្ទោសអ្នកបម្រើដែលមិនបានមើលប្អូនប្រុសគាត់ឲ្យបានល្អបណ្ដោយឲ្យចាកចេញពីផ្ទះបាន
«សុំទោសអ្នកប្រុសធំ»អ្នកបម្រើឱនមុខចុះទទួលកំហុស
«មានដំណឹងហើយៗ»ភ្លាមនោះអ្នកបម្រើប្រុសម្នាក់រត់មកពីខាងក្រៅស្រែករំពងលាន់លឺពេញផ្ទះ
«ដំណឹងអ្វីឆាប់និយាយមក»ស៊ាវតុង
«ខ្ញុំឮអ្នកនៅក្នុងផ្សារនិយាយឃើញអ្នកប្រុសរត់ទៅច្រកទ្វាក្រុងទាំងព្រលឹមសម្ដៅចាកចេញពីក្រុង»
«ចាកចេញពីក្រុង?»all
«បាទ ហើយមួយទៀតគេសង្កេតឃើញទឹកមុខអ្នកប្រុសមិនល្អទេដូចជាចង់យំទៀតផង»
«បញ្ជាមនុស្សទាំងអស់ទៅរកអ្នកប្រុសតូចឲ្យឃើញបើរកមិនឃើញកុំត្រឡប់មកវិញឲ្យសោះ ទោះត្រូវក្រឡាប់មហាឈីងទាំងមូលក៏ត្រូវរកឲ្យឃើញដែរ»លោកមេទ័ពវូ
«បាទ!»កូនចៅក្រោមបង្គាប់ទាំងអស់និយាយឡលងព្រមគ្នារួចពួកគេក៏ចាកចេញទៅខាងក្រៅដើម្បីស្វែងរកអ្នកប្រុសតូចរបស់ពួកគេ

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now