ep27

260 25 2
                                    

«គឺនាងនេះហើយដែលឃាតករចង់សម្លាប់ពួកយើងនៅយប់ថ្ងៃចូលឆ្នាំ ក៏ជានាងដូចគ្នាដែលធ្វើឲ្យឯងរបួសធ្ងន់!»ស៊ាវចាន់និយាយស្រាលៗតែត្រជាក់ ធានអុីងឮហើយក្ដាប់ដៃយ៉ាងណែនកែវភ្នែកក្រហមច្រាលសម្លឹងទៅកាន់នាងមិនខុសពីស៊ាវចាន់ប៉ុន្មានទេ ដូចដឹងអញ្ចឹងថាធានអុីងជាមនុស្សចិត្តក្ដៅណាស់
«ចៅហ្វាយគិតធ្វើយ៉ាងម៉េចចំពោះនាង?»មាត់សួរទៅស៊ាវចាន់ពិតមែនប៉ុន្តែភ្នែកវិញនៅសម្លឹងឈូលីងលីងមិនដាក់ភ្នែក បើសិនជាអាចពេលនេះនាយហក់ទៅសម្លាប់នាងហើយ
«ទុកនាងសិនទៅ ស៊ើបដឹងអ្នកនៅពីក្រោយខ្នងនាងពេលចាំចាត់ការក៏ហួសពេលដែរ»ក្នុងចិត្តគាត់ពិតជាចង់សម្លាប់នាងណាស់តែធ្វើម៉េចនៅមិនទាន់អ្នកនៅពីក្រោយនាង យ៉ាងណាមានតែទ្រាំសិនចុះម្យ៉ាងនៅមានប្រយោជន៍សម្រាប់គាត់ទៀត
«ណ្ហើយឈប់និយាយទៅ ដល់ពេលទៅផ្ទះហើយ»ស៊ាវចាន់ក្រោកឈរងើយមើលទៅព្រះអាទិត្យកំពុងបញ្ចេញពន្លឺបង្អួតពិភពលោកពីលើមេឃ រួចបបួលកូនចៅត្រឡប់ទៅផ្ទះវិញបើនៅយូរទៀតអ្នកផ្ទះច្បាស់ជាបារម្ភពីគាត់ទៀតហើយ
«បាទចៅហ្វាយ»ធានអុីង

ព្រះអាទិត្យលិចផុតបាត់ទៅក៏ដល់វេនព្រះចន្ទបង្ហាញវត្តមានម្ដង ត្បិតពន្លឺព្រះចន្ទមិនអាចបំភ្លឺពិភពលោកបានដូចព្រះអាទិត្យប៉ុន្តែមនុស្សលោកមានការរីករាយពេលឃើញវត្តមានព្រះចន្ទជាជាងឃើញព្រះអាទិត្យ។ ត្បិតជាពេលយប់ក៏ដោយក៏នៅតាមផ្លូវមិនងងឹតដែរ ពន្លឺគោមជាច្រើនត្រូវបានបំភ្លឺនៅតាមដងផ្លូវយ៉ាងស្រស់ស្អាតអាចឲ្យយើងឃើញពីទិដ្ឋភាពនាពេលរាត្រីបានយ៉ាងច្បាស់ត្រជាក់ភ្នែក។
បងប្អូនត្រកូលវូទាំងបីបណ្ដើរគ្នាដើរលេងតាមផ្លូវក្រោមពន្លឺចង្កៀងគោមបង្អួតរាងដ៏ស្រស់សង្ហាធ្វើឲ្យនារីៗតាមមើលសឹងគ្រេច.ក មើលចុះពួកគាត់សង្ហាខ្លាំងណាស់ដូចទេវបុត្រដើរដីអញ្ចឹង!(ពន្ធគេទេTT)
«ថ្ងៃនេះបងគិតយ៉ាងម៉េចទើបនាំពួកខ្ញុំមកដើរលេង?»ស៊ាវតុងសួរទៅបងប្រុសធំ ថ្ងៃនេះគាត់អៅទើបនាំប្អូនៗមកដើរលេង?រាល់ដងដូចរូបចម្លាក់នៅផ្ទះសោះហ្នឹង!
«គ្រាន់តែនាំប្អូនៗមកដើលេេងមិនបានទេឬ?»ឈានសាវសួរបកទៅវិញ
«មិនមែនមិនបានទេគ្រាន់តែខ្ញុំនេះរាងចម្លែកចិត្ត»ស៊ាវតុងចម្លែកចិត្ត រាល់ដងបងប្រុសម្នាក់នេះនៅផ្ទះអង្គុយមើលសៀវភៅកត់ត្រាបញ្ជីរស្ងៀមៗដូចរូបចម្លាក់ ថ្ងៃនេះខ្មោចចូលទេដឹងទើបគិតឃើញនាំប្អូនៗមកដើរលេង?
«ចម្លែករឿងអ្វី?»
«គឺ.រឿងបងហ្នឹងហើយ!សុខៗធ្វើអ្វីប្លែកៗ រឺមួយក៏...ខ្មោចខាងណាចូលខ្លួនបងទេដឹង?»រាល់ដងណាទោះខំបបួលមកដើរលេងយ៉ាងណាក៏គាត់មិនព្រមមកដែរ ធ្វើឫកលើសស្រីក្រមុំទៀត ច្បាស់ណាស់ថ្ងៃនេះប្រាកដជាត្រូវខ្មោចចូលមិនខាន
«ហឹស~គ្មានខ្មោចណាមកចូលខ្លួនបងទេ ឯងស្ដាប់រឿងនិទានច្រើនពេកហើយ»ឈានសាវក្រវីក្បាលអស់សំណើចបន្តិចដែលប្អូនប្រុសគិតថាខ្លួនត្រូវខ្មោចចូល មើលទៅប្អូនប្រុសគាត់ម្នាក់នេះស្ដាប់រឿងនិទានទាក់ទងនឹងខ្មោចព្រាយច្រើនពេកហើយទើបគិតអ្វីអវិជ្ជមានបែបនេះ
«ឆឺស~ នែ៎ស៊ាវសៀនឯងកើតអីមែនទេ?»ភ្លាមៗស៊ាវតុងស្រាប់តែមកចាប់អារម្មណ៍នឹងស៊ាវចាន់ដែលដើរជាមួយយូរហើយមិននិយាយស្ដីមួយសូម្បីម៉ាត់ថែមទាំងធ្វើមុខស្មឺកៗទៀតមិនដឹងព្រលឹងហោះហើរដល់ណាហើយទេ
«ខ្ញុំ?ខ្ញុំមិនបានកើតអីទេ»ស៊ាវចាន់
«បើមិនបានកើតអីហេតុអ្វីឯងមិននិយាយស្ដីអីសោះអញ្ចឹង ហើយមើលមុខចុះនេះពួកយើងមកដើរលេងណាមិនមែនទៅចូលរួមបុណ្យសពទេ»ស៊ាវតុងណែនាំប្អូនប្រុសពៅ មកដើរលេងមិនមែនទៅចូលរួមបុណ្យសព ធ្វើមុខឲ្យសប្បាយទៅមើលឲ្យសាកសមនឹងបរិយាកាសនៅជុំវិញខ្លួនផង
«ដឹងហើយ!»ស៊ាវចាន់ឆ្លើយហីៗតាមចរិករបស់គាត់
«បានហើយៗឈប់និយាយរឿងធ្វើឲ្យខូចអារម្មណ៍ទៅ ពួកយើងកម្រដើរលេងជុំគ្នាបែបនេះណាស់ដូច្នេះយើងគួតែបង្កើតរឿងល្អៗជាការចងចាំនៅថ្ងៃអនាគតវិញល្អទេ?»ឈានសាវ
«ល្អៗ»ប្អូនៗទាំងពីរងក់ក្បាកយល់ស្របតាមបងប្រុសធំ រួចកាន់ដៃគ្នារត់ទៅមុខបន្តនិងទិញរបស់ខ្លះជាវត្ថុអនុស្សាវរីយ៍ ឈានសាវឃើញប្អូនៗបែបនេះក៏សប្បាយចិត្ត ស្នាមញញឹមដ៏កម្របានឃើញបង្ហាញមកលើផ្ទៃមុខសង្ហា បានបន្តិចវាក៏រលុបបាត់ទៅវិញសល់តែផ្ទៃមុខដែលមានភាពតានតឹងមិនអាចបន្ធូរបន្ថយបាន
«តើអាចមានពេលវេលាបែបនេះប៉ុន្មានដងទៀតទៅ?»ឈានសាវនិយាយតិចៗល្មមឮតែម្នាក់ឯងសម្លេងពោរពេញដោយភាពសោកសៅមិនដឹងថាក្នុងចិត្តគាត់កំពុងតែគិតពីអ្វីនោះទេ(🐦:មានរឿងអ្វីពិបាកចិត្តអាចប្រាប់អ្នកអានបាន✌️)

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now