ស៊ាវចាន់បន្តរត់ដេញកូនចៅរហូតមកដល់កន្លែងមួយគាត់ស្រាប់តែទុចដំណើរមើលទៅកាន់ផ្ទះមួយមិនដាក់ភ្នែក ធានអុីងងាកក្រោយឃើញចៅហ្វាយរបស់ខ្លួននៅឈរធ្មឹងនាយក៏បករកចៅហ្វាយរបស់វិញ
«ចៅហ្វាយមានអ្វីមែនទេ?»ធានអុីងសួរព្រោះស៊ាវចាន់គិតតែសម្លឹងមើលផ្ទះនៅចំពោះមុខជាប់ នាយសម្លឹងមើលផ្ទះនិងស៊ាវចាន់ឆ្លាស់គ្នាមើលទៅផ្ទះនេះគ្មានអ្វីល្អមើលផងហ្នឹងកោតតែចៅហ្វាយនាយចេះមកឈរមើលអញ្ចឹងកើតដែរ
«ឯងមើលផ្លាកនោះទៅ»ស៊ាវចាន់ចង្អុលទៅកាន់ផ្លាកឈើមួយផ្ទាំងដែលគេដាក់នៅមុខផ្លូវចូលសម្រាប់បង្ហាញពីម្ចាស់កម្មសិទ្ធថាផ្ទះនេះជារបស់អ្នកណាអីបែបហ្នឹង
«សំណាក់ឧបរាជឈូ! វ៉ាស~កុំប្រាប់ថាចៅហ្វាយចង់ចូលទៅលួចទ្រព្យសម្បត្តិលោកឧបរាជឈូជាការសងសឹកណា? មិនបានទេចៅហ្វាយនេះជាពេលថ្ងៃនៅឡើយទេ!»ធានអុីងស្រែកវ៉ាសយកដៃខ្ទប់មាត់ខ្លួនឯង នេះចៅហ្វាយរបស់នាយចង់សងសឹកឈូលីងលីងវិញដោយការចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះនាងហ្អេស? មិនកើតទេៗនេះនៅកណ្ដាលថ្ងៃចែសបើចង់លួចគួរតែរង់ចាំពេលយប់មកដល់សិនទើបមានសុវត្ថិភាពបន្តិច បើចូលលួចនៅពេលនេះហានិភ័យខ្ពស់ណាស់
«ឯងគិតអីឲ្យល្អជាងនេះបន្តិចបានទេ?»អត់មិនបានស៊ាវចាន់វាយក្បាលកូនចៅមួយដៃ នាយមើលមកគាត់ជាមនុស្សយ៉ាងម៉េច? វិធីសងសឹកមានច្រើនរាប់មិនអស់ទោះគាត់ខឹងខ្លាំងប៉ុណ្ណាក៏មិនប្រើវិធីមួយនេះដែរ ស្រួលមិនស្រួលត្រូវគេចាប់បានយកទៅដាក់គុកបាត់ខានបានសងសឹកឥឡូវហ្នឹង! គិតអីឡប់ៗអញ្ចឹង?
«អូយ~ឈឺណាចៅហ្វាយ!»ធានអុីងធ្វើមុខជូរយកដៃអង្អែលក្បាល និយាយតែមាត់ទៅថីចាំបាច់ប្រើដៃជើងដឹងគេឈឺអត់?
«ឈឺហ្នឹងហើយឲ្យចាំលើកក្រោយកុំគិតអីបែបនេះទៀត យើងមិនអាក្រក់ដល់ថ្នាក់ហ្នឹងទេ!»
«មិនអាក្រក់ដល់ថ្នាក់ហ្នឹងតែអាក្រក់លើសហ្នឹង»ធានអុីងរអ៊ូរង៉ូវៗ
«រអ៊ូស្អី?»ស៊ាវចានហៀបហ្នឹងដើរទៅហើយតែក៏ឮកូនចៅមាត់នៅមិនស្ងៀមទើបងាកមកសួរវិញ
«គ្មានស្អីទេ!»ធានអុីងឆ្លើយបែបគម្រោះគម្រើយ ឲ្យតែពេលមានសង្រ្គាមពាក្យសម្ដីចៅហ្វាយនិងកូនចៅពីរនាក់នេះផាំងទៅផាំងមកមិនខ្វល់ទាបខ្ពស់ស្អីទេតែបើពេលត្រូវគ្នាវិញណាជួយចូកជួយចែវគ្នាសម្បើមណាស់
«បានយើងមិនមាត់ៗឥឡូវខ្លាំងដៃណាស់ន៌?»ស៊ាវចាន់ឈរច្រត់ចង្កេះសម្លក់កូនចៅថ្លែ យូរៗទៅមិនដឹងថាអ្នកណាជាចៅហ្វាយឲ្យប្រាកដទេបើអ្នកជាកូនចៅឡើងញ៉េញអញ្ចឹងនោះ
«ខ្លាំងដែរហ្នឹង!»ឮសម្ដីហើយស៊ាវចាន់អស់ពាក្យថ្លែង បើកុំតែនៅសម័យនេះធានអុីងយកប្រាក់ខែពីអ្នកស្រីវូទេកុំអីគាត់ឲ្យនាយញ៉ាំអាហារបួសមួយឆ្នាំពេញបាត់ទៅហើយ តែថានាយមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែរតើទោះគាត់មិនបើកប្រាក់ខែឲ្យក៏នាយមានលុយចាយដែរ><
«ចៅហ្វាយទៅណា?»ឃើញស៊ាវចាន់ដើរបកក្រោយវិញទើបនាយប្រញាប់សួរ
«ទៅស្រោចទឹកទេដឹង?»ស៊ាវចាន់មិនឆ្លើយគិតតែដើរទៅយ៉ាងលឿនឲ្យកូនចៅរត់តាមវិញម្ដង
YOU ARE READING
ម៉ាហ្វៀឆ្លងភព
Randomធ្លាប់តែជាម៉ាហ្វៀដែលមានចិត្តកាចសាហាវឃោរឃៅសម្លាប់មនុស្សដូចសម្លាប់សត្វ តើនឹងក្លាយជាបែបណាពេលដែលម៉ាហ្វៀម្នាក់នេះត្រូវបានឆ្លងភពទៅសម័យមួយផ្សេងទៀតហើយឋិតក្នុងរាងកាយមនុស្សម្នាក់ផ្សេងដែលមានចរិកស្លូតបូតសុភាពរាបសារនោះ? រឿងម៉ាហ្វៀឆ្លងភព[BL] តួអង្គ:YiZhan ...