ep10

545 33 1
                                    

ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរមិនយូរប៉ុន្មានថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ស្ដេចឈីងក៏បានមកដល់។
នៅក្នុងរាជវាំងមានការតុបតែងយ៉ាងស្រស់ស្អាតផ្កាជាច្រើនប្រភេទត្រូវបានដាក់តាំងលម្អនៅគ្រប់ទៅកន្លែងក្នុងរាជវាំងពិសេសគឺកន្លែងរៀបចំពិធីតែម្ដង។ បុត្រាទី2ឈរមើលអ្នកបម្រើធ្វើការយ៉ាងយកចិត្តទុកដាក់ នៅត្រង់ណាមិនទាន់រៀបចំបានល្អទ្រង់ឲ្យពួកគេរៀបចំម្ដងទៀត ទ្រង់មិនមែនជាមនុស្សដែលចូលចិត្តមើលការខុសត្រូវឬក៏រៀបចំតុបតែងធ្វើពិធីអ្វីបែបនេះទេតែយ៉ាងណាទ្រង់បានជាទទួលកិច្ចការនេះហើយទ្រង់ត្រូវធ្វើវាឲ្យបានល្អ។
«អឺឡាង!»សម្លេងមួយបន្លឺឡើងពីក្រោយខ្នងធ្វើឲ្យអឺឡាងបែរមកខាងក្រោយភ្លាមៗ។
«បងប្រុស!»ទ្រង់គោរពគួសមទៅកាន់ម្ចាស់បងរបស់ទ្រង់ ជាទម្លាប់ហើយទ្រង់តែងតែហៅបុត្រាទី1ថាបងប្រុសព្រោះកាលពីក្មេងយីវឡុងមិនឲ្យទ្រង់ហៅម្ចាស់បងទេ មានអារម្មណ៍ថាពេលទ្រង់ហៅបែបនេះគឺមិនស្និតស្នាល។
«យ៉ាងម៉េចហើយទៅរួចទេ?»យីវឡុងសួរមកកាន់ប្អូនប្រុស ដឹងច្បាស់ថាអឺឡាងមិនចូលចិត្តការងារបែបនេះក៏មិនធ្លាប់ធ្វើការងារនេះពីមុនមកដែរមិនដឹងថាអាចធ្វើបានឬអត់?
«មិនអីទេ»
«បើហត់អាចទៅសម្រាកបានចាំបងមើលការខុសត្រូវឲ្យ»
«លំបាកបងប្រុសហើយ»អឺឡាងក្រែងចិត្តបងប្រុសជាខ្លាំងត្រូវទៅរៀបចំទាហានការពារសណ្ដាប់ធ្នាប់ក្នុងពិធីហើយនៅមកមើលការខុសត្រូវរឿងរៀបតុបតែងកន្លែងប្រារព្ធពិធីជំនួសទ្រង់ទៀត។
«ហឹម~»ទ្រង់ញញឹមដាក់ប្អូនប្រុសបន្តិចរួចងក់ក្បាលជាសញ្ញាពេលប្អូនប្រុសគោរពដើម្បីចាកចេញ។
ក្នុងពេលប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចឈីងសាលារៀនអធិរាជក៏បានឲ្យសិស្សឈប់សម្រាកមួយរយ:ពេលផងដែរ។
  /ភូមិលើភ្នំ/
ភូមិលើភ្នំនេះពីមុនជាកន្លែងធម្មតាដែលហួសុងនិងបងប្អូនរបស់នាយរស់នៅនិងដាំដំណាំខ្លះៗដើម្បីចិញ្ចឹមជីវិតតែពេលនេះប្រែក្លាយជាកន្លែងមួយប្លែកខុសពីមុន ទីធ្លាស្រឡះធ្លាប់តែមានក្មេងៗរត់លេងប្រែជាកន្លែងសម្រាប់ហាត់វិជ្ជាគុណក្បាច់ដាវកាំបិតលំពែង សូរសម្លេងមនុស្សហាត់ក្បាច់គុណលាន់រំពងពេញភូមិ អ្នកនៅទីនេះមិនថាចាស់ក្មេង,ស្ដ្រីឬបុរសសុទ្ធតែហាត់វិជ្ជាគុណទាំងអស់ ក្រោមការគ្រប់គ្រងរបស់ស៊ាវចាន់ធ្វើឲ្យទីនេះផ្លាស់ប្ដូរទាំងស្រុង។
«ថ្ងៃនេះជាថ្ងៃបុណ្យចម្រើនព្រជន្មព្រះអង្គហើយ ខ្ញុំចង់ឲ្យគ្រប់គ្នាធ្វើកិច្ចការមួយ!»ស៊ាវចាន់ស្ថិតនៅឈុតខ្មៅមានអាវដណ្ដប់ពីក្រៅវែងដល់កែងជើងឈរនៅពីមុខមនុស្សជាច្រើនមើលទៅមានអំណាចខ្លាំងណាស់។
«ឲ្យតែម្ចាស់ក្រុមចេញបញ្ជាមិនថាជាការអ្វីពួកយើងនឹងធ្វើតាមសម្ដីម្ចាស់ក្រុមជានិច្ច»ហួសុង
«ពួកយើងចាំទទួលបញ្ជាម្ចាស់ក្រុម!»កូនចៅឯទៀតក៏បន្ទរឡើងពីក្រោយព្រមគ្នា
«ប៉ុន្មានថ្ងៃមុនខ្ញុំបានប្រាប់អ្នកគ្រប់គ្នាម្ដងរួចហើយតែថ្ងៃនេះខ្ញុំនឹងមកបញ្ជាក់គ្រប់គ្នាឲ្យដឹងកាន់តែច្បាស់! នៅយប់នេះអំឡុងពេលដែលពិធីកំពុងប្រព្រឹត្តឡើងខ្ញុំចង់ឲ្យគ្រប់គ្នាទៅគ្រួសារសិនការពារមនុស្សនៅទីនោះកុំឲ្យពួកគេមានរឿងអាក្រក់អ្វីកើតឡើង»ស៊ាវចាន់និយាយដោយសម្ដីម៉ឺងម៉ាត់ប្រកដប្រជា គាត់មិនអាចឲ្យបុរសអាថ៌កំបាំងនោះសម្រេចបំណងបានទេគាត់នឹងការពារមនុស្សទាំងអស់ក្នុងគ្រួសារសិនរួមទាំងវត្ថុសំខាន់មួយនោះផងដែរ។
«មេក្រុមទុកចិត្តចុះពួកយើងនឹងការពារមនុស្សនៅទីនោះឲ្យអស់ពីសមត្ថភាព»ហួសុង
«ហឹម~»

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now