pe26

752 52 7
                                    

ធ្មេចបើកៗពេលវេលាកន្លងផុតបីខែទៅហើយ ហើយក៏ដល់ពេលដែលស៊ាវចាន់និងធានអុីងរួចផុតពីការដាក់ទោសឃុំឲ្យតែនៅក្នុងបន្ទប់ដូចគ្នា។ ទ្វាបន្ទប់បានបើកបង្ហាញឲ្យឃើញរាងកាយតូចសម្បុរសស្អាតភ្លឺចែងចាំងដូចស្រីក្រមុំទើបចេញពីម្លប់ភ្ជាប់ស្នាមញញឹមចេញធ្មេញទន្សាយធ្វើឲ្យអ្នកបម្រើនៅទីនោះបានឃើញហើយត្រូវភ្លឹកគ្រប់ៗគ្នា។
«OMG!(អូម៉ាយហ្កត)នេះជាចៅហ្វាយរបស់ខ្ញុំមែនទេ?»ធានអុីងហាមាត់ភ្ញាក់ផ្អើលនឹងសម្រស់របស់ស៊ាវចាន់ នេះជាចៅហ្វាយរបស់នាយមែនទេ?ខានឃើញតែមួយរយ:សោះប្លែកភ្នែកណាស់!
«ហឹស~»ស៊ាវចាន់អស់សំណើចនឹងសម្ដីកូនចៅ នាយនេះណាពូកែនិយាយយកចិត្តយកថ្លើមគាត់លេខមួយហើយ
«ខ្ញុំនិយាយមែនណាចៅហ្វាយឥឡូវនេះស្អាតជាងពីមុនឆ្ងាយណាស់ ខ្ញុំមើលសឹងតែមិនស្គាល់!»
«ឯងចង់ថាពីមុនយើងអាក្រក់?»
«អត់ទេ!ខ្ញុំចង់បានន័យថាចៅហ្វាយពីមុនក៏ស្អាតពេលនេះរឹតតែស្អាតជាងពីមុនទៀត»គេមិនទាន់និយាយអស់ផងប្រញាប់តែកាត់សេចក្ដី
«អញ្ចឹងឬ?អេតែយើងជាប្រុសហេតុអ្វីត្រូវប្រើពាក្យស្អាត?»ភ្លាមៗស៊ាវចាន់ស្រាប់តែចាប់អារម្មណ៍នឹងសម្ដីកូនចៅ គាត់ជាប្រុសហេតុអ្វីប្រើពាក្យស្អាតទៅវិញ?គួរប្រើពាក្យសង្ហាទើបត្រូវ!
«មកពីចៅហ្វាយ...ជា.អនាគតប្រពន្ធគេនោះអី!»ធានអុីងញញឹមស្រស់រួចឈានជើងថយក្រោយសន្សឹមៗព្រោះដឹងមុនថាបន្តិចទៀតនឹងមានរឿងអ្វីមួយកើតឡើង
«ធានអុីង!»ស៊ាវចាន់សង្កត់សម្លេងប្រើកែវពិឃាតសម្លឹងទៅកូនចៅរួចក៏.....
«យើងនឹងសម្លាប់ឯងចោល....»និយាយហើយស៊ាវចាន់ក៏រត់ទៅរកកូនចៅយ៉ាងលឿន ហ៊ានណាស់ហ៊ាននិយាយបែបនេះឲ្យគាត់ផងបើមិនចាត់ការមិនបានកុំហៅគាត់ថាស៊ាវចាន់អី! ចំណែកធានអុីងវិញក៏មិននៅស្ងៀមឲ្យចៅហ្វាយមកវាយលេងដែរនាយប្រឹងរត់មួយទំហឹងមិនដឹងទិសដៅច្បាស់លាស់ដឹងត្រឹមថាមិនឲ្យស៊ាវចាន់ចាប់បានគឺបានហើយ។ ចៅហ្វាយនិងកូនចៅរត់ដេញគ្នាពេញផ្ទះតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃរះផុតចុងឈើក៏មិនទាន់ឈប់ទៀត អ្នកបម្រើនៅក្នុងផ្ទះតាមមើលឡើងវិលមុខខ្លះក៏លួចសើចព្រោះចាប់តាំងពីដើមមកពួកគេមិនដែលឃើញគាត់បង្ហាញកាយវិការបែបនេះទេ។
«តើមានរឿងអ្វី?»លោកម្ចាស់និងអ្នកស្រីវូទើបតែចេញពីបន្ទប់ឃើញកូនប្រុសរត់ដេញធានអុីងក៏សួរទៅអ្នកបម្រើ
«ខ្ញុំឃើញអ្នកប្រុសដេញធានអុីងតាំងពីព្រលឹមមកម្លេះ ខ្ញុំមិនដឹងថាមានរឿងអ្វីនោះទេ»អ្នកបម្រើតប
«តាំងពីព្រលឹមហ្អេស?»អ្នកស្រីវូភ្ញាក់ផ្អើល រត់តាំងពីព្រលឹមមកទល់ថ្មើនេះមិនហត់ទេឬ?

ម៉ាហ្វៀឆ្លងភពWhere stories live. Discover now