ភាគ1

83 3 0
                                    

រឿងរៀបការជារឿងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗដូច្នេះហើយមុននឹងរៀបការគឺយើងត្រូវតែគិតឲ្យបានដិតដល់ទើបបាន។  មនុស្សពីនាក់អាចរៀបការជាមួយគ្នាបានលុះត្រាតែមនុស្សពីនាក់ស្រឡាញ់គ្នាដោយចិត្តនិងចិត្ត តែចុះបើពិធីមង្គលការនេះមិនបានកើតចេញពីក្ដីស្រឡាញ់តែវាកើតឡើងដើម្បីតែផលប្រយោជន៍វិញនោះតើវាមិនដឹងមានលទ្ធផលបែបណាទៅ?

សាច់រឿងចាប់ផ្ដើមដំបូងបានបង្ហាញឲ្យឃើញពីពិធីមង្គលការដ៏ធំអធិកអធមមួយ ក្នុងនោះផងដែរមានភ្ញៀវកិត្តិយសមកចូលរួមយ៉ាងច្រើននិងសិទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គម  ព្រោះវាជាពិធីមង្គលការរបស់កូនប្រុសលំដាប់ថ្នាក់មហាសេដ្ឋីទាំងពីររូបប្រចាំប្រទេសចិន តែវារឹតតែគួរឱ្យភ្ញាក់ផ្អើលទៀតនោះគឺថាកូនក្រមុំមិនមែនជាមនុស្សស្រីឡើយតែជាមនុស្សប្រុសដូចគ្នា ។

កូនកម្លោះធំមានឈ្មោះថាវ៉ាងអ៊ីបូជាកូនប្រុសច្បងនៃត្រកូលវ៉ាង នាយមានវ័យ 30ឆ្នាំ រាល់ថ្ងៃនាយក្ដោបក្ដាបមុខជំនួញរាប់រយមុខ ជាអគ្គនាយកក្រុមហ៊ុន Wang Group ជាម្ចាស់ហាងពេជ្រហាង នាឡិកា ម្ចាស់សណ្ឋាគារ ផ្សារទំនើបផ្សេងៗ កាស៊ីណូព្រមទាំងជាម្ចាស់ក្លឹបជាច្រើនកន្លែងទៀតផង។ ក្រោមការគ្រប់គ្រងរបស់គេ ការងារនីមួយៗតែងតែជះផល់ល្អគាប់ប្រសើរបំផុតព្រោះតែថ្វីដៃរបស់គេគឺខ្លាំងពូកែគ្មានគូសត្រូវណាអាចយកឈ្នះបាននោះឡើយ។ត្រកូលវ៉ាងមានកូនចំនួនបីនាក់ វ៉ាងអ៊ីបូជាកូនប្រុសច្បង មាន (ឈាមជាអាល់ហ្វា)  អាយុ30ឆ្នាំ នាយក្រាស់ មានរាងមាំទាំ សាច់ដុំធំៗ  មុខមាត់សង្ហាមានមន្តស្នេហ៍ តែនាយមិនសូវនិយាយច្រើនទេ មិនដែរចេះញញឹម  ជាមនុស្សមើងម៉ាត់ម៉ត់ចត់និងគោរពពាក្យសម្ដីបំផុត ចរិតគេស្ងប់ស្ងាត់ មុខមាំ។ ចំណែកឯកូនទី 2 ជាកូនប្រុស (មានឈាមជាអូមេហ្គា)មានវ័យ 25ឆ្នាំ មានឈ្មោះថា វ៉ាង ឈិនយី មានតួនាទីជាគ្រូពេទ្យនៅមន្ទីពេទ្យដ៏ល្បីឈ្មោះមួយកន្លែង ។ ចរិតរបស់គេគឺរួសរាយរាក់ទាក់ ស្លូតបូត គួរឱ្យស្រឡាញ់ ចេះជួយទុក្ខធុរៈអ្នកដទៃ ជាមនុស្សមានចិត្តមេត្តា ពូកែលួងលោម។ ចំណែកឯកូនពៅក្នុងគ្រួសារវ៉ាងវិញគឺជាកូនស្រី (មានឈាមជាអាល់ហ្វា) មានវ័យ23ឆ្នាំ មានការងាជាអ្នកឌីហ្សាញម៉ូតសម្លៀកបំពាក់។ ចរិតកូនស្រីពៅម្នាក់នេះក៏មិនខុសអីពីបងប្រុសច្បងរបស់គេដែរ ជាមនុស្សមិនសូវមាត់ក មុខមិនរីក មិនចូលចិត្តភាពរញ៉េរញ៉ៃ ជាមនុស្សមឺងម៉ាត់ ច្បាស់លាស់នឹងការងារ មិនចូលចិត្តលេងសើចច្រើននោះទេ។

ប្ដីប្រពន្ធបង្គ្រប់កិច្ចWhere stories live. Discover now