ដូចពាក្យចាស់និយាយមិនខុសពិតមែនមនុស្សតែស្អប់ខ្លាំង ពេលស្រឡាញ់ក៏ស្រឡាញ់ខ្លាំងដូចគ្នាដែរ ប្រៀបដូចចាន់អញ្ចឹងពីមុនស្អប់ប្ដីខ្លាំងណាស់មិនចង់ឃើញមុខ មិនចង់នៅក្បែរ មិនចង់ឮសំឡេង តែកុំមើលពេលនេះ ស្រឡាញ់ខ្លាំងណាស់ ប្រច័ណ្ឌហួងហែងក៏ខ្លាំង បាត់មុខមិនបានមិនចង់ឃ្លាតសូម្បីតែមួយនាទី។
<ពយគអាចង្រៃយ៍មើលស្អីគេហាស៎?>នាងក្រមុំស្រែកកំហឹងនៅពេលទទួលបានក្រសែភ្នែករាប់គូសម្លឹងមកនាងមិនដាក់ភ្នែក ព្រោះសភាពនាងពិបាកមើលណាស់ហើយមិនមែនដើរចេញមកធម្មតានោះទេគឺថាត្រូវលូនចេញមកតែម្ដង
<មើលសភាពស្រីហាច់រកលោកប្រធាននោះអី>ក្នុងចំណោមបុគ្គលិកទាំងអស់មានបុគ្គលិកស្រីម្នាក់បានពោលឡើង នាងស្អប់ចរិករបស់រាយការណ៍ថ្មីម្នាក់នេះយូរមកហើយខ្លួនជាកូនចៅទេតែដំឡើងរឹកខ្លួនឯងមើលតែខ្លួនឯងជាប្រពន្ធម្ចាស់ក្រុមហ៊ុនអញ្ចឹង
<អ្ហាយចេញទៅៗ>
<ចេញក៏បានដែរ តោះពួកយើងទៅធ្វើការវិញល្អជាង កុំនៅជិតឆ្កែឆ្កួតច្រើនពេកប្រយ័ត្នឆ្កែខាំឆ្លងឆ្គួតដែរទៅ>បុគ្គលិកម្នាក់ៗនៅទីនេះសុទ្ធសឹងតែស្អប់នាងទាំងអស់ព្រោះតែចរិតរបស់នាង ឆ្មើងឆ្មៃ ធ្វើរឹកឡូយដាក់គេឯង
<មែនហើយៗ តោះៗ>
<អ្ហាយៗ ពួកឯងៗចាំមើលចុះ ជាពិសេសគឺលោកណាវ៉ាង អ៊ីបូខ្ញុំនឹងធ្វើឲ្យលោកឈឺចាប់គ្មានថ្ងៃបំភ្លេចបានទេ>
<អា៎ ឈឺណាស់>
ងាកមុខមើលក្នុងសភាពបន្ទប់អូហ្វីសឯណេះវិញតាំងពីស្រីស្រស់ចេញទៅក្នុងបន្ទប់នេះស្ងាត់ឆឹងតែម្ដងរាងក្រាស់កំពុងតែនៅភាំងមិនទាន់បាត់ទេមិនស្មានថាប្រពន្ធគេសាហាវបែបនេះសោះនេះជាស្រីផងនៅវៃឡើងដល់ថ្នាក់ត្រូវលូនចេញទៅក្រៅចុះទម្រាំតែនាយធ្វើខុសទៀតនោះមិនហ៊ានស្រមៃទេ
<បងកើតអី?>ឃើញប្ដីសម្លឹងខ្លួនមិនឈប់ទើបគេសួឡើង
<អ អត់មានអីទេ>
<បងនិយាយតាមធម្មតាទៅ មើលទៅបងនិយាយដូចភ័យៗយ៉ាងមិចទេ>
<ប បង អ អត់មានទេ>
