បើអ្នកជាអ៊ីបូតើនឹងមានអារម្មណ៍យ៉ាងណាពេលដែលឃើញប្រពន្ធខ្លួនឯងត្រូវអ្នកផ្សេងញ៉ែចំពោះមុខ ទាំងដែលខ្លួនជាប្ដីក៏គ្មានសិទ្ធិហ្នឹងហាមឃាត់អ្វីទាល់តែសោះ សំខាន់នាយដូចជាមនុស្សអរូបដែលត្រូវប្រពន្ធរបស់គេមើលរំលងប្រៀបដូចជាគេគ្មានវត្តមាននៅជាមួយទាល់តែសោះ គេមានបេះដូងមានសាច់មានឈាមគេក៏ចេះឈឺចាប់ដូចគ្នា បេះដូងរបស់គេពេលនេះវាកំពុងតែប្រេះបែកជាបំណែកតូចៗវាឈឺចាប់ណាស់តើអ្នកណាយល់ខ្លះទៅ ???
<ខ្ញុំគ្មានសង្សារទេគឺមានតែប្ដីបើលោកចង់បែកក្បាលដេកពេទ្យដោយសាញ៉ែប្រពន្ធគេក៏តាមចិត្ត>មួយប្រយោគនេះធ្វើឲ្យប្រុសម្នាក់នោះគាំងវាចាលែងចេញតែអ្នកដែរគាំងខ្លាំងជាងគេគឺថាជាអ៊ីបូនេះឯង មិញនេះខំអន់ចិត្ត ស្មានតែប្រពន្ធនាយព្រមឲ្យគេញ៉ែហើយតើ
<ប ប្ដីហេស>
<មែនហើយគាត់ជាប្ដីខ្ញុំនៅចង់ញ៉ែខ្ញុំទៀតទេ?>
<អ អត់ទេ ខ្ញុំលាសិនហើយ>គ្រាន់តែនិយាយចប់គេក៏ដាក់មេប្រូចរត់បាត់ទៅនៅទៀតមិនបានទេក្លាហានពេកហើយញ៉ែប្រពន្ធគេនៅមុខប្ដីគេត្រូវតែប្រញាប់ដកថយបើមិនអញ្ចឹងទេបានដេកពេទ្យស្អាតឬឥឡូវហើយ
<ហិៗៗ>រាងតូចឃើញបែបនេះក៏សើចនឹងកាយវិកាប្រុសម្នាក់នោះ
<បានហើយយើងទៅ>
<អេអ៊ីបូៗៗ>
<ប បាទ>
<ទៅបានហើយ>
<បាទ>
<មកជិះលេងជាមួយគ្នាមក>
<អត់ទេអូនជិះចុះបងនៅចាំមើល>
<ប្រយ័ត្នខ្ញុំខឹងណា>
<អា៎ៗបងជិះក៏បានដែរ>
<ហិៗលឿនមក>
<បាទ>
<អ៊ូហូសប្បាយណាស់ហិៗ>
ពួកគេទាំងពីរនាក់ក៏បានបន្តនៅលេងជាមួយគ្នា យ៉ាងយូរ ពួកគេចេញពីកន្លែងមួយចូលកន្លែងមួយ តែម្ដងនេះរាងតូចមិនបានសោះកក្រោះដាក់ប្ដីដូចមុននោះឡើយវាជាហេតុធ្វើឲ្យអ្នកជាប្ដីសប្បាយចិត្តជាខ្លាំង។
