អារម្មណ៍ដែរស្រឡាញ់គេម្នាក់ឯងវាឈឺចាប់បែបនេះតើមែនទេ?វាឈឺណាស់ពិបាកនឹងបរិយាយ ឈឺជាងត្រូវគេយកកាំបិតមកចាក់ទៅទៀត រឿងបេះដូងមិនអាចបង្ខំបានទេគេជាអ្នកខុសខ្លួនឯងដែរទៅស្រលាញ់មនុស្សដែលមិនស្រឡាញ់ខ្លួន អញ្ចឹងហើយគេក៏ត្រូវតែទទួលយកការឈឺចាប់ទាំងអស់ដូចគ្នាដែរ។
បន្ទាប់ពីមកដល់ផ្ទះភ្លាមអ៊ីបូមិនបាននិយាយអ្វីទាល់តែសោះនាយប្រញ៉ាប់ឡើងទៅបន្ទប់ងូតទឹកសម្អាតខ្ឡួននឹងអាងចូលគេងព្រោះស្អែកនេះនាយត្រូវមានការងារដែរត្រូវធ្វើម្យ៉ាងរឿងដែរកើតឡើងថ្ងៃនេះធ្វើឲ្យនាយពិតជាហត់ចិត្តណាស់។
<គេគេងហើយ?>រាងតូចជាប្រពន្ធដែរទើបតែឡើងមកតាមក្រោយចូលមកដល់ក៏ឃើញថារាងក្រាស់បានសម្ងំគេងលក់បាត់ទៅហើយ
<តើគេអន់ចិត្តនឹងខ្ញុំមែនទេ?>គេសួរខ្លួនឯង
<ហុឹម>គេដកដង្ហើមធំមួយដង្ហើមចោលហើយក៏បានចូលទៅងូតទឹកសម្អាតខ្លួនដូចគ្នាដែរ បន្ទាប់ពីងូតទឹករួចគេក៏បានចូលគេងទាំងចិត្តគេរសាប់រសល់រកថាមិនត្រូវ
<អឹក ហឹសៗ>វេលាម៉ោងប្រហែល11យប់ស្រាប់តែមានសម្លេងបានបន្លឺឡើងយ៉ាងរហឹម
<ស្អីគេនឹង?>រាងតូចបើកភ្នែកព្រឹមៗទាំងឆ្ងល់
<អឹក រមាស់ណាស់>តែសម្លេងនោះនៅតែបន្លឺឡើងរាងតូចដោយឆ្ងល់ក៏បានងើបទៅបើកកុងតាក់ភ្លើង
<អ៊ីបូ>ពេលដែរភ្លើងបំភ្លឺឡើងពេញបន្ទប់ទើបគេដឹងថាសម្លេងនោះជាសម្លេងស្វាមីគេនេះឯង
<លោកយ៉ាងមិចនឹង?>គេដើរចូលមកជិតប្ដីសន្សឹមៗនឹងសួទៅនាយ
<រមាស់ៗណាស់>
<ស្លាប់>ពេលដែរមកដល់ជិតមែនទែនទើបគេដឹងថាប្ដីខ្លួនស្រាប់តែឡើងរោលកន្ទួលស្បែកឡើងក្រហមឯដៃនាយវិញគិតតែពីខំអេះមិនឈប់ព្រោះតែវារមាស់ពេកមើលទៅនាយដូចជាប្រតិកម្មនឹងអ្វីមួយអញ្ចឹង
<ធ្វើយ៉ាងមិចទៅ?>ចាន់ចាប់ផ្ដើមឆ្លេឆ្លារកធ្វើអីមិនត្រូវសោះឡើយពេលឃើញសភាពប្ដីបែបនេះ
<មែនហើយយកទឹកមកជូតខ្លួនអាចកាត់បន្ថយបាន>ភ្លាមនោះគេក៏នឹកឃើញដល់រឿងដែរម៉ាក់ញេប្រាប់បើជួបមនុស្សដែរមានអាការៈបែបនេះគឺឲ្យយកទឹកមកជូតឲ្យទៅគឺនឹងអាចកាត់បន្ថយរមាស់នោះបានខ្លះមិនខាន ។ មិនបង្អង់ចាំយូរកាយតូចជាប្រពន្ធក៏បានទៅយកទឹកមួយចានដែកនិងមានកូនកន្សែងតូចមួយផងដែរ
