ភាគ3

53 4 0
                                        

គិតទៅម៉ោងដើរលឿនណាស់ត្រឹមតែមួយប៉ព្រិចភ្នែកសោះវាក៏កន្លងផុតមួយខែទៅហើយដែលចាន់និងអ៊ីបូបានរៀបការជាមួយគ្នា ប៉ុន្តែមិនថាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាតែទំនាក់ទំនងរបស់ពួកគេនៅតែដូចកាលពីដំបូងដដែរ។ ចាន់តែងតែស្អប់មុខប្ដីគេចមុខពីប្ដីប្រឹងចាយលុយបង្ហិនលុយប្ដីជានិច្ច តែទោះបីជាគេធ្វើបែបនឹងក៏អ៊ីបូនៅតែស្រឡាញ់គេនៅតែតាមចិត្តមិនខឹងគេនោះឡើយ វាធ្វើឲ្យចាន់ទាល់តម្រិះនឹងរកវិធីឲ្យនាយខឹងគេទៅហើយ។

<ហឺយយើងខំធ្វើដល់ថ្នាក់នេះហើយគេមិនខឹងយើងសូម្បីបន្តិចហេស?>ដល់តែពេលចឹងអ្នកដែរក្ដៅក្រហលក្រហាយទៅជាខ្លួនគេទៅវិញនោះទេ

<តុៗ>កំពុងតែអង្គុយមួម៉ៅសុខៗក៏ស្រាប់តែមានសម្លេងគោះទ្វាបានបន្លឺឡើង

<អ្នកណា>

<បងទេ>

<ក្រាក>

<មានការអី?>

<ថ្ងៃនេះបងទំនេរអូនចង់ទៅដើរលេងទេបងជូនទៅ>

<អត់ទេគ្មានអារម្មណ៍>

<តែបងចង់ជូនអូនទៅដើរលេងណាអូនទៅដៀបចំខ្លួនទៅ>

<អេ ខ្ញុំប្រាប់ហើយថាមិនទៅ>

<ក្រែងថ្ងៃមុនអូនថាចង់ទៅដើរលេងនៅសួនច្បានៅមាត់ទន្លេមិនចឹងហេស?ហើយរអ៊ូថាចង់ញាំស៊ុបសុីឈ័ននោះអី?>មើលចុះគេខំធ្វើព្រងើយដាក់នាយមិនខ្វល់ខ្វាយពីនាយយ៉ាងនឹងហើយតែអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធជាមួយនឹងគេគឺនាយមិនដែរភ្លេចសោះ ប៉ុន្មានថ្ងៃមុនគេបានរអ៊ូបែបនឹងមែនមិននឹកស្មានថានាយនៅចាំទាល់តែសោះ

<ពិតមែនហេស?>កាយតូចក៏លេចស្នាមញញឹមទាំងភ្លេចខ្លួន

<បងទៅធ្វើអ្វីទៅបើអញ្ចឹងបងចាំនៅខាងក្រោមអូនឆាប់ប្រញាប់ងូតទឹករៀបចំខ្លួនទៅណា>

<ក៏បានដែរ>

ចំណាយពេលប្រហែល15នាទីរាងតូចក៏បានងូតទឹករៀបចំខ្លួនបានរួចរាល់ហើយក៏បានចុះមកជាន់ខាងក្រោមដែរមានវត្តមានរាងក្រាស់នៅចាំគេនៅបន្ទប់ទទួលភ្ញៀវ

<លោកខ្ញុំរួចហើយ>

<ន៎ែលោកៗ>

<លោក>ម្ដងនេះគេស្រែកក្បែរត្រចៀកនាយតែម្ដងព្រោះគេខំអង្រួនផងហៅផងតែនាយនៅស្រឡាំងកាំងដូចម៉ាឡាកាំងអញ្ចឹង
<ប បាទ>

ប្ដីប្រពន្ធបង្គ្រប់កិច្ចWhere stories live. Discover now