ភាគ2

55 3 0
                                        

ព្រឹកថ្ងៃបន្ទាប់អ៊ីបូបានទៅធ្វើការដូចរាល់ដងរាងក្រាស់បានក្រោកតាំងពីម៉ោង6ព្រឹក ប៉ុន្តែរាងតូចនៅមិនទាន់ភ្ញាក់នៅឡើយទេនាយក៏មិនហ៊ានរំខានគេនោះដែរ អ្នកជាប្ដីបានលួចថើបប្រពន្ធខ្លួនដោយមិនឱ្យសមីខ្លួនដឹង បន្ទាប់មកនាយបានក្រោកធ្វើអាហារទុកឱ្យរាងតូចព្រោះគេដឹងថានៅពេលដែលចាន់ក្រោកឡើងច្បាស់ជាឃ្លានបន្ទាប់ពីរៀបចំផ្ទះនិងចំអិនអារហារហើយទុកឲ្យប្រពន្ធរួចរាល់ហើយនាយក្រាស់ក៏បានចេញដំណើរទៅធ្វើការតែម្ដង ពួកគេទងពីរមិនបានជួរអ្នកបម្រើនោះឡើយព្រោះពួកគេទាំងពីរនាក់មិនចូលចិត្តភាពរញ៉េរញ៉ៃដូច្នេះក្នុងផ្ទះនេះគឺមានតែប្ដីប្រពន្ធពីរនាក់ប៉ុណ្ណោះ។

<ហុឹម>បន្ទាប់ពីប្ដីចេញទៅបានមួយសន្ទុះអ្នកជាប្រពន្ធក៏ទើបតែបានភ្ញាក់ដឹងខ្លួនដោយនៅងងុយមិនទាន់ស្វាងនៅឡើយ

<នេះគេទៅណាបាត់ហើយ?>ពេលដែលក្រោកឡើងមិនឃើញប្ដីនៅជិតគេក៏នឹកឆ្ងល់

<មិនខ្វល់ទេបែបនេះក៏ល្អហើយមិនចង់ឃើញមុខនាំតែរំខាន>តែនៅពេលគិតចុះគិតឡើងទៅក៏នឹកថាមានអ្វីពាក់ព័ន្ធនឹងគេទៅក្រោកឡើងមិនឃើញមុខប្ដីបែបនេះវាជារឿងល្អសម្រាប់គេទៅវិញទេ

<តែដូចជាឃ្លានហើយមានអ្វីញ៉ាំឬក៏អត់ទេ?>មាត់និយាយដៃគេក៏អង្អែលព្រោះតិចៗទាំងធ្វើមុខជូរពេលដែលក្រោកឡើងក៏ឃ្លានតែម្ដង

<អេអ្នកណាអ្នកធ្វើនឹង?>លុះចុះមកដល់ជាន់ខាងក្រោមគេក៏ឃើញថាមានអាហារដែលធ្វើរួចគ្រប់ទុកជាស្រេចនៅលើតុ

<ក្រដាស់ស្អី>ហើយនៅជិតអាហារនោះក៏មានកូនក្រដាស note តូចមួយដូចគ្នា

<ប្រពន្ធសម្លាញ់បងដឹងថាពេលដែលអូនផ្ញាក់ពីគេងប្រាកដជាឃ្លានទើបបងធ្វើអាហារនេះទុកសម្រាប់អូនបងសង្ឃឹមថាអូននឹងពេញចិត្តណា បងស្រលាញ់អូនប្រពន្ធសម្លាញ់>

<ឆឹស គិតថាគ្រាន់តែធ្វើប៉ុណ្ណឹងខ្ញុំនេងចិត្តទន់ស្រឡាញ់លោកមែនទេកុំសង្ឃឹមអី>

<ញាំបាយវិញឃ្លានណាស់>ថ្វីត្បិតមិនចូលចិត្តប្ដីតែពេលនេះគេឃ្លានហើយយ៉ាងក៏ត្រូវតែញាំដែរ

ប្ដីប្រពន្ធបង្គ្រប់កិច្ចWhere stories live. Discover now