ភាគ5

59 3 0
                                        

បន្ទាប់ពីបានដឹងរឿងនេះហើយអ៊ីបូគេប្រឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងរវល់ជាងមុន ព្រោះថាបើសិនជាគេរវល់គ្មានពេលទំនេរ គេនឹងមិនមានពេលគិតអំពីរឿងនេះទៀតទេ។ ស្នេហាដំបូងរបស់គេបែរជាឲ្យទៅលើមនុស្សខុសស្រឡាញ់មនុស្សដែលមិនគួរស្រលាញ់ ជាស្នេហាតែម្ខាងជាស្នេហាដ៏សែនឈឺចាប់បំផុតសម្រាប់គេ ។ ចំណែកឯចាន់វិញក៏ដូចដើមអញ្ចឹងមិនបានចាប់អារម្មណ៍ខ្វល់ខ្វាយពីអាការៈប្ដីនោះឡើយ ។

រយះពេល1អាទិត្យទៅហើយដែរប្ដីប្រពន្ធពួកគេមិនបាននិយាយជាមួយគ្នាសូម្បីតែមួយម៉ាត់ព្រោះអ្វីដឹងទេ? គឺព្រោះតែមួយរយៈនេះអ៊ីបូចាប់ផ្ដើមផ្ដោតលើការងារយ៉ាងសំខាន់ ពេលព្រឹកមិនទាន់នាយក៏បានក្រោកធ្វើអាហារទុកឲ្យប្រពន្ធ រួចក៏ចេញទៅធ្វើការបាត់ដោយចាន់មិនបានឃើញមុខគេសោះចំណែកឯពេលយប់វិញទម្រាំតែនាយមកដល់ផ្ទះគេក៏គេងលក់បាត់ទៅហើយអញ្ចឹងហើយទើបពួកគេគ្មានពេលបាននិយាយទាក់ទងគ្នានោះទេ។

<មនុស្សឆ្គួតមិចក៏ធ្វើអញ្ចឹងដាក់ខ្ញុំ?>ចាន់ក៏និយាយតែម្នាក់សំណួដែរសួទាំងគ្មានចម្លើយ មិនយល់ពីគេដូចគ្នា ប្រាប់ថាស្អប់ប្ដីមិនចង់ឃើញមុខនាយតែពេលបាត់មិនដែលបានឃើញមុខមិនដែលបានឮសំឡេង គេបែរជានៅមិនសុខក្នុងខ្លួនទាល់តែសោះមានអារម្មណ៍ថារសាប់រសល់យ៉ាងម៉េចក៏មិនដឹង

<មិនបានទេថ្ងៃនេះខ្ញុំត្រូវតែនិយាយជាមួយលោកឲ្យបានច្បាស់>ថ្ងៃនេះគេបានតាំងចិត្តហើយថាគេនឹងនៅចាំនាយត្រឡប់មកវិញ។ហើយនិយាយគ្នាឲ្យបានច្បាស់។នេះមានរយៈពេលមួយអាទិត្យហើយណាខានលឺសម្លេងដែរផ្អែមស្រទន់របស់នាយមិនដែរបានឃើញមុខសង្ហាៗរបស់ប្ដីខ្លួននោះគេពិតជានឹកកាយវិកាដែរនាយយកចិត្តទុកដាក់ចំពោះគេ សម្ដីផ្អែមល្ហែមដែរតែងតែនិយាយដាក់ខ្លួន

<ហុឹម មិចមិនទាន់មកទៀត?>ពេលនេះគឺម៉ោង 11:00 យប់ទៅហើយប៉ុន្តែប្ដីរបស់គេនៅមិនទាន់ត្រឡប់មកផ្ទះវិញទៀតរាងតូចនៅមិនសុខដើរទៅដើរមករងចាំកាមកដល់នៃវត្តមានរបស់រាងក្រាស់

<ក្រាក>ក្រោយការរង់ចាំយ៉ាងយូរទីបំផុតប្ដីរបស់គេក៏បានត្រឡប់មកវិញហើយដែលពេលនេះគឺម៉ោង 12:00 ជាងទៅហើយ

ប្ដីប្រពន្ធបង្គ្រប់កិច្ចWhere stories live. Discover now