សម្លេងកាំភ្លើងបន្លឺឡើងត្រូវចំដងខ្លួនរបស់ឡុងអុីចំនួនពីរគ្រាប់ផ្ទួនៗ សាងជាការភ្ញាក់ផ្អើលដល់អ្នកនៅទីនោះ ដល់ក្រឡេកភ្នែកមកមើលទើបដឹងវាជាស្នាដៃអុីបូនេះឯង ប្រពន្ធនាយស្រឡាញ់មើលថែថ្នាក់ថ្នម ដូចគ្រាប់ពេជ្រនាយមិនព្រមឲ្យនណារធ្វើអ្វីប្រពន្ធគេបាននោះឡើយ។ ហើយមូលហេតុដែរនាយអាចរកទីតាំងប្រពន្ធគេឃើញព្រោះតែនាយបានដាក់បង្កប់ GPS នៅជាប់ជាមួយខ្សែកដែរចាន់បានពាក់ព្រោះនាយគិតថាគ្រោះថ្នាក់កើតមានគ្រប់ពេលដូច្នេះការពារប្រសើជាងព្យាលបាលចំណែកកូនចៅដែរនៅយាមខាងក្រៅគឺត្រូវពួកកូននាយនិងឈិនអុីចាត់កាតអស់ដូចគ្នាអញ្ចឹងហើយបានន័យថាវានៅសល់តែនាងលេខាស្រីស្រស់ ឈូយ៉ាន តែម្នាក់ប៉ុណ្ណោះព្រោះឡុងអុីក៏បានដាច់ខ្យល់បាត់ហើយ។
<អុីបូ>
<ប្រពន្ធសម្លាញ់បងមកជួយហើយកុំខ្លាចអីណា>
<ឈប់កុំចូលមកបើមិនចង់ឲ្យអាក្មេងនេះស្លាប់>ឈូយ៉ាន ហូតយកកាំភ្លើងខ្លីចេញពីចង្កេះទាញមកតម្រង់ទៅរកចាន់គម្រាមទៅគ្រប់គ្នាដើម្បីការពារខ្លួន
<នាងកុំធ្វើស្អីឆ្គួតៗឲ្យសោះណា>
<ហឹសៗ យ៉ាងមិចខ្លាចប្រពន្ធលោកស្លាប់ហេស>
<យ៉ាងណាក៏នាងរត់មិនផុតដែរឈូយ៉ានព្រោះពេលនេះប៉ូលីសកំពុងតែរុំពន្ទអីនេះជិតអស់ហើយនាងប្រគល់ខ្លួនទៅល្អជាង>
<អត់ទេយើងមិនព្រមជាប់គុកទេ>
<នាងកំខំប្រឹងអីប្រគល់ខ្លួនទៅទោសធ្ងន់នឹងក្លាយជាស្រាល>
<អត់ទេយើងសុខចិត្តស្លាប់ប្រសើជាងជាប់គុក>
<ហើយអាក្មេងម្នាក់នេះត្រូវតែស្លាប់ទៅជាមួយយើងដូចគ្នាដែរ>នាងនិយាយទាំងបម្រុងកេះកៃកាំភ្លើងឯចាន់ក៏បិទភ្នែកជិតឈឹង
<ផាំង>គ្រាប់កាំភ្លើងមួយគ្រាប់បានបន្លឺឡើងយ៉ាងកងរំពង
<អា៎ក>មួយគ្រាប់មិញនេះគឺមិនមែនចាន់អ្នកត្រូវគ្រាប់ទេតែជាឈូយ៉ាននោះទេ ព្រោះមានឈិនអុីជាអ្នកបាញ់ដៃរបស់នាងពីខាងក្រោយ