ភាគ12

43 4 0
                                        

អ្វីគ្រប់យ៉ាងកំពុងតែល្អប្រសើរ កំពុងតែទៅមុខយ៉ាងរលូនតែដូចគឹតែងតែនិយាយ សុខនិងទុក្ខ គឺដើរទន្ទឹមគ្នា ថ្ងៃនេះរីករាយ ថ្ងៃស្អែកត្រៀមក្រំក៏ថាបានដែរ កំពុងតែមានក្ដីសុខមួយពព្រិចភ្នែកក្ដីទុក្ខក៏ចូលមករកយើងបាត់។

ចាំបាត់ៗ អ្នកជាប្ដីចាប់ផ្ដើមមិនស្រួលចិត្តពេលដែលប្រពន្ធខ្លួនបាត់ទៅយូរពេក គេប្រាប់ថាទៅតែមួយភ្លែតទេតែនេះទៅបាត់ជាង30នាទៅហើយទ្រាំចាំតទៀតមិនបាន Yibo ក៏សម្រេចទៅតាមរកប្រពន្ធតែម្ដង។

<ចាន់ៗអូននៅខាងក្នុងទេ?>មកដល់មុខបន្ទប់ទឹកឃើញថាមានបន្ទប់ទឹកមួយកំពុងតែមានមនុស្សនៅខាងក្នុង Yibo គិតថាប្រហែលជាប្រព្រឹត្តគេហើយទើបនាយសួឡើង

<ចាន់ឆ្លើយនឹងបងមកជាអូនមែនទេដែលនៅខាងក្នុង?>ដោយសារតែសួរមិនលឺប្រពន្ធតបនាយក៏សួរម្ដងទៀត

<ច >នាយប្រុសងស្រែកហៅបន្តតែមានឯណាទ្វាបន្ទប់ទឹកក៏បានបើកឡើង

<មានអ្វីនឹងលោក?​>

<សំទោសផងខ្ញុំស្មានតែប្រពន្ធខ្ញុំនៅក្នុងនឹង>

<អ៎មិនអីទេ>

<បាទ>

<នេះចាន់បាត់ទៅណាទៅ?​>

ដោយសា  រកនៅក្នុងបន្ទប់ទឹកមិនឃើញនាយក៏បានដើរមើលក្នុងកម្មវិធីវិញគេគិតថាប្រហែលជារាងតូចចេញពីបន្ទប់ហើយតែក៏ជួបអ្នកជាស្គាល់គ្នាហើយជជែកគ្នាលេងក៏ថាបាន តែថាគេដើររកពេញក្នុងកម្មវិធីហើយក៏នៅតែររកមិនឃើញទៀតពេលនេះនាយកាន់តែមានអារម្មណ៍មិនល្អខ្លាំងឡើងហើយ។​

<អៅបងប្រុសរកអ្វីមែនទេ?​>ឯអុីយៀកឃើញអុីបូដូចជាឆ្លេឆ្លារកអ្វីមួយក៏សួនាំឡើង

<គឺចាន់បាត់ទៅណាមិនដឹងទេបងរកគេមិនឃើញសោះ?​>

<នេះបងរកមើលសព្វអស់រឺនៅ?​>

<គេប្រាប់បងថាទៅបន្ទប់ទឹកមួយភ្លែតតែគេចេញទៅកន្លះម៉ោងហើយបងទៅរកនៅបន្ទប់ទឹកមិនឃើញទើបដើររកនៅក្នុងពិធីនៅតែមិនឃើញទៀតបងបារម្ភខ្លាំងណាស់>

<បងប្រុសស្ងប់អារម្មណ៍សិនទៅ គិតក្នុងផ្លូវល្អៗណា ចាន់អាចជាគ្មានរឿងអ្វីក៏ថាបានដែរ>

ប្ដីប្រពន្ធបង្គ្រប់កិច្ចWhere stories live. Discover now