មនុស្សយើងចូលចិត្តធ្វើអ្វីមិនដែលចេះគិតវែងឆ្ងាយនោះទេ ពេលដែលធ្វើខុសគឺអាងពាក្យសុំទោសនឹងមែនទេ? ពេលដែលធ្វើខុសទើបស្ដាយក្រោយ នេះវាជាទម្លាប់ទៅហើយ។ ពេលនេះគេដឹងថាខ្លួនឯងបានសាងកំហុសទើបចង់កែប្រែលុបលាងកំហុសរបស់ខ្លួនដោយបើកចិត្តនិងបេះដូងទទួលយកប្ដីគេវិញតើវាមិនទាន់ហួសពេលទេមែនទេ?
<លែងដៃនាងចេញពីប្ដីយើងភ្លាមទៅ>នាងបម្រុងនឹងគ្រារាងក្រាស់ទៅបន្ទប់ហើយតែក៏ទទួលបានការបញ្ជាពីកម្លោះតូចយើងទើបនាងផ្អាកដំណើរបន្តិច
<ឯងជាអ្នកណាមានសិទ្ធិអីបញ្ជាយើង?>
<យើងជាប្រពន្ធគេ>
<យើងមិនខ្វល់សំខាន់យើងចង់សុីប្ដីឯង>
<បើចង់ងាប់ក៏សាកទៅ>មិននិយាយតែមាត់ទេតែរាងតូចក៏បានកាន់កាំភ្លើងតម្រង់មករកស្រីស្រស់យើងផងដែរ
<ក កុំអី ខ្ញុំលែងហ៊ានហើយ>
<បោលក្បាលចេញពីប្ដីយើងទៅ>
<ទៅហើយៗ>
<នាំចៅហ្វាយរបស់បងទៅបន្ទប់ទៅ>
<បាទអ្នកប្រុសតូច>
<អឹប>
<បានហើយបងទៅវិញចុះ>
<អ្នកប្រុសតូចមិនទៅវិញទេហេស>
<ខ្ញុំនៅមើលគេបងទៅចុះ>
<បាទបានតែបើអ្នកប្រុសតូចមានការអីអាចខលហៅខ្ញុំបាន>
<បាទ>
<សំទោស>ពាក្យសុំទោសធ្លោយចេញពីមាត់របស់គេ កំហុសដែលគេបានសាងលើប្ដីវាពិតជាធំធេងខ្លាំងណាស់ ពេលនេះទើបតែគេបានដឹងខ្លួនថាគេធ្វើខុសលើបុរសសែនល្អម្នាក់គេតែងតែល្អនឹងខ្លួនតែមិនគួណាគេធ្វ់បាបចិត្តនិងបេះដូងដ៏ស្រស់ថ្លាបរិសុទ្ធបែបនេះសោះ
<អឹក ក្ដៅណាស់ >
<អ៊ីបូលោកយ៉ាងមិចទៅហើយ?>
<បងក្ដៅណាស់ចាន់>
<ក្ដៅមែនទេ? ធ ធ្វើយ៉ាងមិចទៅ?>
<អឹក ក្ដៅណាស់>នាយក្រាស់ចាប់ផ្ដើមដោះអាវខ្លួនចេញព្រោះពេលនេះនាយគឺក្ដៅអន្ទះអន្ទែងខ្លាំងណាស់សឹងតែទ្រាំមិនបានទៅហើយ